សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 20, 2013

ប្រធាន​ភូមិ​នៅ​ខេត្ត​កំពង់ចាម​រង​ការ​ចោទ​ថា​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត

បោះ​ឆ្នោត ៣០៥
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត 
កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២

ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រក​រំដេង ឃុំ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម បាន​ចោទ​ប្រកាន់​ប្រធាន​ភូមិ​ថា​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង ១០​នាក់ បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គាត់​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ជំទប់​ទី​មួយ​នៃ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី លោក គង់ ចន្ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ មិថុនា ថា លោក​ទើប​ទទួល​បាន​ពាក្យ​បណ្ដឹង​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ពី​ពលរដ្ឋ​ជាង ១៥​នាក់ កាល​ពី​ថ្ងៃ​ទី១៩ មិថុនា។ លោក​បន្ត​ថា ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ប្រធាន​ភូមិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សុវណ្ណ ថា បាន​ធ្វើ​ឲ្យ​បាត់​ប័ណ្ណ​សម្រាប់​អ្នក​បោះឆ្នោត​របស់​ពួក​គេ។ ហើយ​ទាមទារ​ឲ្យ​ប្រធាន​ភូមិ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ៖ «ប័ណ្ណ​ព័ត៌មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រក​រំដេង គាត់​មេ​ភូមិ​នោះ គាត់​ទុក​លាក់​មិន​ចែក​ឲ្យ​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ណា​មិន​គាំទ្រ​គណបក្ស​ប្រជាជន​ហ្នឹង គាត់​ទុក​ទាំងអស់ គាត់​មិន​ចែក​ឲ្យ​ទេ​អា​ហ្នឹង។ ថ្ងៃ​មុន​គេ​នាំ​ខ្ញុំ​ទៅ​ដែរ ខ្ញុំ​ទៅ​ដល់​ផ្ទះ​មេ​ភូមិ​ហ្នឹង ហើយ​មេ​ភូមិ​ហ្នឹង​គេ​ថា​យក​ឈ្មោះ​ហ្នឹង​ទៅ​លិច​អស់​ហើយ។ ពួក​ហ្នឹង​តាម​ទៅ​មើល​លិច ក៏​អត់​មាន​ឃើញ​ដែរ។ គាត់​បង្វែង​ដាន​ទាំងអស់»

លោក គង់ ចន្ថា បញ្ជាក់​ថា លោក​បាន​ផ្ទៀងផ្ទាត់​ឈ្មោះ​ពលរដ្ឋ​ចំនួន​១៥ ដែល​បាត់​រួច​ហើយ​នៅ​សាលា​ឃុំ និង​គណៈកម្មាធិការ​បោះឆ្នោត​ឃុំ តែ​បញ្ជី​ឈ្មោះ​របស់​ពលរដ្ឋ​ទាំង​នេះ​មិន​បាន​បាត់​ឡើយ។ ជំទប់​ទី​មួយ​មក​ពី​គណបក្ស សម រង្ស៊ី រូប​នេះ​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

No comments:

Post a Comment

yes