សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 12, 2013

បក្សប្រឆាំង​ ៖​ គ.ជ.បត្រូវ​ទទួលខុសត្រូវបើ​មាន​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​​


គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទម្លាក់​ការទទួលខុសត្រូវ​ទាំងស្រុង​ទៅលើ​គ.ជ.ប ប្រសិនបើ​មាន​មហា​បាតុកម្ម​កើតឡើង ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​នោះ​។
​ការព្រមាន​របស់​មន្ត្រី​បក្សប្រឆាំង កើតឡើង​ភ្លាមៗ ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) សម្រេច​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​សម្រាប់​នីតិកាល​ទី​៥​នេះ ដោយ​បង្ហាញ​ថា គណបក្សកាន់អំណាច​បន្ត​ឈ្នះ​ទៀត បើទោះជា​មិនទាន់បាន​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​។

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​នៅ​ស្នាក់ការ​បក្ស​ថា ការប្រកាស​របស់​គ.ជ.ប គឺជា​ការកាត់ផ្តាច់​ស្ពាន​ច​រចា​គ្នា រវាង​គណបក្ស​សង្គ្រោះ​ជាតិ និងគណបក្ស​ប្រជាជន​កម្ពុជា ស្តីពី​ការបង្កើត គណៈកម្មការ​ឯករាជ្យ ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត  ដើម្បីឲ្យ​ម្ចាស់ឆ្នោត​ទទួលយក​បាន​ទាំងស​ង​ខាង​ អគ្គលេខាធិការ គ.ជ.ប  
អះអាងថា ការលើកឡើង​បែប​ណា​ជា​សិទ្ធិ​របស់​អ្នកនយោបាយ ប៉ុន្តែ​លោក​នៅតែ​ការពារ​ចំណាត់ការ​របស់​គ.ជ.ប ចំពោះ​លទ្ធផល​បោះឆ្នោត​នេះ ថា​ធ្វើ​ឡើ់ង​តាម​នីតិវិធី​ច្បាប់​ ៖
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​គាំទ្រ​លទ្ធផល​បោះឆ្នោត​ដែល​គ.ជ.ប ប្រកាសថា បក្ស​កាន់​អំណាច​ជិត​៣០​ឆ្នាំនេះ នៅតែ​មាន​សំឡេង​ឆ្នោត​នាំមុខ គណបក្ស
ប្រឆាំង នាយក​ប្រតិបត្តិ​ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅកាត់ថា និចហ្វិច
 លោក ហង្ស ពុទ្ធា អះអាងថា សង្គម​ស៊ីវិល​កំពុង​ព្រួយបារម្ភ​ពីករណីនេះ និង​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​បន្ថែមទៀត ពីតំណាង​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​
​បើទោះជា​មាន​ការព្រមាន ធ្វើ​មហា​បាតុកម្ម​បរឆាំង​លទ្ធផល​បោះឆ្នោតក៏ដោយ តែ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​កំណត់ពេល​ជាក់លាក់​ឡើយ ខណៈ​លោក សម រង្ស៊ី គ្រោងមកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៥​ ខែ​សីហា​នេះ​។​


​យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​សន្តិសុខ​អចិន្ត្រៃយ៍ ​សម្រាប់​ការបោះឆ្នោត លោក ស ខេង អំពាវនាវ​ឲ្យ​កងកម្លាំង​ទាំងអស់ គោរព​តាម​ក្រម​សីលធម៌ គុណធម៌ និង​រក្សា​ភាព​អត់ធ្មត់ ដើម្បី​បញ្ជៀ​ស នូវ​ការប៉ះទង្គិច​ណាមួយ​ដោយ​យថាហេតុ​។ ក្នុង​លិខិត​នោះ​លោក ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ប្រកប​របរ​រកស៊ី​តាម​ធម្មតា ទុក​ពេល​ឲ្យ​គណបក្សនយោបាយ ដែល​ទទួល​បាន​អាស​នៈ​ក្នុង​សភា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ច​រចាគ្នា​ដោយ​សន្តិវិធី​៕​

No comments:

Post a Comment

yes