សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 4, 2013

អង្គការ​លើក​លែង​​ទោស​ស្វែង​រក​​អន្ត​រា​គម​ន៍​​ពី​​អន្តរ​ជាតិ​ករណី ​អ្នក​ស្រី​យ៉ោមបុប្ផា​

amnesty-international-asking-intervention-from-international-case-of-yom
ការ​អង្គុយតាំងសមាធិអត់​អាហារ​​​របស់​​​តំណាង​សហ​គមន៍​​បឹង​​កក់​​(
អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International) អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដែល​កំពុង​ផ្តល់​​ជំនួយ​មក​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​​ដោះ​លែង​​ស​កម្ម​ជន​​ដីធ្លី ​អ្នកស្រី​ យ៉ោម ​បុប្ផា ​ដែល​​​បាន​​ជាប់​​ពន្ធ​នា​គារ ​ចំនួន​​២៧៤​​ថ្ងៃ​​ហើយ​​។​
​ការ​ស្នើ​​សុំ​​អន្ត​រា​គមន៍​​អន្តរ​ជាតិ​​នេះ​ ធ្វើ​ឡើង​​ស្រប​ពេល​​សា​លា​ឧទ្ទ​រណ៍ ​គ្រោង​​បើក​​សវ​នា​ការ​​លើ​​បណ្តឹង​​ទាស់​ របស់​​​អ្នក​ស្រី​​ យ៉ោម បុប្ផា នៅ​ថ្ងៃពុធ​ ទី​៥ ​ខែ​​មិថុនា​​នេះ​​។​​
សេចក្តី​ថ្លែង​ការណ៍​​របស់​អង្គការ​អន្តរ​ជាតិ​មួយ​នេះ ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ​ខែមិថុនា សរសេរថា យើង​សង្ឃឹម​ថា ដៃគូ​អភិវឌ្ឍន៍​កម្ពុជា ដូចជា​សហរដ្ឋអាមេរិក ស​ហ​ភាព​​អ៊ឺរ៉ុប ជប៉ុន និង​សមាជិក​អាស៊ាន នឹង​ចូល​រួម​​ជា​មួយអង្គ​ការលើកលែងទោស​អន្តរជាតិ និង​អង្គការ​ផ្សេងទៀត ដើម្បី​គាំទ្រ​ការអំពាវនាវ​របស់​ស​ហគ​មន៍​បឹង​កក់​សម្រាប់​​ស្រី​​សេរី​ភាព​ អ្នកស្រី យ៉ោម បុប្ផា ។​

​អង្គការ​លើកលែងទោស​អន្តរជាតិ អំពាវនាវ ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី ​យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខណ្ឌ និង​ជា​បន្ទាន់ ព្រោះ​ការចោទប្រកាន់​លើ​សកម្មជន​រូប​នេះ គឺ​គ្មាន​មូលដ្ឋាន និង​ការកាត់ក្តី គឺ​អយុត្តិធម៌​។​
​អង្គការ​មួយ​នេះ​បន្ត​ថា អ្នកស្រី ​យ៉ោម បុប្ផា ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ ចាប់តាំងពី​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា ឆ្នាំ​២០១២ ដោយ​បន្សល់​ទុក​កូន និង​ស្វាមី ដែល​កំពុង​មាន​បញ្ហា​សុខភាព​។​
​កាលពី​ថ្ងៃ​ចន្ទ ទី​០៣ ​ខែមិថុនា តំណាង​សហគមន៍​បឹងកក់ ៤​នាក់ បាន​អង្គុយ​តាំងសមាធិ​អត់​អាហារ ពេញ​មួយ​ថ្ងៃ នៅ​មុខ​សាលាឧទ្ទរណ៍ ដើម្បី​សុំ​ឲ្យ​ដោះលែង​ អ្នកស្រី​យ៉ោម បុប្ផា​។​ ក្នុងការ​សមាធិ​ដល់​ពេល​យប់​នោះ សកម្មជន​ពីរ​នាក់ បាន​សន្លប់ និង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​
​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ចោទប្រកាន់​សកម្មជន​ដីធ្លី​រូបនោះ​ថា ជា​អ្នក​ប្រើ​ហិង្សា​វាយ​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់ ឲ្យ​រងរបួស និង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ដោយ​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល​។​
​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការលើក​ឡើង​ណាមួយ​ថា​ការចាប់ខ្លួន​ស្ត្រី​ម្នាក់​នៅ​តំបន់​បឹង​កក់ ជា​កើត​ចេញពី​រឿង​តវ៉ា​រឿង​​ដី​ធ្លី​​នោះ លោក​ថា​ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​រាជរដ្ឋាភិបាល ៖ "​ប៉ិន​សំណុំរឿង ខ្លះ វា​ទៅ​ជា​សំណុំរឿង​អយុត្តិធម៌ មក​ចំពោះ​រដ្ឋាភិបាល ស្រី​បឹងកក់​ម្នាក់នេះ វ៉ៃ​គេ​សោះ​ហ្នឹង ត្រូវបាន​គេ​ដាក់ថា សកម្មជន​ដីធ្លី​នៅ​បឹង​កក់ ឥឡូវ​វា​ប៉ះទង្គិច​រវាង លឺថា​ឃើញ​សារព័ត៌មាន​ចុះ​ផ្សា​យ ប៉ះទង្គិច​រវាង​ក្រុម​ម្ខាង ទាមទារ​ដោះ​ស្រី​ហ្នឹង និង​ក្រុម​ម្ខាង​ទៀត​ទាមទារ​ឲ្យ​កាត់ទោ​សស្រី​ហ្នឹង ក្រុម​ម្ខាង​ហ្នឹង គឺ​ក្រុម​ម៉ូតូឌុប វ៉ៃ​គេ​ជាប់​ទោស​ព្រហ្មទណ្ឌ វា​ក្លាយទៅជា​សកម្មជន​ដីធ្លី វា​ទៅ​ជា​អញ្ចេះ​ទៅរួច​"

No comments:

Post a Comment

yes