សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 28, 2013

ភ្នាក់ងារ​សង្កេត​ការណ៍​បក្ស​សម​រង្ស៊ី​ពីរ​នាក់​នៅ​ខេត្ត​កណ្ដាល​ត្រូវ​ចាប់​ខ្លួន

ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស សម រង្ស៊ី ចំនួន​ពីរ​រូប​ក្នុង​ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៨ កក្កដា ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ក្លែង​ឯកសារ​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ខ.ប។

ភ្នាក់ងារ​សង្កេត​ការណ៍​គណបក្ស សម រង្ស៊ី ទាំង​ពីរ​រូប​នោះ​មាន​ឈ្មោះ អុន ឡាក់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ និង​ឈ្មោះ សែត ចិន ភេទ​ប្រុស អាយុ ៧០​ឆ្នាំ។
ក៏ប៉ុន្តែ ជំទប់​ទី១ ឃុំ​សារិកា លោក ឌួង សាវ៉ន មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ ឯកសារ​នោះ​ត្រូវ​បាន​ចេញ​ដោយ គ.ខ.ប ហើយ គ.ខ.ប បាន​ទទួល​ស្គាល់​ថា ឯកសារ​នោះ​ត្រូវ​បាន​ចេញ​ជូន​ភ្នាក់ងារ​សង្កេត​ការណ៍​ទាំង​ពីរ​នាក់​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ខេត្ត​កណ្ដាល លោក គីម ហុង មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​ក្រុម​ការងារ​ទៅ​ដោះស្រាយ​ករណី​នេះ​រួច​រាល់​ហើយ។
ភ្នាក់ងារ​សង្កេត​ការណ៍​គណបក្ស សម រង្ស៊ី ទាំង​ពីរ​នាក់ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា នេះ បើ​តាម​សម្ដី​របស់​លោក ឌួង សាវ៉ន ជំទប់​ទី១ ឃុំ​សារិកា៕

No comments:

Post a Comment

yes