សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

អាជ្ញាធរខេត្តសៀមរាបរារាំប្រជាសហគន៏ដីធ្លីនិងព្រៃឈើមិនឲ្យជួបប្រជុំគ្នា



នៅថ្ងៃនេះអាជ្ញាធរប៉ូលីសខេត្តសៀមរាប បានត្រៀមកំលាំងប៉ូលីសរាប់រយនាក់​មានឡាន​បាញ់​ទឹក ឡានពន្លត់អគ្គីភ័យនៅបរិវេណអង្គរឃ្យូងយូ​ផ្លូវ៦០​ក្នុងការត្រៀមបង្ក្រាប​ទុបស្កាត់​គំ​រាមកំហែងប្រជាពលរដ្ឋសហគមន៍ដីធ្លី ព្រៃឈើ ដែលនិងប្រារព្ធធ្វើជំនួបប្រជុំមួយហៅថា​សមាជប្រជាជនទូទាំងខេត្ត នៅវេលាថ្ងៃស្អែក ទី២៤ ខែមិថុនា ឆ្នាំ២០១៣ ពេញមួយថ្ងៃ 

ថ្ងៃនេះដែរសហគមន៍ជីក្រែង ខេត្តសៀមរាប ជាង៥០នាក់ ក៏បានជួលឡាន២គ្រឿងជិះទៅ ចូលរួម កិច្ចប្រជុំនេះផងដែរ​តែត្រូវប៉ូលីសអាជ្ញាធរដែនដីស្រុកជីក្រែង​ គំរាមកំហែង ហាមឃាត់​តៃកុងឡានទាំងអស់ មិនឲ្យដឹកជញ្ជូនប្រជាពលរដ្ឋទេ ពួកគាត់បាននាំគ្នាដើរកាត់វាលស្រែ​តម្រង់​ឡើងថ្នល់ជាតិ តាំងពីម៉ោង៤ជិតភ្លឺ តែត្រូវប៉ូលីសទៅតាមទុបស្កាត់ពួកគាត់​នៅកណ្តាល​វាលស្រែទៀត ហើយប៉ូលីសគេមិនអនុញ្ញាតិឲ្យទៅជាដាច់ខាត ។



ការប៉ះទង្គិចគ្នាដោយពាក្យសំដី បានកើតឡើងតាំងពីវេលាម៉ោង៧ព្រឹក រហូតមកប៉ូលីស​ គេ​ក៏​បានព្យាយាមលួងលោមចែកអំណោយឲ្យប្រជាពលរដ្ឋទាំងនោះកណ្តាលវាលស្រែ ដោយ​ក្នុងម្នាក់ៗទទួលបានសារ៉ុងមួយ ប្រាក់២០០០០រៀល ហើយក៏ឲ្យប្រជាពលរដ្ឋទាំងអស់នោះ​ត្រឡប់ទៅផ្ទះវិញ ដោយប៉ូលីសយកឡានដឹកជញ្ជូនពួកគាត់ពីថ្នល់ជាតិ​លេខ៦ត្រឡប់​ទៅ​ភូមិ ។ ក្នុងនោះនៅម៉ោង២រសៀលប្រជាពលរដ្ឋទាំងអស់នោះ បានបំបែកគ្នាជិះកង់​ខ្លះម៉ូតូខ្លះ​រហូតមកដល់ទីរួមខេត្តសៀមរាប ក្នុងការចូលរួមសមាជប្រជាជន Grassroot assembly នៅថ្ងៃ​ស្អែក ។

No comments:

Post a Comment

yes