មជ្ឈដ្ឋាននានាបានសម្តែងនូវការសោកស្តាយ និងហួសចិត្តយ៉ាងខ្លាំងចំពោះស្ថានីយ៍ទូរទស្សន៍បាយ័ន (Bayon TV)ដែលជាកម្មសិទ្ធិរបស់លោកស្រី ហ៊ុន ម៉ាណា ត្រូវជាកូនស្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សព្វផ្សាយកម្មវិធីកាកបាទក្រហមកម្ពុជា មានសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងត្រូវជាម្តាយបង្កើត សរសេរអក្សរខ្មែរមិនត្រូវជ្រុងទាល់តែសោះ។
ព័ស្តុតាងបានបង្ហាញថា ពាក្យកាកបាទក្រហមកម្ពុជា បែរជាទូរទស្សន៍នេះសរសេរខុសថា «កាកបាទក្រហមក្ពុជា» និងពាក្យ ព្រះរាជាណាចក្រកម្ពុជា បែរជាសរសេរខុសថា «ព្រះរាជានាចក្រកម្ពុជា»។
មាត្រា ៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ។»។
អនុលោមតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមព័ស្តុតាង ដែលស្ថានីយ៍ទូរទស្សន៍បាយ័ន របស់កូនស្រីសម្តេចនាយករដ្ឋមន្ត្រីសរសេរអក្សរខ្មែរខុសឆ្គងនោះ គឺមានន័យថា ទូរទស្សន៍នេះមិនបានយកចិត្តទុកដាក់ក្នុងការសរសេរអក្សរខ្មែរឲ្យត្រឹមត្រូវ ដើម្បីលើកស្ទួយតម្លៃអក្សរសាស្ត្រខ្មែរ ដែលជាអក្សរជាតិឡើយ៕
No comments:
Post a Comment
yes