សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 26, 2013

ការចល័តកម្លាំងទ័ពពេញទីក្រុងភ្នំពេញបង្ហាញកាន់តែច្បាស់ថាគណបក្សប្រជាជនធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ

បន្លាលួង របាំង និងសមត្ថកិច្ច ដាក់ពង្រាយថ្ងៃមហាបាតុកម្មអហិង្សា
របស់គណបក្សសង្គ្រោះជាតិ
កម្លាំងប៉េអឺមដែលចល័តជារៀងរាល់ថ្ងៃក្នុងក្រុងភ្នំពេញ

ចាប់តាំងពីការបោះឆ្នោជាតិ អាណត្តិទី៥បានបញ្ចប់ រហូតមកទល់និងថ្ងៃនេះ គេតែងតែសង្កេត ឃើញកម្លាំងប៉ូលីស ទាហាន ប៉េអឹម ដាក់ពង្រាយពេញទីក្រុងភ្នំពេញ និងផ្លូវជាតិនានាចូលទី ក្រុងភ្នំពេញ ក៏ដូចជាការដាក់បន្លាលួង និងរបាំងតាមបណ្តាផ្លូវសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញ ផងដែរ ។

ការធ្វើបែបនេះរបស់គណបក្សប្រជាជន ត្រូវបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីគ្រប់មជ្ឈ ដ្ឋាន ដោយពួកគាត់លើកឡើងថា គណបក្សប្រជាជនកំពុងតែដាក់កម្លាំងដើម្បីការពារអំណាច របស់ខ្លួន ដែលការបោះឆ្នោតអាណត្តិទី៥នេះ គណបក្សប្រជាជនបានធ្លាក់សម្លេង​ឆ្នោតយ៉ាង​គំហុក​នោះ ។

ស្របពេលជាមួយគ្នានេះផងដែរ គណបក្សប្រជាជន ក៏បានប្រញ៉ាប់ប្រញាលបំផុត ក្នុងការ​រៀប​ចំរដ្ឋាភិបាលថ្មីអាណត្តិទី៥ បើទោះបីជាគ្មានឯកភាពជាតិក៏ដោយ ដែលទង្វើបែបនេះ​ ត្រូវបានមជ្ឈដ្ឋានទូទៅចោទប្រកាន់ថា គណបក្សប្រជាជន បាននិងកំពុងតែធ្វើរដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញយ៉ាងពេញទី ដែលជាច្បាប់កំពូលរបស់ជាតិ ។


ការរៀបចំរដ្ឋាភិបាលថ្មីរបស់គណបក្សប្រជាជន តាមរបៀបឯកបក្សយ៉ាងតក់ក្រហល់បែបនេះ គឺបាននិងកំពុងតែអូសទាញប្រទេសកម្ពុជា ឲ្យធ្លាក់ចូលទៅក្នុងអំណាចផ្តាច់ការ និងផ្ទុយ​ពី​សន្ធិសញ្ញាក្រុងប៉ារីសយ៉ាងពេញទំហឹងផងដែរ ។


ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល ត្រូវការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​រស់នៅក្នុងសេចក្តីសុខ សន្តិភាព ជាតិមានការរីកចំរើន​ និងមាន​ឈ្មោះបោះ​សម្លេង​នៅលើ​ឆាកអន្តរជាតិ​ជាដើម មិន​ត្រូវការរដ្ឋាភិបាលដែលឯកបក្ស និងផ្តាច់ការនោះឡើយ ៕    

No comments:

Post a Comment

yes