សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 8, 2013

ឈ្មោះ​សិស្ស​ជាង​១​ពាន់​នាក់​នៅ​ព្រៃវែង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ចូលរួម​បាតុកម្ម​ប្រឆាំង​លោកកឹមសុខា

ជុំ ម៉ី ៦១០
លោក ជុំ ម៉ី (រូប​កាន់​មេក្រូ) និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម អុជ​ធូប​ឧទ្ទិស​
ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣

នៅឯខេត្តស្វាយរៀង គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ក៏បានដើរកែនប្រជាពលរដ្ឋ​តាម​ភូមិ​ឲ្យមកចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនិងលោក កឹម សុខា ជាច្រើនរយនាក់ផងដែរ ដែលនេះគឺជា​ទង្វើរ​ដ៏អាក្រក់បំផុតរបស់លោក​ហ៊ុន សែន គណបក្សប្រជាជន ដោយខ្លាចពីការចាញ់ឆ្នោតមកលើ​គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥នេះ ។

សិស្ស​អនុវិទ្យាល័យ និង​វិទ្យាល័យ​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង ប្រមាណ​ជាង ១​ពាន់​នាក់ ដែល​ចុះ​បញ្ជី​វត្តមាន​សម្រាប់​ធ្វើ​ពលកម្ម​នៅ​ថ្ងៃ​សៅរ៍ តែ​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​នាយក​សាលា​ទាំង​នោះ​បញ្ជូន​ទៅ​មន្ទីរ​បក្ស​ប្រជាជន​កម្ពុជា ដោយ​រាប់​បញ្ចូល​ថា ជា​ក្រុម​អ្នក​ដែល​ត្រូវ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ប្រឆាំង​លោក កឹម សុខា ទៅ​វិញ។

ទន្ទឹម​នឹង​នេះ សិស្ស និស្សិត ដែល​ស្នាក់​នៅ​តាម​វត្ត និង​ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​សេចក្តី​រាយការណ៍​មក​ដែរ​ថា ពួក​គេ​ត្រូវ​បាន​គំរាម​ឲ្យ​ចាក​ចេញ​ពី​វត្ត ប្រសិន​បើ​ប្រឆាំង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា នោះ​ទេ។
ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង អះអាង​ថា សិស្ស​ប្រមាណ​ជាង ១​ពាន់​នាក់ នៅ​តាម​សាលា​រៀន​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​នេះ បាន​បដិសេធ​ប្រឆាំង​នឹង​ការ​បង្ខំ​ពួក​គេ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ខណៈ​បញ្ជី​ឈ្មោះ​វត្តមាន​ធ្វើ​ពលកម្ម​នៅ​ចុង​សប្ដាហ៍​នេះ​របស់​ពួក​គេ ត្រូវ​បាន​នាយក​សាលា​បញ្ជូន​បន្ត​ឲ្យ​ទៅ​មន្ទីរ​បក្ស​ប្រជាជន​កម្ពុជា ថា​ជា​សកម្មជន​ដែល​ត្រូវ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា។

