គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានប្រកាសថា លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ត្រូវពន្យារពេលប្រកាស ដោយសារតែមានការលើកឡើងពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ ពោលគឺតាមកាលវិភាគ លទ្ធផលបណ្តោះអាសន្ន នឹងត្រូវប្រកាសនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ តែដោយសារតែមានរបាយការណ៍អំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ហើយគជប ពិនិត្យមិនទាន់ចប់លើរបាយការណ៍នោះ អីចឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន គឺគជប មិនប្រកាសនៅថ្ងៃទី១០ ខែសីហាទេ។
សេចក្តីជូនដំណឹង ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បង្ហាញថា តាមប្រតិទិន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ កំណត់ថា ការប្រកាសលទ្ធផលបណ្តោះអាសន្ន ត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣។ តែបច្ចុប្បន្ន គជប ពិនិត្យរបាយការណ៍អំពីភាពមិនប្រក្រតី ក្នុងថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ មិនទាន់ចប់សព្វគ្រប់នៅឡើយ។
សេចក្តីជូនដំណឹង បង្ហាញថា "គជប នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត នៅពេលខាងមុខ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន"៕
No comments:
Post a Comment
yes