សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

យុវជន​កាន់​តែ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម

130625_02a
យុវ​ជន​ចូល​រួម​​ក្នុង​សន្និសីទ​​​ រៀប​ចំ​ឡើង​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​
កាល​ពី​ថ្ងៃ​អា​ទិត្យ​​សប្តាហ៍​មុន​
រាល់​សំណួរ​ដែល​សួរ​ដោយ​យុវជន ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​យុវជន​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន គឺជា​សំណួរ​អំពី​ជីវិត​របស់​ពួក​គេ។
ភាព​ចាំ​បាច់​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​កាន់​តែ​ឮ​ខ្លាំង ហើយ​ច្បាស់ ណាស់ ផ្ទុយ​ពី​ចំណង​ជើង​ក្នុង​អត្ថបទ​ភ្នំពេញ ប៉ុស្តិ៍ Rainsy avoids Sokha issue in Talk with Youth ដែល​បាន​ចុះ​ផ្សាយ​ពី​ថ្ងៃ​ចន្ទ។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា បណ្តាញ​សង្គម គឺជា​កម្លាំង​ពិត​ប្រាកដ​នៅ​កម្ពុជា ហើយ​វា​ពិត​ជា​ជះ​ឥទិ្ធពល​ខ្លាំង លើ​របៀប​ដែល​យុវជន​កំពុង​ទទួល​បាន​ព័ត៌មាន ជា​ពិសេស​ព័ត៌មាន​ដែល​គ្មាន​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ទោះ​ជា​របស់​រដ្ឋ ឬ​ឯកជន​ក្តី។