ពលរដ្ឋ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ មិថុនា ថា សិស្ស​នៅ​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែល​មាន​អាយុ​គ្រប់​បោះឆ្នោត ត្រូវ​គេ​យក​ឈ្មោះ​ដែល​មាន​នៅ​ក្នុង​បញ្ជី​វត្តមាន​ធ្វើ​ពលកម្ម ប្រគល់​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច ថា​ជា​ក្រុម​ស្ម័គ្រចិត្ត​ធ្វើ​បាតុកម្ម។ លោក​គិត​ថា មន្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ គួរ​ប្រកាន់​គោលការណ៍​អព្យាក្រឹត និង​មាន​ភាព​ឯករាជ្យ នៅ​ឆ្ងាយ​ពី​នយោបាយ៖ «លោក​នាយក​ហ្នឹង ឲ្យ​យើង​ធ្វើ​បញ្ជី​វត្តមាន​សិស្ស​ទាំងអស់​ដែល​ចូលរួម​ធ្វើ​ពលកម្ម។ ចុង​ក្រោយ​មក អា​ស៊ីញេ​វត្តមាន​ដែល​ធ្វើ​បញ្ជី​ពលកម្ម​ហ្នឹង ដូច​ថា​បញ្ជី​វត្តមាន​ហ្នឹង​ណា បង្វែរ​ទៅ​ជា​រឿង​ថា​អ្នក​ស៊ីញេ​ទាំងអស់​ហ្នឹង គឺ​ស៊ីញេ​យក​ទៅ​ចូលរួម​ទៅ​ធ្វើ​បាតុកម្ម​ជាមួយ​លោក ជុំ ម៉ី»។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​នាយក​សាលា​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង បាន​ទេ នៅ​ថ្ងៃ​ទី៨ មិថុនា ជុំវិញ​ការ​រក​ឃើញ​ថា បាន​បន្លំ​ឈ្មោះ​សិស្ស​ដើម្បី​ធ្វើ​បាតុកម្ម​នេះ។
បើ​ទោះ​ជា​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ភ្នំពេញ​មាន​អ្នក​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់​ក្ដី ក៏ប៉ុន្តែ​លោក ខៀវ សុភ័គ អះអាង​ថា បាតុករ​ដែល​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​យក​ញត្តិ​ទៅ​ប្រគល់​ដល់​លោក កឹម សុខា នោះ មាន​ប្រមាណ​តែ ៥០០​នាក់​ទេ។ ចំណែក​អ្នក​សេសសល់ ត្រូវ​ដង្ហែ​ក្បួន​តាម​ដង​វិថី​មួយ​ចំនួន​ក្នុង​ទីក្រុង​ទៅ​តាម​ការ​គ្រោង​ទុក។ មហា​បាតុកម្ម​នេះ ត្រូវ​គេ​គិត​ថា​នឹង​មិន​មាន​ការ​គំរាម​កំហែង ឬ​ត្រូវ​បង្ក្រាប​ដោយ​មន្ត្រី​នគរបាល​ដូច​សហជីព ឬ​បក្ស​ប្រឆាំង​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ឡើយ។
តែ​ទោះ​ជា​បែប​ណា​ក្តី សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី៧ មិថុនា ឲ្យ​ដឹង​ថា ក្នុង​ករណី​កើត​មាន​អំពើ​ហិង្សា​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ សមត្ថកិច្ច​ទាំងអស់​ត្រូវ​មាន​វិធាន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់។
ចំណែក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា របស់​លោក រ៉ុង ឈុន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៨ មិថុនា ដោយ​អំពាវនាវ​ដល់​សមាជិក​សមាជិកា​កម្មករ​កម្មការិនី គ្រូ​បង្រៀន មន្ត្រី​រាជការ និង​ពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា នោះ។ ការ​ធ្វើ​បាតុកម្ម​នេះ លោក រ៉ុង ឈុន ចាត់​ទុក​ថា​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​រៀបចំ​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម តែ​ជា​ក្រុម​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ជា​ការ​រៀបចំ​ដោយ​អ្នក​កាន់​អំណាច​ប៉ុណ្ណោះ។
