សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 2, 2013

វេទិកា​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ក្រាំងយ៉ូវ​រង​ការ​រំខាន

លោក អេង ឆៃអ៊ាង នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ
នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលនាពេលកន្លងមក

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​សំណេះ​សំណាល​នៅ​ភូមិ​កំពង់ពោធិ៍ ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ចោទ​ថា ក្រុម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ច្រើន​នាក់ ប្លន់​អាយភេត (IPAID) ខណៈ​យុវជន​ម្នាក់​ប្រើ​សម្រាប់​ថត​សកម្មភាព​ក្រុម​អ្នក​ផឹក​ស្រា​មួយ​ក្រុម​ចាក់​ធុងបាស​រំខាន​ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក អេង ឆៃអ៊ាង បន្ត​ថា ក្នុង​ពេល​មនុស្ស​ប្រមឹក​មួយ​ក្រុម​ដណ្ដើម​យក​អាយភេត ពី​យុវជន​នោះ ប៉ូលិស​ឃុំ​ក្រាំងយ៉ូវ នៅ​ការពារ​កិច្ច​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មិន​ដឹង​មិន​ឮ បណ្តោយ​ឲ្យ​ក្រុម​អ្នក​ផឹក​នោះ​ដណ្ដើម​យក​ទៅ​បាត់៖ «ត្រូវ​ពួក​អ្នក​ស្រវឹង​មួយ​ក្រុម​ដែល​គេ​ដឹង​ថា​ភាគ​ច្រើន​ជា​អ្នក​សកម្មជន​គណបក្ស​ប្រជាជន​ហ្នឹង បាន​ចាក់​ធុងបាស​រំខាន​ពួក​យើង​ខ្ញុំ។ ដល់​ពេល​រំខាន​អ៊ីចឹង​ទៅ ឯកឧត្ដម  អ៊ូ ចន្ទរិទ្ធ ហ្នឹង​ក៏​លោក​ឲ្យ​អាយភេត​ហ្នឹង​ទៅ​យុវជន​ម្នាក់​ដើម្បី​ទៅ​ថត​ទុក​ជា​ភស្តុតាង ប៉ុន្តែ​ដល់​ពេល​ទៅ​ថត​ហ្នឹង ពួក​អស់​ហ្នឹង​បាន​មក​ប្រតាយប្រតប់​ប្លន់​យក​អាយភេត​ទៅ​បាត់​ទៅ។ ហើយ​អ្វី​ដែល​សំខាន់​ហ្នឹង​គឺ​ប៉ូលិស​ធ្វើ​មិន​ដឹង​មិន​ឮ​ទៀត»។

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រាំងយ៉ូវ លោក មិន ប៊ុនធឿន ថ្លែង​ថា លោក​កំពុង​ស្រាវជ្រាវ​រក​អាយភេត នោះ។ លោក​សង្ឃឹម​ថា នឹង​រក​ឃើញ​អាយភេត នោះ​មក​វិញ៖ «អត់​អី​ទេ​បង ឥឡូវ​ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ ហើយ​ខ្ញុំ​បាន​រាយការណ៍​ជូន​ទៅ​លោក​អធិការ​ហើយ និង​លោក​ឯកឧត្ដម​ស្នងការ​ហើយ ឥឡូវ​បើ​បាន​ឃើញ​ហើយ ខ្ញុំ​នឹង​ដក​ហ្នឹង ខ្ញុំ​ធ្វើ​បញ្ជូន​ទៅ​សាលា​ស្រុក​ណា​បង។ បាទ! នឹង​រក​ឃើញ​នា​ពេល​បន្តិច​ទៀត​នេះ​បង ឥឡូវ​ខ្ញុំ​កំពុង​ស្រាវជ្រាវ​ណា​បង!»។
លោក អេង ឆៃអ៊ាង ថ្លែង​ថា ស្ទើរ​គ្រប់​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន តែង​តែ​មាន​ការ​រំខាន​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា៕

No comments:

Post a Comment

yes