ការ​ប្រមូល​ផ្តុំ​យុវជន​នៅ​ថ្ងៃ​អាទិត្យ​ទី១៦ ខែ​មិថុនា​គឺជា​បន្ទប់​ឈរ​តែ​ប៉ុណ្ណោះ។ ទស្សនិកជន​ជាង​១០០០ នាក់​ត្រូវ​បាន​រំពឹង​ទុក​។ តើ​ព័ត៌មាន​អំពី​ការ​ប្រមូល​ផ្តុំ​នេះ​បាន​ទៅ​ដល់​សាធារណជន​ដោយ​វិធី​ណា? គឺ​តាម​រយៈ Facebook។ តើ​យុវជន​ទាំង​នេះ​ជា​អ្នក​ណា​ដែល​បាន​ធ្វើ​សេចក្តី​សម្រេច​ដោយ​សេរី ដើម្បី​ចូល​រួម​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រឆាំង​ប្រថុយ​ប្រថាន​ដែល​គេ​អាច​កំណត់​ខ្លួន​ថា ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​តែ​មួយ​កំពុង​ស្រែក​ខ្លាំងៗ និង​ច្បាស់ៗ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​?​ពួកគេ​គឺជា​សិស្ស និង​យុវជន​ក្នុង​វិស័យ​ក្រៅ​ផ្លូវ​ការ ដែល​ទំនាក់​ទំនង​យ៉ាង​សកម្ម​រវាង​គ្នា ហើយ​ស្រេក​ឃ្លាន​ព័ត៌មាន​ដែល​សំខាន់​ចំពោះ​ជីវិត និង​អនាគត​របស់​ពួក​គេ។
ពួក​គេ​ជា​យុវជន​ដែល​មិន​អាច​គ្រប់​គ្រង​បាន​ដោយ​សម្ពាធ​របស់​រដ្ឋាភិបាល ដោយ​សារ​ផ្តល់​ប្រាក់ ឬ​អាហារ​មិន​គិត​ថ្លៃ​។ ពួក​គេ​មិន​មែន​ជា​យុវជន​នៃ​យុវជន​មាន​កំពូល ១០ ភាគរយ​ឡើយ​ប៉ុន្តែ​គឺជា​យុវជន​ដែល​ឪពុក​ម្តាយ​ខិតខំ​ពលី និង​វិនិយោគ​លើ​ការ​អប់រំ​របស់​ពួក​គេ។ ពួក​គេ​មិន​មែន​ជា​យុវជន​មាន​អង្គរក្ស និង​រថយន្ត​ទំនើប​ទេ ពួក​គេ​ជិះ​ម៉ូតូ​និង​កង់។ ពួក​គេ​ជា​យុវជន​ដែល​មាន​ក្តី​សង្ឃឹម​តិច​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ ពួកគេ​ជា​យុវជន​ដែល​មិន​មែន​មក​ដើម្បី​ស្រែក​អបអរ​ទេ ប៉ុន្តែ​មក​ដើម្បី​ចោទ​សួរ​សំណួរ​ពិបាកៗ​ដល់​មេ​ដឹក​នាំ​គណបក្ស ប្រឆាំង​អំពី​អនាគត។ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ចង់​លេង​ល្បែង​ប្រជាធិបតេយ្យ ដោយ​ចេញ​មក​ជជែក​ជា​សាធារណៈ នោះ​យុវជន​ទាំង​នោះ​ក៏​នឹង​នៅ​ទី​នោះ​ផង​ដែរ។
កញ្ញា LG ជា​អ្នក​ប្រើ​ប្រាស់ Facebook យ៉ាង​សកម្ម​ម្នាក់ កំពុង​សិក្សា​ដើម្បី​សញ្ញាបត្រ​វិទ្យាល័យ ក្នុង​ឆ្នាំ​២០០៦ នៅ​ពេល​អេស្កាវ៉ាទ័រ​របស់​ក្រុមហ៊ុន បាន​មក​សហគមន៍​របស់​នាង​ហើយ​បំផ្លាញ​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​គ្មាន​សល់ ជា​ផ្នែក​មួយ​នៃ​ដី​សម្បទាន​រាប់​រយ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្រោម​ហេតុ​ផល​ថា​ដើម្បី​ការ​អភិវឌ្ឍ។
គ្រួសារ​របស់​កញ្ញា LG ត្រូវ​គេ​បង្ខំ​ឲ្យ​ទទួល​យក​សំណង​គ្មាន​ន័យ ហើយ​ត្រូវ​ផ្លាស់​ទៅ​នៅ​ឆ្ងាយ​ពី​ទីក្រុង​។ ដូច្នេះ កញ្ញា LG បាន​ឈប់​ពី​សាលា​រៀន។ សព្វ​ថ្ងៃ​នេះ កញ្ញា LG បាន​ចូល​រៀន​វិញ​ហើយ គឺ​ក្នុង​ឆ្នាំ​ទី២​នៅ​សាកល​វិទ្យាល័យ ហើយ​បាន​បង្កើត​បណ្តាញ​មិត្តភក្តិ Facebook។ កញ្ញា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ចំពោះ​ជំនាញ​របស់​នាង​ក្នុង​ការ​បើក​បណ្តាញ​សង្គម។ កញ្ញា​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​តែ​មួយ​គត់​ដែល​កញ្ញា​ពឹង​ផ្អែក​លើ Facebook ដើម្បី​ការ​ផ្លាស់​ប្តូរ​ពោល​គឺ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី​ហើយ​ការ​ផ្លាស់​ប្តូរ​កំពុង​តែ​ជិត​កើត​មាន។
