សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

ផ្កាយ​ចំនួន​១១​រះ​នៅ​លើ​ស្មា​ម្ខាង​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​និង​កូនបង្កើត​-​កូនប្រសា​បុរស​ខ្លាំង​នៃ​កម្ពុជា​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អតីត​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤​ ត្រូវ​បាន​ដំឡើង​ឋានន្ដរស័ក្ដិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍៎​ផុត​លេខ​ផ្កាយ​មាស​៥​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៨៩​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០០៩​ ។​ មាន​ន័យ​ថា​ ផ្កាយ​ចំនួន​៥​បាន​រះ​នៅ​លើ​ស្មា​ម្ខាង​របស់​“​សម្ដេច​តេ​ជោ​សែន​”​ ។​
លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​ អត្ដលេខ​០៣៣៨៨៣​ និង​ត្រូវ​ជា​កូនប្រុស​ច្បង​របស់​“​សម្ដេច​តេ​ជោ​សែន​”​ ត្រូវ​បាន​ដំឡើង​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ឯក​“​ផ្កាយ​៣”​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​ មាន​ន័យ​ថា​ ផ្កាយ​ចំនួន​៣​បាន​រះ​នៅ​លើ​ស្មា​ម្ខាង​របស់​លោក​ឧត្ដមសេនីយ៍​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ ។​
លោក​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្ដលេខ​០៧៥៥៥៥​ និង​ត្រូវជា​កូនប្រុស​ទី​២“​ជា​កូន​ទី​៣”​របស់​“​សម្ដេច​តេ​ជោ​សែន​”​ ត្រូវ​បាន​ដំឡើង​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​ “​ផ្កាយ​១”​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៤៩​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​ មាន​ន័យ​ថា​ ផ្កាយ​ចំនួន​១​បាន​រះ​នៅ​លើ​ស្មា​ម្ខាង​របស់​លោក​ឧត្ដមសេនីយ៍​យោធា​ ហ៊ុន​ ម៉ា​និ​ត​​ “​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០​ខែកក្កដា​និង​ថ្ងៃ​ទី​២៦​ខែកក្កដា​ឆ្នាំ​២០១៣​បន្ថែម​”​ ។​
រីឯ​លោក​ ឌី​ វិជ្ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួង​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ផ្នែក​ចារកម្ម​ព្រំដែន​ អត្ដលេខ​០១២៧៨​ ត្រូវជា​កូនប្រុស​សព​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ហុ​ក​ ឡង​ឌី​ អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ជំទាវ​ ម៉ែ​ន​ ភក្ដី​ ហុ​ក​ ឡង​ឌី​ និង​ត្រូវជា​ស្វាមី​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ អគ្គ​នាយិកា​ស្ថានីយ៍​ទូរទស្សន៍​-​វិទ្យុ​បាយ័ន​ ថៅកែ​ក្រុមហ៊ុន​កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​“​កាសែត​កម្ពុជា​ថ្មី​”​ និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ ជា​កូនស្រី​ច្បង​“​កូន​ទី​២”​របស់​“​សម្ដេច​តេ​ជោ​សែន​”​ ព្រមទាំង​ត្រូវជា​កូនប្រសា​របស់​“​សម្ដេច​តេ​ជោ​សែន​”​ ត្រូវ​បាន​ដំឡើង​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ទោ​“​ផ្កាយ​២”​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៤០​ ចុះ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១១​ ។​ មាន​ន័យ​ថា​ ផ្កាយ​ចំនួន​២​បាន​រះ​នៅ​លើ​ស្មា​ម្ខាង​របស់​លោក​ឧត្ដមសេនីយ៍​ ប៉ូលិស​ ឌី​ វិជ្ជា​ ។​
លោក​ឧត្ដមសេនីយ៍ទោ​ ឌី​ វិជ្ជា​ ក្រៅពី​មានមុខ​ងារ​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ទទួល​បន្ទុក​ផ្នែក​ចារកម្ម​ព្រំដែន​ ក៏​ត្រូវ​បាន​តែងតាំង​ផង​ដែរ​ជា​មេបញ្ជាការ​រង​ទទួល​បន្ទុក​កិច្ចការ​រួម​កង​ហោះ​ដឹក​ជញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១២​សសរ​ ចុះ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ។​ ក្រៅពី​នេះ​លោក​ឧត្ដមសេនីយ៍ទោ​ប៉ូលិស​ ឌី​ វិជ្ជា​ ក៏​មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ជំនួញ​ឯកជន​ជា​ច្រើន​ទៀត​រាប់​មិន​អស់​ ។​
សរុបសេចក្ដី​មក​ “​សម្ដេច​តេ​ជោ​សែន​”​មានកូន​ប្រុស​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​ ចំនួន​២​នាក់​ និង​មានកូន​ប្រសា​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចំនួន​១​នាក់​ ដែល​មាន​ឋានន្ដរស័ក្ដិ​ថ្នាក់ឧត្ដម​សេនីយ៍​ ដោយ​មិន​ទាន់​រាប់​ទៅ​ដល់​សែស្រឡាយ​បងប្អូន​ កូនក្មួយ​ឯទៀតៗ​ផង​ ។​ ពោល​គឺ​ មាន​ផ្កាយ​ចំនួន​១១​បាន​រះ​នៅ​លើ​ស្មា​ម្ខាង​“​ឬ​ផ្កាយ​សរុប​ចំនួន​២២​នៅ​លើ​ស្មា​ទាំង​សងខាង​”​របស់​ “​សម្ដេច​ តេ​ជោ​សែន​”​ និង​កូនបង្កើត​-​កូនប្រសា​បុរស​ខ្លាំង​នៃ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ហើយនឹង​អាច​មាន​ច្រើន​ជាង​ហ្នឹង​ទៀត​នៅ​ពេល​អនាគត​ខាង​មុខ​ឆាប់ៗ​ ៕


No comments:

Post a Comment

yes