សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

ការថ្លែង​​​​​​សុន្ទរកថា​​​៦ម៉ោង​​​របស់លោកហ៊ុនសែនត្រូវ​​​អ្ន​​​កទស្សនា​​​សម្តែង​​​ការ​​​ធុញទ្រាន់


កាល​​​ពីម្សិលមិញ​​​ ប្រជាពល​​​រដ្ឋ​​​​​​ក្រុង​​​ភ្នំពេញ​​​​​​ បាន​​​សម្តែង​​​ការ​​​ធុញទ្រាន់​​​ និង​​​ហួស​​​ចិត្ត​​​​​​ពេល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​បំបែក​​​ឯតទគ្គកម្ម​​​​​​ថ្លែង​​​សុន្ទរកថា​​​រយៈពេ​​​ល៥ម៉ោង​​​​​​​​​កាល​​​ពីឆ្នាំមុន ស្តី​​​ពី​​​ការ​​​បោះ​​​បង្គោល​​​ព្រំដែន​​​​​​​​​ ដោយ​​​លើក​​​នេះ​​​លោក​​​បាន​​​ចំណាយ​​​ពេល​​​ដល់​​​ទៅ​​​ជាង៦ម៉ោង​​​​ ដើម្បី​​​ថ្លែង​​​អំពី​​​កំណែ​​​ទម្រង់​​​រដ្ឋាភិបាល​​​ ដែល​​​លោក​​​និយាយ​​​ថា​​​ ត្រូវ​​​បាន​​​រៀប​​​ចំផែនការ​​​រួចរាល់​​​ហើយ​​​។
ជាការ​​​ធ្វើ​​​ឲ្យ​​​នឹក​​​ឃើញ​​​ដល់​​​វេទិកា​​​រិះ​​​គន់​​​ខ្លួន​​​ឯង​​​នៅ​​​ជុំវិញ​​​ពិភពលោក​​​ ដែល​​​ក្នុង​​​នោះ​​​ សមាជិក​​​បក្ស​​​សារភាព​​​ពីភាព​​​បរាជ័យ​​​របស់​​​លោក​​​​​ជា​​​សាធារណៈ​​​ និង​​​ប្តេជ្ញា​​​ធ្វើ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដើម្បី​​​អនាគត​​​គណបក្ស​​​នោះ​​​ លោក​​​ ហ៊ុន សែន បាន​​​សន្យា​​​កែប្រែ​​​វិធីសាស្ត្រ​​​ដឹកនាំ​​​​​​របស់​​​​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ បន្ទាប់​​ពី​​​គណបក្ស​​​របស់​​​លោក​​​បាន​​​បាត់​​​បង់​​​អាសនៈ​​​យ៉ា​​​ងច្រើន​​​​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​ក្នុងការ​​​បោះឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែកក្កដា​​​កន្លង​​​ទៅនេះ​​​។

លោក​​​ ហ៊ុន សែន បាន​​​ថ្លែង​​​ដោយ​​​សន្យា​​​ជាថ្មី​​​ម្តង​​​ទៀត​​​ថា  នឹង​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ថ្នាក់​​​រដ្ឋ​​​មន្ត្រី​​​ និង​​​ថ្នាក់​​​ក្រោម​​​ថា “យើង​​​ត្រូវ​​​រៀន​​​ទទួល​​​ស្គាល់​​​ការ​​​ពិត​​​ ក្នុ​​​ងនោះ​​​​​​មាន​​​ទាំង​​​តាម​​​រយៈការ​​​បង្កើត​​​វេទិកា​​​សម្រាប់​​​ការ​​​ពិគ្រោះ​​​យោបល់​​​ជា​​​សាធា​​​រ​​​ណៈ​​​ជាមួយ​​​ប្រជាជន​​​ ដែល​​​ត្រូវ​​​ធ្វើ​​​ឡើង​​​​​​ជាទៀង​​​ទាត់​​​ផង​​​ដែរ​​​”។ លោក​​​ ហ៊ុន​​​ សែន បាន​​​បន្ត​​​ក្នុង​​​សុន្ទ​​​រកថា​​​ដែល​​​ត្រូវ​​​បាន​​​ផ្សាយ​​​បន្ត​​​ផ្ទាល់​​​តាម​​​ទូរទស្សន៍​​​​​​​​​ចំនួន​​​ប្រាំបួន​​​ថា “ខ្ញុំ​​​សូម​​​និយាយ​​​អំពី​​​បញ្ហា​​​នេះ​​​ ហើយ​​​កុំឲ្យ​​​​​​បញ្ហា​​​ទាំង​​​នេះ​​​កើត​​​ឡើង​​​ដដែលៗ​​​ក្នុង​​​អាណត្តិ​​​ទី​​​៥​​​នេះ​​​​​”។
