លោក ហ៊ុន សែន និងលោក សម រង្ស៊ី
គណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះលើការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ ឆ្នាំ២០១៣នេះ លើខេត្តចំនួន១៥ ដោយទទួលបាន ៦៨អសនៈ ចំណែកគណបក្សសង្គ្រោះជាតិទទួលបានជ័យជំនះលើខេត្ត-រាជធានីចំនួន៤ ដោយទទួលបាន ៥៥អសនៈ ហើយមានសំឡេងស្មើគ្នាចំនួន៥ខេត្ត។
តាមលទ្ធផលផ្លូវការស្តីពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៥ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែកញ្ញានេះ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះចំនួន ៦៨អសនៈ លើខេត្តចំនួន១៥ក្នុងនោះរួមមាន បន្ទាយមានជ័យ បាត់ដំបង កោះកុង ក្រចេះ មណ្ឌលគិរី រតនៈគិរី ជាដើម។
ចំណែក គណបក្សសង្គ្រោះជាតិ ទទួលជ័យជំនះ ៥៥អសនៈ លើខេត្ត-រាជធានី ចំនួន៤ ក្នុងនោះមានភ្នំពេញ កណ្តាល ព្រៃវែង និងកំពង់ចាម។
គណបក្សទាំងពីរទទួលបានអាសនៈស្មើគ្នាក្នុងខេត្តចំនួន៥ ក្នុងនោះមាន កំពង់ស្ពឺ កំពង់ធំ កំពត កំពង់ឆ្នាំង និងខេត្ត តាកែវ។
ទាក់ទងនឹងការប្រកាសលទ្ធផលនេះ គណបក្សសង្គ្រោះជាតិ ព្រមានថា នឹងមានមហាបាតុកម្មជាថ្មីនៅទូទាំងប្រទេស ព្រោះថា គ.ជ.ប ប្រកាសលទ្ធផលដោយមិនដោះស្រាយភាពមិនប្រក្រតីនៅពេលបោះឆ្នោត៕
ប្រភពពី VOD
No comments:
Post a Comment
yes