សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 28, 2013

គណបក្សកាន់អំណាច​ផ្សព្វផ្សាយ​ឃោសនា​យីហោ​របស់ខ្លួន​គគ្រឹកគគ្រេង​ជាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឯកជន

cpp-banner
គគ្រឹកគគ្រេង​ជាង​ការផ្សព្វផ្សាយ​ឃោសនា​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ឯកជនទៅទៀត​គឺ​នៅតាម​បណ្តា​ខេត្ត​នានា​ក្តី និង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ក្តី រួមទាំង​នៅលើ​ស្ពាន​ក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ស្លាក​ប៉ាណូ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​យីហោ និង​ឥទ្ធិពល​អំណាច​របស់ខ្លួន​យ៉ាង​ព្រោងព្រាត​។​ ​
គោល​ការ​ណ៍ជាទូទៅ​រាល់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​នៅលើ​ដងផ្លូវ​សាធារណៈ​គឺ​តម្រូវ​ឲ្យ​បង់លុយ​ទៅ​ឲ្យ​អាជ្ញាធរ​។
ដោយឡែក​ក្នុងករណី​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​គ្រប់គ្រង​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​ឃោសនា​អំពី​យីហោ​បក្ស​របស់ខ្លួន​នោះ​មិនដឹង​ជា​បាន​បង់លុយ​ឲ្យ​អាជ្ញាធរ ឬ​បង់លុយ​ឲ្យ​រដ្ឋ​ដែរ​ឬ​យ៉ាងណា​នោះទេ​? ឬក៏​ចំពោះ​គណបក្សកាន់អំណាច​ជា​ករណី​ពិសេស មិនចាំបាច់​បង់ប្រាក់​ក៏បាន​ដែរ ដោយ​យោងតាម​ទឹកដី​នេះ​ជា​ទឹកដី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​?

​អ្នកវិភាគ​សេដ្ឋកិច្ច​បានលើកឡើង​ថា វា​មានការ​លំបាក​ណាស់​ក្នុងការ​ស្រាវជ្រាវ​ឲ្យ​ដឹងថា តើ​គណបក្ស​ប្រជាជន​កម្ពុជា បង់លុយ​ឲ្យ​រដ្ឋ ឬក៏​អត់​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ឃោសនា​អំពី​យីហោ​គណបក្ស​នោះ ពីព្រោះ​អាជ្ញាធរ​រាជធានី​-​ខេត្ត ក៏​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា ទេសាភិបាល​ធនាគារជាតិ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា និង​អគ្គនាយក​រតនាគារជាតិ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​… ពោលគឺ​សុទ្ធតែជា​គ្រួសារ​សែស្រឡាយ​ជា​ប្រព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់​៕​

No comments:

Post a Comment

yes