សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឃាត

យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ពញាឮ ខេត្ត​កណ្ដាល ម្នាក់​បាន​បាត់​ខ្លួន​នៅ​ពេល​ទៅ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា។

យុវជន​ឈ្មោះ ញ៉ែម បញ្ញា អាយុ ១៩​ឆ្នាំ ជា​ជន​រងគ្រោះ​រស់​នៅ​ក្នុង​ភូមិ​ព្រែកតាព្រហ្ម ឃុំ​កំពង់អ៊ុំ ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា។ រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​មក គេ​បាន​ប្រទះ​ឃើញ​សាកសព​យុវជន​នោះ​នៅ​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា។
លោក ញ៉ែម សារឿន អាយុ ៤៨​ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា កូន​របស់​គាត់​ គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​សកម្ម។ លោក​បញ្ជាក់​ថា សូម្បី​តែ​សក់​ក្បាល​របស់​កូន​គាត់​ក៏​កាត់​ជា​លេខ ៧​ដែរ។ លោក​បន្ត​ទៀត​ថា នៅ​ថ្ងៃ​១៥ កញ្ញា កូន​របស់​លោក​បាន​បបួល​មិត្ត​ភក្តិ​ដើម្បី​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ឃើញ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ។ រហូត​នៅ​រសៀល​ថ្ងៃ​១៧ កញ្ញា ទើប​​លោក​ទទួល​ដំណឹង​ថា កូន​របស់​លោក​ស្លាប់​ដោយ​ឃាតក​យក​មក​ទុក​ចោល​នៅ​វាល​ស្រែ​ជិត​ភូមិ​របស់​លោក​រស់​នៅ។
លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា លោក​មិន​អាច​សន្និដ្ឋាន​ថា វា​ជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​កន្លង​មក​កូន​ប្រុស​និង​ក្រុម​គ្រួសារ​លោក​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ៖ «ខ្ញុំ​អត់​ទាន់​ឆ្លើយ​ប្រាប់​ប្អូន​ពី​បញ្ហា​ទាក់ទង​នឹង​​ឃាតកម្ម​​នេះ​​ថា​​​​ទាក់​ទង​នឹង​រឿង​នយោបាយ​ទេ តែ​ទី​មួយ ខ្ញុំ​​ប្រាប់​​ត្រង់​ថា កូន​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​សកម្មជន អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ដើម​រហូត ហើយ​បញ្ហា​ផ្សេង​ទៀត ខ្ញុំ​អត់​ទាន់​ដឹង​ ចាំ​មើល​ប៉ូលិស​គេ​ធ្វើ​កោសលវិច័យ»
មន្ត្រី​ប៉ូលិស​ថ្នាក់​មូលដ្ឋាន​នៅ​ឃុំ​កំពង់អ៊ុំ លោក សិដ្ឋ ក៏​មិន​អាច​សន្និដ្ឋាន​បាន​ថា ករណី​ឃាតកម្ម​នេះ​វា​ជា​រឿង​នយោបាយ​ ឬ​ក៏​ជា​រឿង​ផ្ទាល់​ខ្លួន​នោះ​ទេ។ ករណី​នេះ ក៏​លោក​មិន​បាន​ដឹង​បា្រកដ​ថា កើត​នៅ​ឯ​ណា​ដែរ ប៉ុន្តែ​គ្រាន់​តែ​ប្រទះ​ឃើញ​សាកសព​ក្នុង​ទឹក​នៅ​វាល​ស្រែ​ក្បែរ​ភូមិ​ជន​រងគ្រោះ​រស់​នៅ។
ជន​រង​គ្រោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដំបង និង​កាប់​ជា​ច្រើន​ពូថៅ។ មក​ដល់​ពេល​នេះ គ្រួសារ​សព​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រួច​ហើយ​ដែរ ប៉ុន្តែ​គ្រួសារ​សព​នៅ​តែ​សូម​ឱ្យ​សមត្ថកិច្ច​ជួយ​ស្វែង​រក​យុត្តិធម៌​ឱ្យ​កូន​របស់​គាត់៕

No comments:

Post a Comment

yes