សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

តើ​គ.ជ.ប​អាច​យក​អាសនៈ​បក្ស​មួយ​ទៅ​ឲ្យ​បក្ស​មួយ​ផ្សេង​ទៀត​បាន​ទេ?

គ.ជ.ប
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)

ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មិន​បាន​អនុញ្ញាត​អោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប យក​អាសនៈ​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា​របស់​គណបក្ស​មួយ​ដែល​មិន​បាន​ប្រកាស​បោះបង់​ចោល​ទៅ​ប្រគល់​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​មួយ​ផ្សេង​ទៀត​នោះ​ទេ។

មាត្រា ១១៨ ថ្មី ចំណុច «ង» នៃ​ច្បាប់​ជ្រើសតាំង​តំណាងរាស្ត្រ​ចែង​ថា៖ "ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទទួល​អាសនៈ​មួយ ឬ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា ប៉ុន្តែ​គណបក្ស​នយោបាយ​ណា​មួយ​នោះ បាន​ប្រកាស​បោះបង់​ចោល​អាសនៈ​របស់​ខ្លួន ឬ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន និង​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នោះ​ដែល​ប្រកាស​ថា ជាប់​ឆ្នោត​រួច​ហើយ មិន​មាន​សុពលភាព និង​មិន​មាន​គុណសម្បត្តិ​ទៅ​ទៀត​ឡើយ។ ក្នុង​ករណី​ខាង​លើ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​ប្រាំពីរ (៧) ថ្ងៃ ទៅ​អោយ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ទទួល​បាន​អាសនៈ​ក្នុង​ខេត្ត ក្រុង​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះ​បង់​នោះ"

យោង​តាម​អត្ថន័យ​នៃ​មាត្រា​ច្បាប់​បោះ​ឆ្នោត​នេះ គ.ជ.ប អាច​ធ្វើ​ការ​បែងចែក​អាសនៈ ឬ​ដក​យក​អាសនៈ​របស់​គណបក្ស​មួយ​ទៅ​អោយ​គណបក្ស​នយោបាយ​ផ្សេង លុះ​ត្រា​តែ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ប្រកាស​បោះបង់​ចោល​ក្រោយ​ពី​ជាប់​ឆ្នោត។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ថា ការ​បង្កើត​​រដ្ឋ​សភា​អាណត្តិ​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត ដើម្បី​ឆ្ពោះ​ទៅ​បង្កើត​រដ្ឋាភិបាល​នឹង​មិន​ជាប់​គាំង​ឡើយ។ លោក ហ៊ុន សែន មាន​អះអាង​ថា ច្បាប់​បោះ​ឆ្នោត​អាច​អនុញ្ញាត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដក​យក​អាសនៈ​ជាប់​ឆ្នោត​របស់​គណបក្ស​ដទៃ ដែល​បោះ​បង់​ចោល​ទៅ​អោយ​គណបក្ស​មួយ​ផ្សេង​ទៀត​ដែល​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា។
ប៉ុន្តែ​ពាក្យ​គន្លឹះ​ទាក់ទង​នឹង​គតិយុត្តិ​ក្នុង​មាត្រា ១១៨ ថ្មី ចំណុច «ង» នៃ​ច្បាប់​បោះ​ឆ្នោត គឺ​ត្រង់​ពាក្យ​យថា «ប្រកាស​បោះបង់​ចោល​អាសនៈ»។ ប៉ុន្តែ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ទទួល​បាន​អាសនៈ​ចំនួន ៥៥ នោះ មិន​បាន​ប្រកាស​បោះ​បង់​ចោល​អាសនៈ​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា​របស់​ខ្លួន​ទេ៕

No comments:

Post a Comment

yes