សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

លោកកឹមសុខាបដិសេធ​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្តឹង​លោកជុំម៉ី​

kem-sokha-vod
លោក កឺម សុខា​ ក្នុងពេលផ្តល់បទសំភាសន៍កន្លងមក
ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាងថា​ លោក​​នឹង​​មិន​ចូល​​បំភ្លឺ​​នៅ​​តុលាការ នៅ​​ថ្ងៃ​​ពុធ ទី​​២៧ ខែ​មិថុនា ឆ្នាំ​២០១៣​​នេះ តាម​​ពាក្យ​បណ្តឹង​​របស់​ លោក ជុំ ម៉ី ដែល​​ចោទ​លោក​ពី​បទ​បរិហារ​​កេរ្តិ៍ ទាក់​ទង​​នឹង​​គុក​​ទួល​ស្លែង​​នោះ​ទេ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ​ប្រាប់​នៅ​​ព្រឹក​ថ្ងៃ​​អង្គារ​​នេះ​​ថា លោក កឹម សុខា​ នឹងមិន​ទៅ​ចូលរួម​​ការបំភ្លឺ​ រឿងក្តី​នេះ​ទេ​ ​ព្រោះ​នៅ​ថ្ងៃ​ពុធ ទី​​២៧ ខែ​មិថុនា​នេះ​ គឺជា​ការចាប់ផ្តើម​ដង្ហែ​ក្បួន​​ឃោសនា​​ដ៏​ធំ ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​​នៅ​ទីក្រុង​ភ្នំពេញ ​និង​​ខេត្ត​កណ្តាល​។ ​លោក​បន្តថា ​នេះ​​ជា​រឿង​នយោបាយ ហើយ​ថា​គណបក្ស​​នេះ​​មិន​យកចិត្តទុកដាក់​ នឹង​រឿង​បុគ្គល​ម្នាក់​ពីរ​នាក់​នោះទេ ​ព្រោះ​ពួក​លោក​យកចិត្តទុកដាក់​សំ​ខាន់​​គឺ​អាយុជីវិត​ប្រទេស​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់​ ដែល​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្នាក់ជាតិ​ខាងមុខ​។ លោក​បាន​បញ្ជាក់​ម្តង​ទៀត​​ថា លោក​ កឹម សុខា​ ក៏​បាន​បញ្ជាក់​រួចហើយ​ថា​លោក​ក៏​ជា​ជនរងគ្រោះ ​ក្នុង​របប​ខ្មែរក្រហម​ដែរ ហើយ​បាន​បដិសេធ​នឹង​ការ​ចោទ​​ប្រកាន់​ ចំពោះ​អ្វី​មាន​នៅក្នុង​ខ្សែអាត់​សំឡេង​ដែល​ត្រូវបាន​គេ​កាត់ត​នោះ​។​

​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម លោក ជុំ ម៉ី បាន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​​បំភ្លឺ​​ពាក្យ​បណ្តឹង​​របស់​​លោក​ប្រឆាំង​លោក កឹម សុខា ​ពីបទ​បរិហារកេរ្តិ៍ ហើយ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​១០០០​ដុល្លារ​អាមេរិក​ ដើម្បី​យក​ប្រាក់​នេះ​ទៅ​ធ្វើបុណ្យ​បង្សុ​កូល ​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​គុក​ទួលស្លែង។
​គួ​រកត់សំគាល់ថា ការ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កោះហៅ ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើឡើង​ចំ​ថ្ងៃ​បើក​យុទ្ធនាការ​ ថ្ងៃ​ដំបូង​សម្រាប់​​ការឃោសនាបោះឆ្នោត ថ្នាក់ជាតិ​ឆ្នាំ​២០១៣​នេះ​៕

No comments:

Post a Comment

yes