សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 4, 2013

និស្សិត​​សាលា​​IUតវ៉ា​​ដុត​​កង់​ឡានសុំ​​បញ្ចុះ​​តម្លៃ​​រៀន​​ឆ្នាំ​​ចុង​ក្រោយ​

និសិត្សពេទ្យតវ៉ា​ដុត​កង់ឡាន​នៅមុខ​សាកលវិទ្យា​ល័យអន្តរ​ជាតិ

និស្សិត​ពេទ្យ​ប្រមាណ​ជា​២០០​នាក់ នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​(IU) ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​​តវ៉ា​​ដុត​​កង់​ឡាន នៅ​ខាង​មុខ​សាលា ដើម្បី​ទាមទារ​ឲ្យ​សាលា​​មួយ​​នេះ បញ្ចុះ​​តម្លៃ​​សិក្សា​​​សម្រាប់​ឆ្នាំ​ចុងក្រោយ ក្នុងការ​ធ្វើ​សារ​ណា និង​ចុះ​កម្មសិក្សា ពី​២០០០​ដុល្លារ ទៅ ១៥០០​ដុល្លារ​។​

លោក ប៉េង សុវណ្ណ និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦ ដែល​រង់ចាំ​ប្រឡង​ដាច់​ឆ្នាំ មានប្រសាសន៍ថា អ្នក​តវ៉ា លើកឡើងថា សាកលវិទ្យាល័យ​ពេទ្យ​មួយ​នេះ គិតតែ​បញ្ហា​​លុយ ដូច្នេះ​ពួកគេ ដុត​ក្រដាស​មាន​រូប​លុយ បង្ហាញ​​ទៅ​​សាលា​​ថា កុំឲ្យ​គិតតែ​ពី​បញ្ហា​លុយ​។ អ្នក​តវ៉ា បាន​ដុត​កង់ឡាន​នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​​ព្រឹក​​នេះ ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​។​លោក​បន្តថា អ្នក​តវ៉ា​សង្ឃឹមថា ក្រសួង​អប់រំ នឹង​​ជួយ​អន្តរាគមន៍ កុំឲ្យ​តែ​សាលា គិតតែ​គាបសង្កត់​និស្សិត ហើយ​គិតតែ​ពី​ការ​កេងចំណេញ​។​
មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា ​ពី​មន្ត្រី​គ្រប់គ្រង​សាលា​នៅឡើយ​ទេ តែ​មាន​អាជ្ញាធរ​មួយចំនួន​បាន​ចុះមក​ត្រួតពិនិត្យ​។​


និស្សិត​ពេទ្យ​សាលា​IU ក្នុង​មួយ​ឆ្នាំ ចំណាយ​ជាង​៩០០​ដុល្លារ សម្រាប់​ការសិក្សា​មុខវិជ្ជា​នេះ​។​
​កាលពីរ​បី​ខែ​មុន និស្សិត​សាលា​ពេទ្យ បាន​តវ៉ា​សុំឲ្យ​សាលា​នេះ កំណត់​ថ្ងៃ​ប្រលង​ឲ្យបាន​ច្បាស់លាស់ និង​សុំឲ្យ​សាលា​នេះ​គោរព​តាម​សន្យា ដូច​ដែល​កាល​ពី​ពួកគេ​ចុះឈ្មោះ​ចូលរៀន កាលពី ឆ្នាំ ២០០៦​។ ការតវ៉ា​នេះ រហូតដល់​មាន​ការឯកភាព បន្ត​ការសិក្សា​មួយ​ឆ្នាំ​ចុងក្រោយ នេះ​ចូលរួម​ប្រឡង​ថ្នាក់​ជាតិ​។ តែ​ការតវ៉ា​ចុងក្រោយ ដុត​កង់ឡាន​នេះ គឺ​ដើម្បី​ទាមទារ​តែ​ការបញ្ចុះ​តម្លៃ​រៀន​ឆ្នាំ​ចុងក្រោយ ពី​២០០០​ដុល្លារ មក​១៥០០​ដុល្លារ​៕

No comments:

Post a Comment

yes