សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

ខ្មែរក្រោមធ្វើបាតុកម្មទាមទារដោះលែងព្រះសង្ឃ


អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​­១២ នៅ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ជាង ១០០ ​នាក់ ​និង​អង្គ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបត­េយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ ២០១៣ ។

ការ​ធ្វើ​បាតុកម្ម​នេះ ក្នុង​គោល​បំណង​យក​ញត្តិ​ដាក់​ជូន​រដ្ឋាភិ­បាល ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​អន្­តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កម្ពុជា ដើម្បី​ឲ្យ​ដោះលែង​ព្រះសង្ឃ​ចំនួន ៣​អង្គ ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ­​មេសា មក ។

ញត្តិ​ដែល​មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​របស់​អង្គការ​សមាគម​ខ្មែរ​ក្­រោម​នោះ ត្រូវ​បាន​ប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្­នំពេញ ចេញ​មក​ទទួល​យក​ញត្តិ​ពី​តំណាង​អង្គការ​សម­ាគម​ខ្មែរ​ក្រោម​ភ្លាមៗ​នៅ​ទីលាន​ប្រជាធិប­តេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា នេះ ។

លោក កើត ឆែ សន្យា​ថា លោក​នឹង​យក​ញត្តិ​នេះ​ផ្ញើ​ទៅ​ក្រសួង​ការ​­បរទេស​ខ្មែរ ដើម្បី​ឲ្យ​ចាត់​នីតិវិធី​បន្ត​ទៅ​ទៀត ។

នៅ​ក្នុង​ញត្តិ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ខ្­មែរ ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល​វៀតណាម នោះ អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​ទាមទារ​ចំនួន ៥​លក្ខខណ្ឌ​សំខាន់ គឺ​សុំ​ឲ្យ​ដោះលែង​ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ ថាច់ ធឿន ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ។ ត្រូវ​បំបួស​ព្រះតេជព្រះគុណ លី ចិន្ដា ឡើង​វិញ ហើយ​បញ្ជូន​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ព្រះចៅ​អ­ធិការ​វត្ត​ដូច​ដើម​វិញ។ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជ្រៀតជ្រែក​ចូល­​កិច្ចការ​ផ្ទៃ​ក្នុង​ព្រះពុទ្ធ​សាសនា​តាម­​វត្ត​អារាម​នានា។ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ដាក់​ព្រះពុទ្ធ­​សាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សមាគម​­ព្រះពុទ្ធ​សាសនា​ឯកភាព​វៀតណាម និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរា­ម​កំហែង​តាម​គ្រប់​រូបភាព និង​ការ​បិទ​សិទ្ធិ​សេរីភាព​មក​លើ​ព្រះសង្­ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ៕

No comments:

Post a Comment

yes