រូបភាព​​​របស់លោក​​​ ហ៊ុន សែន​​​ លើ​​​​​​កញ្ចក់​​​ទូរទស្សន៍​​​មួយ​​​គ្រឿង​​​នៅ​​​ភោជនីយដ្ឋាន​​​មួយ​​​កន្លែង​​​ក្បែរ​​​ផ្សារ​​​អូរប្ញស្សី​​​កាល​​​ពីម្សិលមិញ​​​ គឺ​​​ទាក់​​​ទាញ​​​អ្នក​​​ទស្សនា​​​បាន​​​តិច​​​ជាង​​​ភាព​​​យន្ត​​​គំនូរ​​​ជីវចល​​​​​​នៅ​​​ក្នុង​​​ប៉ុស្តិ៍ ខាតធូន នែត​​​វើក​​​ (Cartoon​​​ Network) លើ​​​កញ្ចក់​​​ទូទស្សន៍​​​មួយ​​​គ្រឿង​​​ទៀត​​​ក្បែរ​​​គ្នា​​​នោះ​​​ផង​​​ ដោយ​​​អ្នក​​​ទស្សនា​​​បាន​​​សម្តែង​​​ការ​​​ហួស​​​ចិត្ត​​​ចំពោះ​​​ការ​​​ថ្លែង​​​សុន្ទរកថាដែល​​​ពេល​​​នោះ​​​បាន​​​ឈាន​​​ចូល​​​ម៉ោង​​​ទី៦​​​ទៅ​​​ហើយ​​​នោះ​​​។
លោក​​​ ឈី គង់​​​​​​ ជាអាជីវករ​​​អាយុ​​​៤១​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា លោក​បាន​បើក​​​មើលការ​​​ថ្លែង​​​សុន្ទរកថា​​​បំបែក​​​ឯតទគ្គកម្ម​​​របស់​​​លោក​​​ ហ៊ុន សែន​​​ បាន​​​មួយ​​​វគ្គ​​​ដែរ​​​ ប៉ុន្តែថា លោក​​​​​​គ្មាន​​​ហេតុផល​​​អ្វី​​​ត្រូវ​​​មើល​​​គ្រប់​​​វគ្គ​​​នោះ​​​ទេ​​​។ លោក ឈី គង់​​​ បាន​​​ពន្យល់ថា នេះមិន​​​មែន​​​ជាលើក​​​ទី​​​១​​​ទេ​​​ ដែល​​​លោក​​​ ហ៊ុន​​​ សែន បាន​​​ធ្វើ​​​ការ​​​សន្យា​​​បែបនេះ​​​ក្នុង​​​ពេល​​​មាន​​​វិបត្តិ​​​ ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ពី​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​ច្រំ​​​ដែល​​​ៗ​​​របស់​​​លោក​​​ ហ៊ុន សែន ក្នុង​​​ការ​​​បញ្ឈប់ការ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​ និង​​​​​​ការ​​​ចាប់​​​យក​​​ដី​​​ធ្លី​​​យ៉ាង​​​រាល​​​ដាល​​​​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នេះ​​​។​​​
លោក​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​គាត់​​​គឺ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ស្រប​​​ច្បាប់​​​​​​មួយ​​​រូប​​​មែន​​​នោះ​​​ គាត់​​​ចាំបាច់​​​ត្រូវ​​​បង្ហាញថា ខ្លួន​​​អាច​​​រក្សា​​​ពាក្យ​​​សន្យា​​​ស្តី​​​ពី​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​បាន​​​។​​​អ្វី​​​ដែល​​គាត់​​​បាន​​​សន្យា​​​ពីមុន​​​មក​​​ គឺគាត់​​​មិន​​​ទាន់​​​​​​ទាំង​​​ធ្វើ​​​បាន​​​ផង​​​ ហើយ​​​​​​វាជាមូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប្រជាជន​​​មួយ​​​ចំនួន​​​​​​លែងជឿ​​​​​​ទុកចិត្ត​​​គាត់​​។ អ្វី​​​ៗ​​​គឺ​​​ស្ថិត​​​នៅ​​​ត្រង់​​​ថា តើ​​​​​​គាត់​​​បាន​​​បម្រើ​​​ប្រទេស​​​ជាតិ​​​ ឬ​​​ក៏​​​បម្រើ​​​ខ្លួន​​​ឯង​​​ និង​​​គណបក្ស​​​របស់​​​ខ្លួន​​​ឯង​​​”។
លោក ណយ សារុំ​​​ អាយុ​​​៣៤​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា គាត់​​​បាន​​​មើល​​​ការ​​​ថ្លែង​​​សុន្ទរកថា​​​របស់​​​លោក ហ៊ុន សែន  ​​​មួយ​​​វគ្គ​​​នៅ​​​ពេល​​​ព្រឹក​​​ ប៉ុន្តែ បាន​​​បិទ​​​ចោល​​​វិញ​​​ដោយ​​​សារ​​​តែ​​​ធុញ​​​ពេក​​​។ លោក​​​បាន​​​និយាយ​​​ថា ខ្លួន​​​ជឿថា សុន្ទរកថា​​​​​​ផ្សាយ​​​តាម​​​ទូរទស្សន៍​​​ទូទាំង​​​ប្រទេស​​​នេះ​​​​​​ គឺ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​​​​ប្រមូល​​​ការ​​​គាំទ្រ​​​ចំពោះសេចក្តី​​​សម្រេច​​​របស់​​​គណបក្ស​​​ប្រជាជន​​​ក្នុង​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​ឯកបក្ស​​​តាម​​​រយៈការ​​​​​យក​​​ភាសា​​​កំណែទម្រង់​​​​​​មក​​​ធ្វើ​​​ជាធ្នាក់​​​សម្រាប់​​​ទាក់​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​។
លោក​​​ សារុំ បាន​​​និយាយ​​​អំពី​​​សុន្ទរកថា នេះថា “ វា​​​ដូច​​តែ​​​​សព្វ​​​ដង​​​អ៊ីចឹង​​​ គឺ​​​ឆ្កួត​​​សុទ្ធ​​​តែ​​​ម្តង​​​។​​​​​​គាត់​​​និយាយ​​​ពីការ​​​ធ្វើ​​​កំណែ​​​រទម្រង់​​​ និង​​​…ពីវិធី​​​ដោះស្រាយ​​​បញ្ហា​​​ក្នុង​​​ពេល​​​អនាគត​​​ ​​​ប៉ន្តែ វាគ្រាន់​​​តែជាឆាក​​​ល្ខោន​​​ប៉ុណ្ណោះ​​​”។ ប៉ុន្តែ លោក សារុំ បាន​​​បន្ថែម​​​ថា ខណៈ​​​ធ្នាក់​​​បែប​​​នេះ​​​បាន​​​ទាក់​​​ទាញ​​​គណបក្ស​​​ប្រឆាំង​​​​​​ឲ្យជឿ​​​ទុក​​​ចិត្ត​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​អាណត្តិ​​​មុនៗ​​​នោះ កម្ពុជា​​​បាន​​​ឈាន​​​ចូល​​​សម័យ​​​កាល​​​ថ្មី​​​ ដែល​​​ការ​​​ធ្វើ​​​សុន្ទរកថា​​​ដូចជារបស់លោក ហ៊ុន សែន លែង​​​មាន​​​ន័យ​​​ទៅ​​​ហើយ​​​​​​។ លោក​​​បាន​​​និយាយ​​​ថា គាត់​​​ជាមនុស្ស​​​ហួស​​​​​​សម័យ​​​ហើយ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ប្រជាជន​​​កម្ពុជា​​​ភាគច្រើន​​​គិត​​​យ៉ាង​​ម៉េច​​​ទេ​​​ ប៉ុន្តែ ក្នុង​​​ក្រុម​​​របស់ខ្ញុំ​​​គ្មាន​​​នរណា​​​ម្នាក់​​​​​​ជឿគាត់​​​ទៀត​​​ទេ​​​”។
