សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

លោក​យ៉ង់គឹម​អេង៖«សោក​ស្តាយ​ដែល​ស្ថាន​ប័ន​រដ្ឋ​មិន​បាន​រួម​ចំណែក​ផ្តល់​សេវា​មនុស្ស​ធម៌​ដល់​បាតុករ​»​

លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​​ និង​សន្តិភាព និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ផ្តល់​សេវា​មនុស្សធម៌ និង​តាម​ដាន​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​​ពេល​​​បាតុកម្ម​​របស់​​គណបក្ស​​សង្គ្រោះជាតិ។​
លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​​ និង​សន្តិភាព
 និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ផ្តល់​សេវា​មនុស្សធម៌ និង​តាម​
ដាន​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​​ពេល​​​បាតុកម្ម​​របស់​​គណបក្ស​​សង្គ្រោះជាតិ

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​នៅ​ថ្ងៃអង្គារ​ទី​១៧​កញ្ញានេះ គឺ​លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍​​​និង​សន្តិភាព និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ផ្តល់​សេវា​មនុស្សធម៌ និង​តាម​ដាន​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​អំឡុង​ពេល​នៃ​ការធ្វើ​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ។ លោក​យ៉ង់ គឹមអេង​ បាន​ថ្កោលទោស​សមត្ថកិច្ច​ដែល​ប្រើ​អាវុធ​ធ្វើ​អោយ​ពលរដ្ឋ​ស្លាប់។ មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​រូប​នេះ​ក៏​បាន​ស្តី​បន្ទោស​ស្ថាប័ន​ឯករាជ្យ​របស់​រដ្ឋ​ ដូចជា​កាកបាទ​ក្រហម និង​មន្ទីរពេទ្យ​ដែល​មិន​បាន​ចូលរួម​ផ្តល់ជំនួយ​ផ្នែកមនុស្ស​ធម៌។ ទោះយ៉ាង​ណា​ លោកយ៉ង់ គឹម​អេង ​ក៏​បាន​មើលឃើញ​ចំនុច​វិជ្ជាមាន​មួយ​ចំនួន​ តាម​រយៈ​មហាបាតុកម្ម​លើកនេះ​ដែរ។

No comments:

Post a Comment

yes