សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 27, 2013

លោកសមរង្ស៊ីសន្យាដោះស្រាយ​សេវាសុខុមាលភាព​ជូនប្រជាពលរដ្ឋ

Sam Rainsy Facebook

នៅលើទំព័របណ្តាញសង្គម (Facebook) ផ្លូវការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងផ្សព្វផ្សាយ បានជម្រាបប្រាប់បងប្អូនប្រជាពលរដ្ឋ​អំពីវិស័យសុខាភិបាល​នៅ​ប្រទេស​កម្ពុជា ដោយលោកអះអាងថា ភារកិច្ចដំបូង ដែលលោក​ជានាយករដ្ឋមន្ត្រីត្​រូវធ្វើជូនប្រជារាស្ត្រខ្មែរនោះគឺ ការផ្ដល់សេវាថែទាំសុខុមាលភាពជូនប្រជារាស្ត្រខ្មែរ។
លោក សម រង្ស៊ី បានឲ្យដឹងថា សព្វថ្ងៃ នៅពេលប្រជារាស្ត្រក្រីក្រធ្លាក់ខ្លួនឈឺម្ដងៗ នោះត្រូវលក់ផ្ទះ លក់ដី លក់គោក្របី ដើម្បីយកប្រាក់ព្យាបាលជម្ងឺ។ ដោយសារមន្ទីរពេទ្យ​របស់រដ្ឋគ្មានសមត្ថភាព​ព្យាបាលជម្ងឺជូនរាស្ត្រ នោះទើបប្រជារាស្ត្រក្រីក្រ ត្រូវតែលក់សព្វលក់គ្រប់ ដើម្បីយកប្រាក់ទៅរកគេ ឲ្យជួយព្យាបាលជម្ងឺជូន អ្នកណាក៏រកដែរ ឲ្យតែមានសង្ឃឹមតែបន្តិច។

លោក សម រង្ស៊ី បានប្រកាសសន្យាជូនប្រជារាស្ត្រខ្មែរថា លោកនឹងមិនអនុញ្ញាតឲ្យប្រជារាស្ត្រក្រីក្រណាម្នាក់ លក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីយកប្រាក់ព្យាបាលជម្ងឺទៀតឡើយ។ ហេតុនេះ សូមបងប្អូនជនរួមជាតិបោះឆ្នោតឲ្យលោក ដើម្បីសម្រេចគោលបំណងនេះ៕

No comments:

Post a Comment

yes