សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 4, 2013

គណបក្ស​ប្រជាជន​នៅ​សៀមរាបរង​ការ​ចោទថាចុះ​ឃោសនាបោះឆ្នោត​មុន​ការអនុញ្ញាតគជប

cpp-in-siem-reap-under-charged-of-campaign-before-election
cpp1-500x300
គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ដ​សៀមរាប រង​ការ​ចោទ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ចាប់ផ្ដើម​ចុះ​ឃោ​ស​នា​រក​សំឡេងឆ្នោត មុន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អនុញ្ញាត ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា នេះ​ជា​ករណី​ខុសច្បាប់​។​
​ប្រធាន​ក្រុមការងារ ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ដ​សៀមរាប លោក សុខ គឹម​សេង ប្រាប់នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​​ថា គណបក្សកាន់អំណាច  បាន​ដើរ​ឃោសនា​បោះឆ្នោត​ជាតិ យក​ទង់ និង​ខិតប័ណ្ណ​គណបក្ស ដែល​មាន​​​រូប​ថ្នាក់​ដឹកនាំ​ទាំងបី គឺ លោក ជា ស៊ីម លោក ហេង សំរិន និង​លោក​ហ៊ុន សែន បិទ​តាម​ដើមឈើ និង​តាម​​​ផ្ទះ​​ប្រជាពលរដ្ឋ នៅ​ស្រុក​ពួក និង​តាម​ស្រុក​ជាច្រើន​ក្នុង​ខេត្ដ​សៀមរាប​។ លោក​បន្ដថា គ​ណ​បក្ស​កាន់​អំ​ណាច​​ធ្វើបែបនេះ ធ្វើឲ្យ​គណៈបក្ស​សង្គ្រោះ​ជាតិ ពិបាក​ចុះ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ ហើយ​មិន​គោរ​ព​តាម​ច្បាប់ ​គ​.​ជ​.​ប​ ​៖"នេះជា​ទម្លាប់ហើយ​ដែល​គណបក្ស​ប្រ​ជាជន​ មិន​ដែល​គោរព​ច្បាប់​នោះ មិន​ត្រឹម​តែ​ធ្វើការ​ឃោសនា​​បោះ​ឆ្នោតទេ​ សូម្បី​តែ​ការ​ប្រើ​ប្រាស់​ធន​ធាន​របស់​រដ្ឋ​ ក៏​ជា​ការ​រំលោភ​ មាន​ន័យ​ថា ប្រើតែ​ឯ​ង ហើយ​ខុស​ច្បាប់​ដែរ ដូច​ជា​ការ​ប្រើ​បា្រស់​រថយន្ដ​របស់​រដ្ឋ​ ដើម្បី​ធ្វើការ​ឃោសនា​ ប្រើ​រដ្ឋ​យន្ដ​របស់​រដ្ឋ​ ដើម្បី​ធ្វើការប្រើ​មធ្យោបាយ​ក្នុង​ការ​ដឹក​ស្លាកសញ្ញា​ របស់​ខ្លួន​ឯ​ង​យក​ទៅ​បោះ​ ឫ​ក៏​ជា​មួយ​នឹង​សកម្មជន​" ។

​អភិបាល​ស្រុក​ពួក ខេត្ដ​សៀមរាប លោក ពេជ្រ សុខា​ល័យ បាន​បដិសេធ​ចំពោះ​ការចុះ​ឃោសនា ឬ​បិទ​តាមខិត្ដប័​ណ្ណ​នៅទីសាធារណៈ តែ​លោក​ទទួល​ការបិទ​ស្លាក​សញ្ញា​​គណបក្ស ដែល​មាន​រូប​ថ្នាក់​ដឹកនាំ​ទាំង​បី​នោះ នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ដែល​លោក​អះអាងថា ជា​ផ្ទះ​សកម្មជន​របស់​គណបក្ស​ ​៖ "បាទតាម​ពិត​គឺ​ជា​សិទ្ធិរបស់​គណបក្ស​ បាទក៏ព្រោះ​ថា គណបក្ស​ណា​ បាទ​គេ​មាន​សិទ្ធិ​របស់​គេ​ ក្នុង​ការ​រៀប​ចំ​នៅ​ឯ​កសារ​ សម្រាប់​គណបក្សហ្នឹង​ទៅ​តាម​ផ្ទះ​សមា​ជិក​របស់​គេ​ អញ្ចឹង​ប្រ​ជា​ជន​ដែល​ បាន​ទទួល​ការ​បិទ​មាន​តែ​រូប​ថត​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​បី​ ហើយ​នឹង​ទង់​គណបក្ស​ ដែល​គេ​បាន​ដាក់​នៅ​តាម​ផ្ទះ​" ។
VOD​មិនអាច​ទាក់ទង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង ដើម្បី​សុំ​ការបកស្រាយ ពី​ការចោទប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
​ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត ប្រចាំ​ខេត្ដ​សៀមរាប​(​គខ​ប​) លោក នឹម វ៉ាន់​សំ មាន​ប្រសា​សាសន៍​ថា ការធ្វើ​សម្មភាព​នេះ មិនមែនជា​ដែន​សមត្ថកិច្ច​របស់​គណៈ​​​កម្មកា​ររៀប​ចំ​ការបោះឆ្នោត​ខេត្ដ​នោះឡើយ​ ​៖ "អ្វី​ៗនេះ​ចេញ​ពី​អាជ្ញាធរ​ដែន​ដី​ មិន​មែន​ជា​ភារៈរបស់​ខាង​គណៈកម្ម​ការ​បោះ​ឆ្នោត​ទេ​ ដូច្នេះមុន សកម្ម​ភាព​មុន​ការ​ឃោស​នា​ ជា​ការ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ ឫ​ក៏មាន​ការ​អនុញ្ញាត​ ឫ​ក៏មាន​ការ​សម្រុះ​សម្រួល​គ្នា​ហ្នឹង​ នៅ​ថ្នាក់​អាជ្ញាធរមូល​ដ្ឋាន​" ។
​នាយក​ប្រតិ​ប​ត្ដិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា ​និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ ថា ការឃោសនាបោះឆ្នោត ហាក់​ចាប់ផ្ដើម​មុន​ការកំណត់​នៃ​ប្រតិទិន​របស់ គ​.​ជ​.​ប ។ លោក​ថា ការដើរ​បោះ​ខិត្ដប័ណ្ណ​នៅតា​មទីសាធារណៈ ខុស​នឹង​នីតិវិធី​នៃ​ការបោះឆ្នោត​។​
​តាម​ប្រតិទិន គជប យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់ ​ថ្ងៃ​ទី​២៦ ខែកក្កដា និង​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes