ញត្តិ ត្រូវបានដឹកចូលព្រះមរបរាជវាំង
ខុទ្ទកាល័យព្រះមហាក្សត្រ យកឡានដឹកញត្តិ និងស្នាមមេដៃរបស់ប្រជាពលរដ្ឋជាង២៦ម៉ឺន ដែលស្នើព្រះមហាក្សត្រ ពន្យារពេលប្រជុំសភាលើកដំបូងដែលគ្រោងនឹងធ្វើ នៅថ្ងៃទី២៣ខែកញ្ញានេះ។
ខុទ្ទកាល័យព្រះមហាក្សត្រ បានយកឡានដឹកញត្តិ និងស្នាមមេដៃប្រជាពលរដ្ឋ នៅម៉ោងប្រមាណជិត១២ថ្ងៃត្រង់នេះ។ ប្រជាពលរដ្ឋដែលយកញត្តិមកថ្វាយព្រះមហាក្សត្រនេះ ពួកគេបានជួបជុំ ហើយបាននាំគ្នាធ្វើដំណើរទៅព្រះបរមរាជវាំង តាំងពីម៉ោង១០ព្រឹក តែត្រូវសមត្ថកិច្ចរារាំង ពេលនោះប្រជាពលរដ្ឋក៏ធ្វើដំណើរជុំវិញវាំងរហូតដល់ម៉ោងជិត១២ ទើបមន្ត្រីព្រះបរមរាជវាំងចេញមកទទួលញត្តិ។
លិខិតប្រគល់ និងទទួលយកញត្តិ
ក្នុងខ្លឹមសារញត្តិដែលមានភ្ជាប់ស្នាមមេដៃជាង២៦ម៉ឺននេះ មានបំណងស្នើឲ្យព្រះមហាក្សត្រ សម្តេចនរោត្តម សីហមុនី ពន្យារពេលបើកប្រជុំសភាលើកដំបូង ដែលនឹងធ្វើនៅ ថ្ងៃទី២៣ ខែញ្ញា គឺនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។
ញត្តិស្នាមមេដៃពលរដ្ឋ
មូលហេតុដែលប្រជាពលរដ្ឋទាមទារឲ្យពន្យារពេលនេះ គឺដោយសារពួកគេលើកឡើងថា មានភាពមិនប្រក្រតីជាច្រើនដែលកើតមានក្នុងអំឡុងពេលបោះឆ្នោត ហើយមិនទាន់ដោះស្រាយ ដូច្នេះ ពួកគេស្នើឲ្យមានការដោះស្រាយជាមុនសិន។
ទាក់ទងនឹងភាពមិនប្រក្រតីនៅពេលបោះឆ្នោតនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសនៅ ថ្ងៃទី២០ខែកញ្ញា ថា មិនចូលរួមប្រជុំសភានៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះទេ ដរាបណាមិនទាន់ដោះស្រាយភាពមិនប្រក្រតីនៅពេលបោះឆ្នោតនោះ៕
No comments:
Post a Comment
yes