សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 24, 2013

បក្ស​ប្រឆាំង​សន្យា​ដក​យ​ក​អង្គរវត្ត​ពី​ក្រុមហ៊ុន​ឯកជន​បើ​ឈ្នះ​ឆ្នោត

សង្គ្រោះ​ជាតិ សៀមរាប ៣០៥
ក្បួន​ឃោសនា​របស់​​គណបក្ស​សង្គ្រោះ​ជាតិ នា​ខេត្ត​សៀមរាប 
នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៣

មនុស្ស​ប្រមាណ ១០​ម៉ឺន​​នាក់ ​ចូល​រួម​ដង្ហែ​ក្បួន​​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​កក្កដា។


យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដែល​មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា នាំ​មុខ​នោះ បាន​​ធ្វើ​ឱ្យ​មាន​ភាព​​កកកុញ​ដោយ​ហ្វូង​មនុស្ស​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ជា​ច្រើន​កន្លែង។
មេ​បក្ស​​ប្រឆាំង​នៃ​​​ប្រទេស​កម្ពុជា គឺ​លោក សម រង្ស៊ី ​បាន​សន្យា​នៅ​ចំពោះ​មុខ​មហាជន​រាប់​​ម៉ឺន​នាក់​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​ជា​ច្រើន​ម៉ោង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ឈ្នះ​ឆ្នោត​ ហើយ​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៥​នេះ វិធាន​ការ​មុន​ដំបូង​គេ​បំផុត​ គឺ​លោក​ត្រូវ​ដក​ហូត​យក​ប្រាសាទ​អង្គរវត្ត​ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ​ ដើម្បី​ឱ្យ​​​រដ្ឋ​បាន​គ្រប់គ្រង​ចំណូល​ពី​ការ​លក់​​សំបុត្រ​ ភ្ញៀវ​ទេសចរ​បាន​ត្រឹមត្រូវ។

លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​គ្រប់គ្រង​ចំណូល​ពី​ការ​លក់​សំបុត្រ​អង្គរវត្ត​ដែល​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន សូគីម៉ិច (Sokimex) គ្រប់គ្រង​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​មួយ​ចំនួន​ទៀត​មិន​ត្រឹមត្រូវ ដោយ​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​តែ​បក្ស​ពួក និង​ឧកញ៉ា​មួយ​ចំនួន៖ «អង្គ​វត្ត​ជា​និមិត្តរូប​នៃ​ប្រទេស​យើង ហើយ​វិធានការ​មុន​គេ គឺ​ខ្ញុំ​សុំ​យក​អង្គរវត្ត​ពី​ក្រុមហ៊ុន​យួន​មក​វិញ​ហើយ។អភិវឌ្ឍ​ពិត​ប្រាកដ គឺ​អភិវឌ្ឍន៍​សម្រាប់​ប្រជារាស្ត្រ​ទូទៅ ជាពិសេស​ជួយ​អ្នកក្រ។ អភិវឌ្ឍ​សម្រាប់​តែ សុខ គង់ មិន​មែន​អភិវឌ្ឍន៍​ទេ»
សង្គ្រោះ​ជាតិ សៀមរាប ៣០៥
លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹកនាំ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៣។ RFA/Hang Savyouth














កាល​ពី​ជាង ២​សប្ដាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​អះអាង​ថា ចំណូល​អង្គរវត្ត​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​​បរទេស​ចូល​ទស្សនា គឺ​ប្រហែល​ជា ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​បាត់​ចំណូល​នេះ​ជា​ច្រើន។
អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​អំពី​ចំណូល​ទេសចរណ៍​នេះ ដោយ​ថា ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​​ជា​ការ​គណនា​ខុស​ពី​ការ​ពិត។
កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​កក្កដា ​ក្រុម​អ្នក​ចូល​រួម​ដង្ហែ​ក្បួន​ឃោសនា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​គាំទ្រ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា ​ទៅ​លើ​រាល់​បញ្ហា​លើក​ឡើង គឺ​សុទ្ធ​តែ​ជា​រឿង​ត្រឹមត្រូវ ហើយ​ពួកគេ​បាន​ស្រែក​ហ៊ោ ចង់​ឱ្យ​មាន​ការ​ផ្លាស់​​មេដឹកនាំ​រដ្ឋាភិបាល​ចេញ។
ទោះ​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​បាន​ប្រតិកម្ម​តប​​នឹង​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង​ដែល​និយាយ​អំពី​លំហូរ​ចូល​នៃ​អាណិកជន​វៀតណាម ខុស​ច្បាប់​មក​កម្ពុជា នោះ​ថា គឺ​ជា​ពាក្យ​សំដី​អសុរោះ​ដែល​ខុស​ពី​ច្បាប់។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​អំឡុង​ពេល​​យុទ្ធនាការ​ឃោសនា​ជា​ច្រើន​ថ្ងៃ​មក​នេះ ​គណបក្ស​សង្គ្រោះ​​ជាតិ បាន​ធ្វើ​មិន​ត្រឹមត្រូវ​ទេ៖ «ការ​ប្រើ​ពាក្យអសុរោះ​វោហារសាស្ត្រ​ក្នុង​ការ​ប្រឆាំង​ពូជ​សាសន៍​ជា​បម្រាម​នៅ​ក្នុង​ច្បាប់ ជា​បម្រាម​នៅ​ក្នុង​បទបញ្ជា​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​ប្រឆាំង​តែង​តែ​រំលោភ​ច្បាប់។ ម្ល៉ោះ​ហើយ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​និង​កាត់​ក្តី ថា​គណបក្ស​ណា​មួយ​ដែល​ស៊ីវិល័យ​ និង​គណបក្ស​ណា​មួយ​ដែល​ព្រៃផ្សៃ»
ក្បួន​យុទ្ធនាការ​ឃោសនា​ជា​ច្រើន​ម៉ោង​នៅ​ក្នុង​ទី​ខេត្ត​សៀមរាប របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះ​បី​ជា​សមត្ថកិច្ច​បាន​ខិតខំ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ក៏ដោយ ក៏​គេ​ឃើញ​ថា​ រ៉ឺម៉ក​​ម៉ូតូ ៣​គ្រឿង ដែល​មាន​ចង​មេក្រូ​ពី​លើ​ដំបូល ព្រម​ទាំង​ចង​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ផង បាន​ចាក់​មេក្រូ​រំខាន​នៅ​បី​កន្លែង​ផ្សេង​ពី​គ្នា គឺ​នៅ​ត្រង់​កែង​ផ្លូវ​ជាតិ​​លេខ ៦ និង​ផ្លូវ ៦០​ម៉ែត្រ នៅ​ម្ដុំ​មុខ​ផ្សារ​លើ​ធំ​ថ្មី និង​នៅ​ជិត​គល់​ស្ពាន​ផ្សារ​ចាស់៕

No comments:

Post a Comment

yes