បន្ថែម​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន លោក រ៉ុង ឈុន គិត​ថា គ្រប់​គ្នា​ពុំ​គួរ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នេះ​ឡើយ ព្រោះ​ជា​ការ​រៀបចំ​ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន។ លោក​បន្ត​ថា តែ​បើ​បាតុកម្ម​ធ្វើ​ឡើង​ប្រឆាំង​បរទេស​ឈ្លាន​ពាន គេ​គួរ​គប្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ៖ «បើ​សិន​ជា​បាតុកម្ម​ទាមទារ​ដេញ​យួន​ចេញ​ពី​ស្រុក បាតុកម្ម​នោះ​ទាមទារ​ប្រឆាំង​ទៅ​នឹង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាតុកម្ម​ប្រឆាំង​ទៅ​នឹង​អំពើ​ពុក​រលួយ អយុត្តិធម៌​សង្គម ក្នុង​នាម​ខ្ញុំ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា យើង​ចូលរួម​យ៉ាង​សកម្ម»។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជុំ ម៉ី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។ ក៏ប៉ុន្តែ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៦ មិថុនា របស់​លោក ជុំ ម៉ី បាន​អំពាវនាវ​ដល់​អ្នក​ចូលរួម​មហា​បាតុកម្ម​ថា គោល​បំណង​នៃ​មហា​បាតុកម្ម​នេះ គឺ​សំដៅ​ទៅ​លើ​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ និង​មិន​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ និង​សាច់​ញាតិ​របស់​លោក កឹម សុខា ឡើយ។
ក៏ប៉ុន្តែ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន និង​មន្ត្រី​របស់​រដ្ឋាភិបាល​លោក អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​​នេះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​យ៉ាង​ពិត​ប្រាកដ​របស់​ជន​រងគ្រោះ​ក្នុង​បន​ប្រល័យ​ពូជ​សាសន៍ និង​ក្លាយ​ជា​អ្នក​រងគ្រោះ​បន្ថែម​ទៀត​ដោយ​ការ​ប្រមាថ​ពី​លោក កឹម សុខា។ ពោល គឺ​ពុំ​មែន​ជា​ការ​បញ្ចេះ​កំហឹង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។
តែ​ទោះ​យ៉ាង​ណា​ក្តី ការ​ធ្វើ​មហា​បាតុកម្ម​នេះ មាន​ការ​ប្រកាស​ចូលរួម​ពី​លោក ជាម យៀប សមាជិក​សភា​របស់​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ហើយ​លោក​បញ្ជាក់​ថា អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​កាន់​អំណាច​មួយ​នេះ នឹង​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​លោក ជុំ ម៉ី ដែរ។ ចំណែក​ក្រុម​សិស្ស និស្សិត ដែល​ស្នាក់​នៅ​តាម​វត្ត និង​ព្រះសង្ឃ ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ សង្កាត់ គំរាម​ឲ្យ​ចាក​ចេញ​ពី​វត្ត ប្រសិន​ពួក​គេ​ប្រឆាំង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​នេះ។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និយាយ​ថា កម្លាំង​នគរបាល​យុត្តិធម៌​ត្រូវ​គេ​ដាក់​ពង្រាយ​ក្នុង​ការ​បញ្ចៀស​ហិង្សា​កើត​ឡើង ដើម្បី​ការពារ​សន្តិសុខ​ដល់​សុវត្ថិភាព​របស់​លោក កឹម សុខា។ លោក​បន្ត​ថា បើ​ទោះ​ជា​ការ​ធ្វើ​បាតុកម្ម​នេះ​មាន​ទ្រង់ទ្រាយ​ធំ​លើស​ច្បាប់​កំណត់​ក្ដី ប៉ុន្តែ​ថា នេះ​គឺ​ជា​ការ​ផ្ដល់​ឱកាស​ស្មើ​គ្នា មិន​ថា​បក្ស​ប្រឆាំង អង្គការ សមាគម ឬ​រដ្ឋាភិបាល​នោះ​ទេ។ តែ​ថា​នេះ គឺ​ជា​ការ​អនុវត្ត​តាម​បែប​សង្គម​ប្រជាធិបតេយ្យ៖ «ដូច​ថា​ខាង​គណបក្ស​ប្រឆាំង ក៏​គាត់​ធ្វើ​រាប់​ពាន់​រាប់​អី​នាក់​ដែរ។ ដល់​មែន​ទែន​ទៅ បើ​យើង​មិន​ឲ្យ​ធ្វើ​ដូច​ថា​វា​ម៉េច​ក៏​ធ្វើ​តែ​ខាង​ប្រឆាំង។ នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​គណបក្ស​ដែល​គេ​មិន​ប្រឆាំង អ្នក​អព្យាក្រឹត្យ​ដែល​សុំ​ធ្វើ។ ទន្ទឹម​នឹង​ខាង​សន្តិសុខ ក៏​មាន​ការ​គិតគូរ​ទៅ​ដល់​សុវត្ថិភាព​ឯកឧត្ដម កឹម សុខា»។
លោក ប៊ូ ម៉េង អនុប្រធាន​សមាគម​ក្សេមក្សាន្ត និង​ជា​អតីត​អ្នក​រងគ្រោះ​នៅ​គុក​ទួលស្លែង និង​សមាជិក​នៃ​សមាគម​ក្សេមក្សាន្ត​ចំនួន ១០​នាក់​ផ្សេង​ទៀត ប្រកាស​ជំហរ​មិន​ចូលរួម​ធ្វើ​បាតុកម្ម​នេះ និង​កំពុង​ពិចារណា​ក្នុង​ការ​ជ្រើស​រើស​ប្រធាន​ថ្មី​ជំនួស​លោក ជុំ ម៉ី៕

No comments:

Post a Comment

yes