សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមនៅដើមខែក្រោយ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ថា ការពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០១៣​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ២០ ខែតុលា នៅតាម​បណ្តា​ឃុំ សង្កាត់​ទាំងអស់​ទូទាំង​ប្រទេស​។​
 
​ចំពោះ​អ្នក​ដែល​មិន​អាច​ស្វែក​រង​ឈ្មោះ​របស់​ខ្លួន​បាន នៅលើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឬក៏​ផ្លាស់ប្តូរ​អាស័យដ្ឋាន ឬ​ក៏​ទើបតែ​គ្រប់​អាយុ ១៨​ឆ្នាំ ពួកគេ​អាច​ទៅ ឃុំ ឬ​សង្កាត់ របស់​ខ្លួន​ដោយ​មានភ្ជាប់​អត្តសញ្ញាណប័ណ្ណ​ទៅ​ជាមួយ​។​
លើសពីនេះទៅទៀត គ​.​ជ​.​ប ក៏​គ្រោង​នឹង​រៀបចំ​បើក​ចាប់ពី​ថ្ងៃនេះ​នូវ​វគ្គ​បណ្តុះបណ្តាល លើ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​នៅ​តាម​កម្រិត​ថ្នាក់​ឃុំ សង្កាត់ ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ទូទាំង​ប្រទេស​។​
មាន​អ្នកបោះឆ្នោត​ចំនួន ៩,៦ លាន​នាក់ កាលពី​ឆ្នាំ​២០១២ ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​៕

No comments:

Post a Comment

yes