ប្រជាពលរដ្ឋចូលរួមស្តាប់សារនយោបាយគណបក្សសង្គ្រោះជាតិ
នៅថ្ងៃទី៤ខែមិថុនា
គណបក្សសង្រ្គោះជាតិខេត្តកំពង់ស្ពឺបានរៀបចំវេទិកាសាធារណៈពេល ព្រឹកនៅឃុំវាលពន់
ស្រុកថ្ពង និងពេលរសៀលនៅឃុំចាន់សែន ស្រុកឧដុង្គ ដែលមានប្រជា ពលរដ្ឋរាប់ពាន់នាក់ចូលរួម
។
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលចូលរួមក្នុងវេទិកានោះ
រួមមានលោក យ៉ែម បុញ្ញាឫទ្ធិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ
អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ លោក គៀត សុគន្ធ លោក ប៉ែន
សុវណ្ណ លោក នុដ រំដួល រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។
ការចូលរួមវេទិការគណបក្សសង្រ្គោះជាតិ
របស់ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលុប ត្រូវបានគណបក្សសង្រ្គោះជាតិចាត់ទុកថាជាចរន្តចង់ឲ្យមានការផ្លាស់ប្តូរ
និងជាចរន្តចូលរួមយុទ្ធនាការសង្រ្គោះជាតិ
ព្រោះថាវេទិកាសាធារណៈដែលត្រូវបានរៀបចំធ្វើជារៀងរាល់ថ្ងៃនៅតាមបណ្តាឃុំ
ស្រុកទូទាំងប្រទេសកម្ពុជា គឺជាយុទ្ធនាការសង្គ្រោះជាតិដែលទាមទារឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ
និងគ្រប់ទិសទី ចូលរួមសង្រ្គោះជាតិនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ៕
No comments:
Post a Comment
yes