សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

លោកហ៊ុនសែនអំពាវនាវ​ឲ្យ​អ្នក​បំផ្លាញ​ស្លាក​គណបក្ស​ប្រឆាំង​ចូល​សារភាព

130625_02b
សកម្ម​ជន​កាន់​​ស្លាក​​គណ​បក្ស​ប្រឆាំង​នៅ​ផ្លូវ​ជាតិ​លេខ​១​​ត្រូវ​គេ​បាញ់​​ស្ប្រៃយ៍​
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ធ្វើ​ការ​ព្រមាន​ចំពោះ​អ្នក​ទម្លាក់​ស្លាក​និង​បាញ់​ថ្នាំ​ដាក់​ស្លាក​គណបក្ស​ប្រឆាំង​ចំនួន​១៦ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង កាល​ពី​សប្តាហ៍​មុន ជាមួយ​នឹង​ការ​អំពាវនាវ​ឲ្យ​ជន​ល្មើស​ចូល​សារភាព​ដែល​អាច​នឹង​ទទួល​បាន​រង្វាន់​ពី​លោក។
ថ្លែង​ទៅ​កាន់​ប្រជាជន​ប្រហែល​១​ម៉ឺន​នាក់ នៅ​ពិធី​ក្នុង​វត្ត​ព្រះ​ពុទ្ធ​សាសនា​មួយ​កន្លែង​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្រ្តី បាន​បដិសេធ​ថា គណបក្ស​ប្រជាជន​ពុំ​បាន​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ណា​ឡើយ ហើយ​លោក​បាន​សន្យា​តាម​ចាប់​ខ្លួន​ជន​ល្មើស​ឲ្យ​ទាល់​តែ​បាន ឬ​ផ្តល់​រង្វាន់​ដល់​ពួក​គេ ប្រសិន​បើ​ពួក​គេ​ចេញ​សារភាព​។
លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «តាម​ការ​ស្មាន​របស់​ខ្ញុំ គឺ​ស្ថានការណ៍​បំផ្លាញ​ស្លាក​គណបក្ស​នយោបាយ​នេះ​មិន​មែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​មូល​ហេតុ​ធ្វើ​បែប​នេះ​ឡើយ​។ ករណី​នេះ​នឹង​មិន​ត្រូវ​ព្រងើយ​កន្តើយ​ឡើយ បើ​ទោះ​បី​ជា​ការ​ស៊ើប​អង្កេត​ត្រូវ​បន្ត​រយៈ​ពេល​១០ ឆ្នាំ​ក៏​ដោយ​»។

លោក​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ជន​ល្មើស​ទាំង​ឡាយ​ឲ្យ​ចូល​ខ្លួន​សារភាព​ហើយ​ពួក​គេ​នឹង​មិន​ជាប់​ខ្នោះ​ទេ ថែម​ទាំង​នឹង​ទទួល​បាន​រង្វាន់​ដ៏​ច្រើន​ពី​លោក​ទៀត​ផង។
លោក ហ៊ុន សែន បាន​បន្ត​ដាស់​តឿន​នគរបាល​ឲ្យ​ការពារ​ជន​សង្ស័យ​ដែល​ពួក​គេ​អាច​កំណត់​អត្ត​សញ្ញាណ​ដោយ​លោក​ថ្លែង​ថា ជន​ល្មើស​នឹង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ត្រូវ​គេ​សម្លាប់ ក្នុង​កិច្ច​ប៉ុនប៉ង​បង្ការ​កុំ​ឲ្យ​បញ្ចេញ​ភ័ស្តុតាង។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​បន្ត​ទៀត​ថា៖ «ករណី​នេះ​គេ​ចោទ​ថា ពាក់​ព័ន្ធ​អាជ្ញាធរ និង​សកម្មជន គណបក្ស​កាន់​អំណាច​ដូច​នេះ​ចាំ​បាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​ស្តារ​កិត្តិយស​របស់​អាជ្ញាធរ បើ​ទោះ​បី​ជា​វា​ត្រូវ​ការ​១ខែ ១ ឆ្នាំ ២ ឆ្នាំ ៣ ឆ្នាំ​ឬ ១០ ឆ្នាំ​ក៏​ដោយ។ អ្នក​ណា​ក៏​ដោយ គេ​ត្រូវ​ទទួល​ខុស​ត្រូវ​បើ​ទោះ​បី​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ»។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​វិធានការ​ចាប់​ខ្លួន​អ្នក​បង្ក ជា​ជាង​គ្រាន់​តែ​ប្រកាស​ចោល។ លោក សុវណ្ណ បាន​បញ្ជាក់​ថា៖ «​ក្រសួង​មហា​ផ្ទៃ​ត្រូវ​តែ​ចាប់​ជន​ល្មើស​មុន​ពេល [​លោក​ហ៊ុន សែន​] បញ្ជូន​សារ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​។ ខ្ញុំ​មិន​ចោទ​អ្នក​ណា​ម្នាក់​ទេ ប៉ុន្តែ គណបក្ស​កាន់​អំណាច​គឺ​ជា​គូ​ប្រជែង​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​»។
ក្នុង​សុន្ទករថា កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន បាន​កោត​សរសើរ​បរិស្ថាន​នយោបាយ គ្មាន​អំពើ​ហិង្សា ហើយ​បាន​លើក​ឡើង​ជា​ថ្មី​នូវ​ចេតនា​របស់​លោក​មិន​ចេញ​មុខ​ជា​សាធារណៈ​ឡើយ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈ​ពេល​១ខែ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា​នេះ​៕

No comments:

Post a Comment

yes