សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 26, 2013

មានការភ្ញាក់ផ្អើលពេលលោកជុនចាន់បុត្រចាកចេញពីកម្ពុជា

លោក ជុន ចាន់បុត្រ នាយកវិទ្យុអាស៊ីសេរី ប្រចាំនៅកម្ពុជា

លោក ជុន ចាន់​បុត្រ ជា​អ្នកសារព័ត៌មាន និង​ជា​អ្នកសម្របសម្រួល​ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ​វិទ្យុ​អាស៊ីសេរី ដែល​ជា​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​។ លោក​បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​លោកថា លោក​នឹង​ចាកចេញ​ពី​កម្ពុជា នៅ​ម៉ោង​៩​ព្រឹក​នេះ​ដើម្បី​ត្រឡប់​ទៅ​ធ្វើការ​នៅ​ការិយាល័យ​អាស៊ីសេរី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អា​មេ​រីក វិញ​។​

​ភាព​ល្បីល្បាញ​របស់​អ្នកសម្របសម្រួល​រូបនេះ កើតឡើង​បន្ទាប់ពី​លោក ជុន ចាន់​បុត្រ បាន​រៀបចំ​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ដោយ​មាន​វាគ្មិន​ពីរ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ឈាង វុន និង​លោក សុន ឆ័យ​។​
នៅ​ខណៈនោះ ដោយសារតែ​លោក ឈាង វុន មិន​បាន​ស្តាប់ និង​គោរព​អ្នកសម្របសម្រួល ទើប​លោក ជុន ចាន់​បុត្រ មាន​ភាពក្លាហាន ហ៊ាន​បិទ​ម៉ៃក្រូ​ហ្វូន​របស់លោក ឈាន វុន​បាន​បង្កើត​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​។​
ជាពិសេស​ថ្មីៗ​នេះ​ទៀត លោក​បាន​រៀបចំ​វេទិកា​មួយទៀត ដែល​មាន​វាគ្មិន មក​ពី​អ្នកវិភាគ​ឯករាជ្យ និង​លោក ផៃ ស៊ីផា​ន​។ ដោយ​យល់ឃើញថា លោក ផៃ ស៊ីផា​ន ហាក់ដូចជា​បកស្រាយ​មិន​ចំ​សំណួរ​របស់​ខ្លួន លោក ចាន់​បុត្រ ព្យាយាម​កាត់​ប្រសាសន៍​លោក ផៃ ស៊ីផា​ន ហើយ​ទទូច​ឲ្យ​លោក ផៃ ស៊ីផា​ន ខ្នះខ្នែង​ឆ្លើយ​នឹង​សំណួរ​របស់​លោក​ឲ្យបាន​ចំណុច រហូត​មាន​ការប៉ះទង្គិច​គ្នា​បន្តិច​ដោយ​លោក ផៃ ស៊ីផា​ន គម្រាម​ថា​នឹង​ដើរចេញ​ពី​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ីសេរី ហើយ​លោក ចាន់​បុត្រ ក៏​មិន​ហាមឃាត់​អង្វរក​អ្វី​ដែរ​។​
នៅ​ពេល​លោក​មាន​បេសកកម្ម​ចុះមក​ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​កន្លែង​ធ្វើ​មហា​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​នៅ​វត្តភ្នំ លោក​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ដូចជា​លោក បណ្ឌិត សុខ ទូច​ដែល​ជា​ដៃគូ​ឆ្លងឆ្លើយ​របស់លោក ផងដែរ​។​
ការចាកចេញ​ពី​កម្ពុជា​របស់​លោក ជុន ចាន់​បុត្រ នៅថ្ងៃនេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​វិទ្យុ​អាស៊ីសេរី និង​អ្នក​ដែល​ចូលចិត្ត​ការសម្របសម្រួល​វេទិកា​វិទ្យុ​របស់​លោក មាន​ការសោកស្តាយ​ជា​ពន់ពេក ជា​ពិសេស​អ្នក​ដែល​ស្រឡាញ់​ពេញចិត្ត​នឹង​ការងារ​របស់​លោក ហាក់​មិន​ចង់​ឲ្យ​លោកវិលទៅ​អាមេរីក​វិញ​សោះ​។ 

No comments:

Post a Comment

yes