ពលករខ្មែរប្រមាណជាង២០០០នាក់ ដែលកំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង បានទទួល ស្វាគមន៍លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងពិធីជួបសំណេះសំណាលនៅ ទីក្រុងសេអ៊ូល (Seoul) កាលពីថ្ងៃទី២ ខែមិថុនានេះ។
យោងតាមប្រភពព័ត៌មានពីទំព័របណ្តាញសង្គម (Facebook) ផ្លូវការរបស់លោក សម រង្ស៊ី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២ខែមិថុនាម្សិលមិញបានឲ្យដឹងថា ក្រៅពីការទទួលស្វាគមន៍ គាំទ្ររូបលោក ពលករខ្មែរទាំងនោះក៏បានឧបត្ថម្ភគណបក្សសង្រ្គោះជាតិតាមសន្តានចិត្តរៀងៗខ្លួន ដែលមានទឹកប្រាក់សរុបប្រមាណ១៥០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងចូលរួមយុទ្ធនាការសង្រ្គោះជាតិ។
No comments:
Post a Comment
yes