សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 16, 2013

បាតុករ​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​របួស​ក្នុង​ពេល​ប៉ះទង្គិច​នៅ​ក្បាល​ថ្នល់

សាកសព​បុរស​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ខណៈ​ពេល​មាន​ការ​ប៉ះទង្គិច​រវាង​សមត្ថកិច្ច​និង​ក្រុម​បាតុករ នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
សាកសពយុវជនដែលត្រូវគ្រាប់កាំភ្លើងស្លាប់

វិទ្យុ អាស៊ីសេរី

បាតុករ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ និង​មនុស្ស​ច្រើន​នាក់​ទៀត​របួស​ធ្ងន់​និង​ស្រាល ខណៈ​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់។

មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​នេះ ត្រូវ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ដោយសារ​តែ​សមត្ថកិច្ច​ដាក់​របាំង​រាំង​ផ្លូវ​ឆ្លង​កាត់​ដែល​បណ្ដាល​អ្នក​ដំណើរ​និង​ក្រុម​បាតុករ​ផ្ទុះ​កំហឹង​តវ៉ា៕

No comments:

Post a Comment

yes