សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 2, 2013

លោកកឹមសុខានឹងវិលត្រឡប់ពីសហរដ្ឋអាមេរិកវិញនៅសប្តាហ៍ក្រោយ

លោក កឹម សុខា​អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពិធី​​ចុះជួប​សំណេះ
សំណាលជាមួយប្រជាពលរដ្ឋនៅស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង 
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣

បើទោះបីជាមានចលនាគ្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា យ៉ាងណាក៏ដោយក្តី ក៏លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ  គ្រោងនឹងវិលត្រឡប់ពីសហរដ្ឋអាមេរិកមកប្រទេស​កម្ពុជាវិញ នៅថ្ងៃទី៤ ខែមិថុនា ខាង​មុខនេះ ។ 

នេះគឺជាការអះអាងរបស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ​នៅថ្ងៃសៅរ៍ចុង​សម្តាហ៏នេះ។

លោក យឹម សុវណ្ណ បានបន្តទៀតថា លោក កឹម សុខា មិនមានការព្រួយបារម្ភចំពោះ​គម្រោង​បាតុ​កម្មរបស់ជនរងគ្រោះគុកទួលស្លែងប្រឆាំងនឹងលោកទេ ពីព្រោះលោកមិនបានធ្វើអ្វី​ខុសឡើយ។

No comments:

Post a Comment

yes