លោក​​​ គល់​​​ បញ្ញា ប្រធាន​​​គណៈ​​​កម្មាធិការ​​​​​​ដើម្បី​​​ការ​​​បោះឆ្នោតដោយ​​​​​​សេរី និង​​​យុត្តិ​​​ធម៌​​​នៅ​​​កម្ពុជា (ខុមហ្វ្រែល)​​​ បាន​​​គូស​​​បញ្ជាក់ថា កា​​​រ​​​សន្យា​​​របស់លោក ហ៊ុន សែន​​​​​​ ក្នុង​​​ការ​​​​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​ គឺគ្មានអ្វី​​​គួរ​​​ឲ្យ​​​ទាក់​​​ទាញ​​​ទេ​​​ ព្រោះ​​​ប្រជាជន​​​ធ្លាប់​​​បាន​​​ឮកា​​រសន្យា​​​​​​បែប​​​នេះ​​​ច្រើន​​​ដង​​​ណាស់​​​រួ​​​ចទៅ​​​ហើយ​​​​​​។
លោក​ គល់​​​ បញ្ញា​​​ បាន​​​លើ​​​កឡើ​​​ងថា ការ​​​សន្យា​​​ថ្មី​​​នេះ គឺ​​​​​​គ្មាន​​​ន័យ​​​ដូចតែ​​​ការ​​​សន្យា​​​កន្លង​​​មក​​​ ដោយសារលោក ហ៊ុន សែន បាន​​​មានះ​​​បង្កើត​​​រដ្ឋាភិបាល​​​ដោយ​​​មាន​​​តែ​​​គណបក្ស​​​កាន់​​​អំណាច​​​របស់​​​លោក​​​កាន់​​​កាប់​​​សភា​​​។

លោក​​​បាន​​​សួរ​​​ថា “ ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​មិន​​​សម្រុះ​​​សម្រួល​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​គណ​​​បក្ស​​​ប្រឆាំង​​​គ្រប់​​​គ្រង​​​សភា​​​ទៅ​​​? ប្រសិន​​​បើ​​​គាត់​​​ពឹង​​​ផ្អែក​​​លើ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​របស់ខ្លួន​​​ឯង​​​ [ ក្នុងការ​​​បង្ក្រាប​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​​] នោះ​​​វា​​​គ្មាន​​​តុល្យភាព​​​អំណាច​​​ ដើម្បីធានាថា កំណែ​​​ទម្រង់ទាំង​​​នេះ​​​អាច​​​សម្រេច​​​បាន​​​ទេ​​​”។
លោក អ៊ាង​​​ ឡាយ​​​ អ្នក​​​បើក​រ៉ឺម៉ក​​​ម៉ូតូ​​​ក្នុង​​​វ័យ​​​៥១​​​ឆ្នាំ​​​ បាន​​​សម្តែង​​​ការ​​​យល់​​​ស្រប​​​។ ដោយ​​​លើក​​​ឡើង​​​ពីសារ​​​​​​របស់​​​លោក​​​ ហ៊ុន ​​​សែន ឲ្យ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ពុក​​​រលួយ​​​ឆ្លុះ​​​មើលខ្លួន​​​ឯង​​​ក្នុង​កញ្ចក់​​​ រួច​​​ដុសខ្លួន​​​​​​ឲ្យស្អាត​​​​​​ពេល​​​កំពុង​​​ងូតទឹក​​​​​​ដូច​​​រាងកាយ​​​របស់​​​​​​ខ្លួន​​​ឯង​​​​​​កក្វក់​​​នោះ​​​លោក​​​ ឡាយ​​​ បាន​​​និយាយ​​​ថា គេ​​​មិន​​​ជឿថា គណ​​​បក្ស​​​កាន់​​​អំណាច​​​អាច​​​លុប​​​បំបាត់​​​ភ្លាមៗ​​នូវ​​​អំពើ​​​ពុក​​​រលួយ​​​ ដោយ​​​គ្មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​តាម​​​ដាន​​​​​​ពីគណបក្ស​​​ប្រឆាំ​​​ងទេ​​​។
លោក​​​បាន​​​និយាយថា “ គាត់​​​មិន​​​អាច​​​​​ដុស​​​សម្អាតខ្នង​​​របស់​​​ខ្លួន​​​ឯងបាន​​​​​​ទេ​​​ គឺ​​​ដូចតែខ្ញុំ​​ដែល​​​​​​មិន​​​អាច​​​ដុស​​​សម្អាត​​​ខ្នង​​​របស់​​​ខ្លួន​​​ឯង​​​ដែរ​​​។​​​ចាំ​​​បាច់​​​ត្រូវ​​​តែមា​​​នគណបក្ស​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ជួយ​​​លុប​​​បំបាត់​​​អំពើ​​​ពុករលួយ។ អ្វីដែល​​​គាត់​​​និយាយ​​​ គឺជាគោ​​​ល​​​នយោ​​​បាយ​​​ល្អ​​​ ប៉ុន្តែ ខ្ញុំ​​​មិនជឿគាត់​​​​​​ ឬគ្មាន​​​សង្ឃឹម​​​អ្វី​​​​​នោះ​ទេ​​​”។
