ព្រះសង្ឃ និងប្រជាពលរដ្ឋ អង្គុយបួងសួងមុខរបាំងរារាំង
សមត្ថកិច្ចដាក់របាំងបិទផ្លូវព្រះស៊ីវត្ថិ រារាំងប្រជាពលរដ្ឋជាង៤០០នាក់ ដែលចង់សំដែងមតិរបស់ខ្លួនមុខព្រះបរមរាជវាំង ជុំវិញការដោះស្រាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតអាណត្តិទី៥នេះ។
នៅរសៀលថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋជាង៤០០នាក់ មកពីសហគមន៍បឹងកក់ អ្នករត់ម៉ូតូឌុប អ្នកបើកម៉ូតូកង់បី និងប្រជាពលរដ្ឋដែលនៅភ្នំពេញផ្សេងទៀត បានហែក្បួនពីរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅកាន់ព្រះបរមរាជវាំង តែពេលទៅជិតដល់ ស្រាប់តែត្រូវបានសមត្ថកិច្ចដាក់របាំងលួសបិទ ដើម្បីការពារសន្តិសុខ សណ្តាប់។
ប្រជាពលរដ្ឋទាំងនោះ បានឈប់នៅកន្លែង ដែលសមត្ថកិច្ចបិទផ្លូវនៅក្បែរព្រះបរមរាជវាំង ហើយថ្លែងដោយ ស្នើសុំឲ្យព្រះមហាក្សត្រពន្យារពេលប្រជុំសភា រង់ចាំគណបក្សទាំងពីរមានឯកភាពគ្នា។ អ្នកខ្លះទៀតលើកឡើងថា ការដោះស្រាយភាពមិនប្រក្រតីនៅពេលបោះឆ្នោតជាមុន ទើបធ្វើឲ្យរាជរដ្ឋាភិបាលដែលបង្កើតក្រោយថ្ងៃបោះឆ្នោត អាចផ្តល់សន្តិភាព និង យុត្តិធម៌ ដល់សង្គមបាន។
បរិវេណក្បែរព្រះបរមរាជវាំង មានការរឹតបន្តឹងតាំងពីព្រឹកថ្ងៃសោរ៍នេះ នៅពេលប្រជាពលរដ្ឋប្រមាណ៣០០នាក់យកញត្តិថ្វាយព្រះមហាក្សត្រ និង ក្រុមអ្នកស្រលាញ់ សន្តិភាពជាង៥០០នាក់ បានធ្វើដំណើរសំដៅទៅកាន់ព្រះបរមរាជវាំង៕
No comments:
Post a Comment
yes