ទើប​តែ​២ ថ្ងៃ​មុន បុរស​វ័យ​ក្មេង​ម្នាក់​ដែល​រុញ​រទេះ មើល​ឃើញ​ខ្ញុំ ហើយ​បាន​ញញឹម​ដាក់​ខ្ញុំ។ ខ្ញុំ​ច្បាស់​ថា គាត់​ចង់​លក់​នំ​ឲ្យ​ខ្ញុំ។ ប៉ុន្តែ គាត់​បាន​ខ្សឹប​ដាក់​ខ្ញុំ​ថា៖ សូម​ទទួល​យក​ខ្ញុំ​ជា​មិត្ត​របស់​អ្នក​លើ Facebook។ ខ្ញុំ​ភ្ញាក់​ផ្អើល​។ គាត់​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត ប៉ុន្តែ​គាត់​គ្មាន​ការងារ​ធ្វើ​ទេ។ នៅ​ពេល​ខ្ញុំ​ចូល​ក្នុង​ហាង​អ៊ីនធឺណិត ខ្ញុំ​ដឹង​ថា «មិត្ត» ខ្ញុំ​នៅ​ទី​នោះ។ នោះ​ជា​ក្តី​សង្ឃឹម និង​ភ័ស្តុតាង​ដែល​ជំនោរ​ដើម្បី​ការ​ផ្លាស់​ប្តូរ​មិន​អាច​បញ្ឈប់​បាន​ឡើយ​សូម្បី​តែ​ពេល គេ​ប្រើ​កម្លាំង​បង្ក្រាប​បាតុកម្ម​ក៏​ដោយ​។ យុវជន​ចង់​ផ្លាស់​ប្តូរ និង​ចង់​ប្រថុយ​ប្រថាន​។ ពួកគេ​អាច​មាន​ចំនួន​តែ​៥ ភាគរយ ប៉ុន្តែ​ពួកគេ​ជា​ក្រុម​សំខាន់​ហើយ​កំពុង​កើន​ចំនួន។
ការ​ចោទ​ប្រកាន់​គ្រប់​ទម្រង់​ប្រឆាំង​មេ​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ផ្សាយ​នៅ​ទំព័រ​ដើម​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។ ការ​ចោទ​ប្រកាន់​ទាំង​នោះ​នឹង​បន្ត​មាន​យ៉ាង​ច្បាស់។ ប៉ុន្តែ​មិន​មែន​ជា​ចំណុច​របស់​យុវជន​ដែល​បាន​ចូល​រួម​ការ​ប្រមូល​ផ្តុំ​ប្រឆាំង បាន​លើក​ឡើង​ទេ។ ផ្ទុយ​ទៅ​វិញ បញ្ហា​គឺ​ការ​អប់រំ ការងារ ប្រាក់​ឈ្នួល ប្រព័ន្ធ​យុត្តិធម៌ និង​សេរីភាព។
ទាំង​នេះ​គឺជា​បញ្ហា​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រសិន​បើ​បញ្ហា​លោក កឹម សុខា ត្រូវ​បាន​លើក​ឡើង មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ផ្តោត​លើ​របៀប​វារៈ​នយោបាយ​ពិត​ប្រាកដ​ដែល​សំខាន់​ចំពោះ​ពលរដ្ឋ​កម្ពុជា។ សូម​ផ្តល់​ក្តី​សង្ឃឹម​ដល់​យុវជន​ហើយ​កុំ​ធ្វើ​ការ​ទាក់​ទាញ​ដោយ​នយោបាយ​កង្វក់។
ការ​សន្ទនា​ត​ទល់​ជាមួយ​នឹង​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺជា​ការ​សន្ទនា​ដែល​គោរព​តួនាទី​របស់​យុវជន និង​សិទិ្ធ​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​សេរីភាព​សម្តែង​មតិ និង​សិទិ្ធ​ទទួល​បាន​ព័ត៌មាន។
ការ​ប្រមូល​ផ្តុំ​យុវជន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន គឺ​មាន​គោល​បំណង​ដើម្បី​ឲ្យ​យុវជន​ចូល​រួម​ក្នុង​ការ​ពិភាក្សា​លើ​បញ្ហា​នយោបាយ និង​រក្សា​នូវ​ភាព​សកម្ម​ខាង​នយោបាយ​របស់​ពួកគេ។
ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ដែល​អនុញ្ញាត​ឲ្យ​យុវជន​នៅ​កម្ពុជា ក៏​ដូច​យុវជន​នៅ​ប្រទេស​ដទៃ​ទៀត​មាន​សំឡេង​ពិតៗ​ក្នុង​ការ​ពិភាក្សា​អំពី​នយោបាយ​។ អ្វី​ដែល​ការ​ប្រមូល​ផ្តុំ​យុវជន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន បាន​បង្រៀន​យើង​គឺ​យុវជន​កម្ពុជា​ចង់​ទៅ​បោះឆ្នោត​ដើម្បី​សេរីភាព និង​ក្តី​សង្ឃឹម​។ យុវជន​កម្ពុជា កំពុង​ស្វែង​រក​ការ​ដឹក​នាំ​មាន​គុណភាព​ដែល​គោរព​ពួក​គេ​ដោយ​ថ្លែង​ទៅ​កាន់​ពួកគេ​ក្នុង​ឋានៈ​ជា​មនុស្ស​ស្មើ​ភាព និង​ថ្លែង​អំពី​បញ្ហា​ដែល​សំខាន់​ចំពោះ​ពួក​គេ។ បណ្តាញ​សង្គម​បាន​ទៅ​ដល់​យុវជន​កម្ពុជា ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​បោះឆ្នោត​នា​ខែ​កក្កដា៕

លោក​ស្រី មូរ សុខហួរ​តំណាង​រាស្រ្ត/បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ

No comments:

Post a Comment

yes