លោក អ៊ុំ រ៉ាម៉ាន អាយុ​​​៧៣​​​ឆ្នាំ ដែល​​​បាន​​​​​​និយាយ​​​ថា ខ្លួន​​​បម្រើ​​​ការ​​​ងារ​​​ជា​​​មន្ត្រី​​​រាជការ​​​ស៊ីវិល​​​ក្រោម​​​របប​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម​​​ សី​​​ហនុ  សេនាប្រមុខ​​​ លន់​​​ នុល​​​ និ​​​ងរបប​​​​​​កុម្មុយ​​​​​​នីស្ត​​​របស់​​​លោក​​​ ហ៊ុន សែន ក្នុង​ទសវត្ស៍​​​ ឆ្នាំ​​​១៩៨០​​​នោះ​​​​​​បាន​​​និយាយ​​​ថា ទាល់​​​តែ​​អ្នក​​​ផ្សេង​​​ឡើង​​​កាន់​​​អំណាច​​​ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​លោក​​​គ្មាន​​​ហេតុផល​​​អ្វី​​​ត្រូវ​​​​​​រំពឹង​​​ថា នឹង​​​មាន​​​​​​ការ​​​ផ្លាស់​​​ប្តូរ​​​កើត​​​ចេញ​​​ពីការ​​​សន្យា​​​ខ្យល់​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ក្នុង​​​រយៈពេល​​​ពីរ​​​ទសវត្សរ៍​​​ចុង​​​ក្រោយ​​​នេះ​​​ទេ​​​។

លោក​​​បាន​​​និយាយ​​​ថា “នឹង​​​ពុំមាន​​​ការ​​​កែ​​​ទម្រង់​​​អ្វីទេ​​​ ព្រោះ​​​សុទ្ធ​​​តែ​​​ជាមនុស្ស​​​ដដែលៗ​​​ហ្នឹង​​​ គឺ​​​ក្រុម​​​តែ​​​មួយ​​​​​​ដែល​​​មិន​​​ចង់​​​ផ្លាស់​​​ប្តូរ​​​ ហើយ [ លោក ហ៊ុន សែន ]  ក៏ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​នោះ​​​ដែរ​​​។ លោក រ៉ាម៉ាន បាន​​​ពន្យល់​​​ថា បើ​​​ទោះ​​​បីជា​​​អាជ្ញាធរ​​​ថ្នាក់​​​ក្រោម​​​បាន​​​ឮ​​​សុន្ទ​​​រកថា​​​របស់​​​លោក​​​ ហ៊ុន សែន ក៏ដោយ​​​ ក៏​​​​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​របស់​​​​​​គណបក្សប្រជាជន​​​កម្ពុជា​​​នៅ​​​តែ​​​ពុក​​​រលួយ​​​ ដើម្បី​​​ផ្តល់​​​ជីវភាព​​​រស់​​​នៅ​​​ដ៏ហ៊ឺហា​​​ ដល់​​​ថ្នាក់​​​ដឹកនាំកំពូល​​​របស់​​​បក្ស​​​ដដែល​​​ដែរ។
លោក​​​បាន​​​និយាយ​​​ថា “វា​​​មិន​​​អាច​​​ទៅ​​​រួ​​​ច​​​ទេ​​​។ វាគ្រាន់​​​តែជាឆាក​​​ល្ខោន​​​ប៉ុណ្ណោះ​​​។ វា​​​គ្មាន​​​ថ្ងៃ​​​មាន​​​ប្រសិទ្ធភាព​​​ទេ​​​ ព្រោះ​​​ពួក​​​គេ​​​មិន​​​ដែល​​​ដាក់​​​ទោស​​​មន្ត្រី​​​ពុក​​​រលួយ​​​ឡើយ ​​​​​​ដោយ​​​សារ​​​តែ​​​ [ មន្ត្រីថ្នាក់​​​ក្រោម​​​]  ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​​​​ដើម្បី​​​ចិញ្ចឹម​​​ [ ថ្នាក់​​​លើ​​​] និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​គណបក្ស​​​របស់​​​ខ្លួន​​​ខ្លាំង​​​រឹង​​​មាំ​​​”។

No comments:

Post a Comment

yes