សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 31, 2013

ផ្នែក​សន្តិសុខ​ស្នើអោយលោកសមរង្ស៊ីផ្តល់​ឈ្មោះ​និង​អាស័យដ្ឋានអ្នកចូលរួមបើសិនជា​ធ្វើបាតុកម្ម​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈ
បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ការបោះឆ្នោត​ 

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ការបោះឆ្នោត​ បាន​សរសេ​រ​លិខិត​មួយច្បាប់ ជូន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រាប់ថា បើសិនជា​លោក សមរង្ស៊ី​ចង់​ធ្វើបាតុកម្ម គាត់​ត្រូវ​ផ្តល់​ឈ្មោះ​និង​អាស័យដ្ឋាន​អ្នកចូលរួម បើសិនជា​គាត់​ត្រូវធ្វើ​បាតុកម្ម​តវ៉ា​នឹង​ល​ទ្F​ផល​នៃ​ការបោះឆ្នោត​។​

​ក្នុង​លិខិត​ចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ គឺ លោក ស ខេង ស្នើឲ្យ លោក សម រង្ស៊ី ធ្វើការតវ៉ាបោះឆ្នោតឲ្យ​ស្រប តាមច្បាប់បាតុកម្ម ហើយត្រូវធ្វើនៅទីលាន ប្រជាធិបតេយ្យនៅជិតវត្តភ្នំ។ 

ក្នុង​លិខិត លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​លើកឡើង​ថា ដើម្បី​បន្ត​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ឲ្យ​ស្តិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដែល​ជា​លក្ខខ័ណ្ឌ​ចាំបាច់ សំដៅ​ធានាបាន​នូវ​និរន្ត​ភាព ជីវភាព​សង្គម សេចក្តីសុខក្សេមក្សាន្តរ​បស់​ប្រជាពលរដ្ឋ និង​ដំណើរការ​វិវត្តន៍​រីកចំរើន​របស់​ប្រទេសជាតិ ជៀសវាង​បាន​នូវ​ការ​ប្រទូស្ត​រ៉ា​យ ឬ​អសន្តិសុខ​ណាមួយ​ជា​យថាហេតុ នាំឲ្យ​មាន​ហានិភ័យ​ដល់​ប្រទេសជាតិ​យើង គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សូម​សំណូមពរ​ឯកឧត្តម ដូចតទៅ​៖

១-​យើងខ្ញុំ​ទទួលស្គាល់ថា ការទាមទារ​តវ៉ា​នានា ទាក់ទង​នឹង​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត គឺជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​ស្នើសុំ​ឯកឧត្តម ចាត់ចែង​ឲ្យបាន​ស្រប​ទៅតាម​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ ក្នុងករណី​ដែល​មាន​ការចាំបាច់​បំផុត​នោះ ការប្រមូលផ្តុំ​ប្រជាពលរដ្ឋ គួរ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

២-​ស្នើ​ឯកឧត្តម ចាត់តាំង​មន្ត្រី​បង្គោល ដែល​ទទួល​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ផ្ញើ​ឈ្មោះ និង​អាស័យដ្ឋាន​ទាក់ទង មក​គណៈ​បញ្ជាការ​សន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត សំដៅ​ងាយស្រួល​ក្នុង​ការទំនាក់ទំនង​សហការ​គ្នា​បាន​ល្អ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ពេល​មាន​ការជួបជុំ ឬ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​។​

​ក្នុង​លិខិត លោក ស ខេង បាន​គូសបញ្ជាក់ថា "​យើងខ្ញុំ សូម​សម្តែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​ប្រធាន នឹង​យោគយល់ ព្រមទាំង​បង្ក​លក្ខណៈ​សហការ​ល្អ ដើម្បី​ឲ្យ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ របស់​ជាតិ បាន​ប្រកបទៅដោយ​ជោគជ័យ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ និង​សេចក្តីថ្លៃថ្នូ​របស់​ជាតិ​យើង​"​។​

​ក្នុង​លិខិត​ដដែល លោក ស ខេង បាន​លើកឡើង​ថា គិត​មកដល់ពេលនេះ ការរៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា ទោះបីជា​ការរារាំង​រំខាន​ដល់​ការប្រព្រឹត្ត​ចប់​ចុង​ចប់​ដើម ប្រកបដោយ​បរិយាកាស​សន្តិសុខ និង​សណ្តាប់ធ្នាប់​ល្អប្រសើរ ពុំ​មាន​ឧបសគ្គ​អ្វី​កើតឡើង​ធំដុំ ធ្វើឲ្យ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការបោះឆ្នោត​ឡើង រាប់​តាំងពី​មុន​ពេល​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុងពេល​ឃោសនាបោះឆ្នោត ថ្ងៃ​ស្ងាត់ស្ងៀម និង​ថ្ងៃ​បោះឆ្នោត​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ផង​។ 
​លិខិត​បន្តថា ការកត់សម្គាល់​គួរ​ជាទី​មោទនភាព​របស់​ជាតិ​នោះ គឺ​គ្រប់​កម្មវិធី​ទាំងអស់​រាប់​ទាំង​ការជួបប្រជុំ​សមាជិក​គណបក្ស​នយោបាយ ឬ​ការ​ដង្ហែ​ក្បូន​ឃោសនា​តូចធំ ត្រូវ​បាន​ប្រព្រឹត្តទៅ​តាម​កម្មវិធី​គោង​ទុក ប្រកបដោយ​សុវត្ថិភាព គ្មាន​អំពើ​ឃាដកម្ម​នយោបាយ និង​ហិង្សា​នយោបាយ ដែល​នាំឲ្យ​បាត់បង់​អាយុជីវិ​តមនុស្ស គ្រោះថ្នាក់​និង​មហន្តរាយ​នានា​ដល់​សង្គមជាតិ លើកលែងតែ​មាន​ប៉ះទង្គិច​តិចតួច​ក្នុងពេល​ក្បូន​ដង្ហែ​ការឃោសនា​ជួបគ្នា​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​ទាំងនោះ​ក៏​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ធ្វើការ​សម្របសម្រួល​បាន​ទាន់ពេលវេលា​។​

​លោក ស ខេង ក៏បាន​លើកឡើង​ថា ទោះបី​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជាបឋ​មក្តី ក៏​សហគមន៍​អន្តរជាតិ​មួយ​ចំនួន រួមមាន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ចិន កូរ៉េ ថៃ ហុងគ្រី បង់​ក្លា​ដេស អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី អង្គការ​ចលនា​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា ICAPP CAPDI បានធ្វើ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ការបោះឆ្នោត​បាន​ដំណើរការ​ទៅ​ដោយ​សេរី យុត្តិធម៌ និង​សន្តិសុខ​ល្អ​។​

​មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក​សម​រង្ស៊ី ចំពោះ​លិខិត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នៅឡើយ​ទេ​។​

​លិខិត​របស់​លោក​ស​ខេង ខាងលើនេះ បាន​ធ្វើ​ឡើង​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ថ្ងៃ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៣​។ ជា​ការបោះឆ្នោត ដែល​លោក​សម​រង្ស៊ី បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក នឹង​ដឹកនាំ​មហាជន​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ពេញ​ផ្ទៃ​ប្រទេស​។ លោក​សម​រង្ស៊ី និង​លោក កឹម​សុខា ក៏​បាន​ប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ជា​អ្នកឈ្នះ​ការបោះឆ្នោត​នោះ​៕

No comments:

Post a Comment

yes