សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 8, 2013

គណបក្ស​សង្គ្រោះ​ជាតិច្រាន​ចោល​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ប្រកាស​ដោយគ​.​ជ​.​ប​​


គណបក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​លទ្ធផល​ផ្លូវការ​នៃ​បោះឆ្នោត​ថ្នាក់​ជាតិ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ដោយ​ហេតុផល​ថា​ មិន​បាន​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​ឲ្យបាន​ត្រឹមត្រូវ​។​
​ការប្រកាស​ច្រានចោល ធ្វើឡើង​ភ្លាម​បន្ទាប់​ពី គ.ជ.ប ប្រកាស​លទ្ធ​ផល​សន្លឹក​ឆ្នោត​ផ្លូវការ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប ព្រោះ​មិន​បាន​ធ្វើ​កា​រ​ស៊ើប​អង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី​ឲ្យបាន​ត្រឹមត្រូវ​។ 
​នៅ​មហា​បាតុកម្ម​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែ​កញ្ញា  មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ខ្លួន​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស បើ គ​.​ជ​.​ប  ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ផ្លូវការ​ដោយ​មិនបាន​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ត្រឹមត្រូវ​។​


​តាម​លទ្ធផល​ផ្លូវការ​ស្តីពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា​នេះ បានឲ្យដឹងថា គណបក្ស​ប្រជា​ជន​​កម្ពុជា​ទទួលបាន​ជ័យជំនះ​លើ​ខេត្ត​ចំនួន​១៥​ក្នុងនោះ រួមមាន បន្ទាយមានជ័យ បាត់ដំបង កោះកុង ក្រចេះ មណ្ឌលគិរី រតនៈគិរី ជាដើម​។​
​ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ជ័យជំនះ លើ​ខេត្ត​រាជធានី ចំនួន​បួន​ក្នុងនោះ​មាន ភ្នំពេញ កណ្តាល ព្រៃវែង និង​កំពង់ចាម​។ គណបក្ស​ទាំង​ពីរ​ទទួល បាន​អាសនៈ​ស្នើ​គ្នា​ក្នុង​ខេត្ត​ចំនួន​៥ ក្នុងនោះ​មាន កំពង់ស្ពឺ កំពង់ធំ កំពត កំពង់ឆ្នាំង និង​ខេត្ត​តាកែវ​៕


ប្រភពពី VOD

No comments:

Post a Comment

yes