សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 17, 2013

សម្តេចក្រុម​ព្រះ​​នរោត្តម​រណ​ឬ​ទ្ធិ​អំពាវ​នាវ​​អោយ​​អ្នកគាំ​ទ្រ​ព្រះ​អង្គ​ចេញ​​ទៅ​​បោះ​ឆ្នោត​

សម្តេចក្រុម​ព្រះ​​នរោត្តម​រណ​ឬ​ទ្ធិ​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​១៧​ខែកក្កដា​នេះ​បាន​សេចក្តីអំពាវនាវ​មួយ ដើម្បី​អញ្ជើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នក​ស្រឡាញ់ និង​គាំទ្រ​ព្រះ​អង្គ​​ចេញ​​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​កក្កដា​​ខាង​មុខ​ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ស្រឡាញ់​។​
​នេះ​គឺជា​លើក​ទី​១​ហើយ ដែល​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ បានបង្ហាញ​ចំណាប់​អារម្មណ៍​ទៅលើ​បញ្ហា​នយោបាយ​នៅ​កម្ពុជា បន្ទាប់ពី​ព្រះអង្គ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​យ៉ាងយូ​។
​យោងតាម​សេចក្តីអំពាវនាវ​នេះ​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ បាន​បញ្ជាក់​អោយ​អ្នក​គាំទ្រ​ព្រះអង្គ​បោះឆ្នោត​ជូន​គណបក្ស​ដឹកនាំ​ដោយ​បុគ្គល​ណា​ដែល​តស៊ូ​ប្តូរ​ផ្តាច់​​ស្មោះ​ត្រង់​ថែរក្សា ការពារ​​របប​រាជានិយម​​អាស្រ័យ​​រដ្ឋធម្មនុញ្ញ និង​ព្រះ​រាជបល្ល័ង្ក ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។
ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ​នេះ​មិន​បាន​បញ្ជាក់ថា ជា​គណ​បក្ស​​ណា​មួយ​​នោះទេ​។

​យ៉ាងណា​ក៍ដោយ​លោក​ប៉ែន សង្ហា អ្នកនាំពាក្យ​ផ្ទាល់​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ បាន​អំពាវនាវ​បន្ថែម​ទៅ​កាន់​អ្នកគាំទ្រ​សម្តេចក្រុមព្រះ​ថា សូម​អោយ​អ្នកគាំ​ទ្រ​សម្តេចក្រុមព្រះ​កុំ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​ធ្លាប់​ធ្វើ​បក្ស​ប្រហា​រ​។​
​ជា​ចុងក្រោយ​លោក​ប៉ែន សង្ហា បានបញ្ជាក់​ថា សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នេះ លោក​យល់ឃើញថា​មាន​គណបក្ស​តែ​ពីរ​​ប៉ុណ្ណោះ​នឹង​ទទួលបាន​អាសនៈ​​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​៕

No comments:

Post a Comment

yes