សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី យ៉ោម បុប្ផា នាសាលាឧទ្ធរណ៍
នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០១៣
សាលាឧទ្ធរណ៍នៅរសៀលថ្ងៃទី៥ មិថុនា នេះ បើកសវនាការលើបណ្ដឹងរបស់សកម្មជនដីធ្លីតំបន់បឹងកក់ លោកស្រី យ៉ោម បុប្ផា។
ក្រុមប្រជាពលរដ្ឋអ្នកគាំទ្រប្រមាណ ៤០០នាក់ ប្រមូលផ្ដុំគ្នាស្រែកតវ៉ានៅខាងមុខសាលាឧទ្ធរណ៍ ទាមទារឲ្យតុលាការដោះលែងលោកស្រី យ៉ោម បុប្ផា។ ចំណែកឯអ្នកតវ៉ាមួយក្រុមទៀត មានគ្នាប្រមាណជាង ៥០នាក់ ជាក្រុមអ្នកម៉ូតូឌុប តវ៉ាទាមទារឲ្យតុលាការបន្តឃុំខ្លួនលោកស្រី។
លោកស្រី យ៉ោម បុប្ផា រងការចោទពីបទប្រើហិង្សាលើបុរស ២នាក់ជាអ្នករត់ម៉ូតូឌុប ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល។
No comments:
Post a Comment
yes