សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 26, 2013

សង្គម​ស៊ីវិលនិង​គណបក្ស​នយោបាយជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ទ្បើង​វិញ​រក​ឃាតករ​ពិត​សម្លាប់​​លោកជាវិជ្ជា​​


អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​៣ កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត​ទ្បើង​វិញ​ នូវ​ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​​រាជា​ណា​ចក្រ​​កម្ពុជា លោក ជា វិជ្ជា ដើម្បី​បង្ហាញ​ថា និទណ្ឌភាព​មិន​បន្តកើ​ត​មាន​នៅ​កម្ពុជា​។​
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​អាដហុក (ADHOC) និង​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​នៃ​អង្គការ​-​សមាគម​ការពារ​សិទិ្ធ​មនុស្សក​ម្ពុ​ជា (CHRAC) បានចេញ​សេចក្តីថ្លែងការណ៍​រួម បន្ទាប់​ពី​តុលាការ​​កំពូល កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា បាន​សម្រេច​លើកលែង​បទ​ចោទ និង​ដោះលែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​ជាប់ចោទ​ពី​បទ​បាញ់សម្លាប់ លោក ជា វិជ្ជា កាលពី​ឆ្នាំ​២០០៤ ឲ្យមាន​សេរីភាព​ទ្បើង​វិញ។​
​សេចក្តីថ្លែងការណ៍​រួម ឲ្យដឹងថា បើទោះបីជា តុលាការ​ដោះលែង​ជនជាប់ចោទ​ទាំង​ពីរ​ក៏ដោយ ក៏​ការឃុំខ្លួន​ជន​ដែល​គ្មាន​កំហុស​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប៉ះពា​ល់​​ដល់​​សេរី​ភាព​​របស់​​គេ ហើយ​អ្នក​ទាំង​ពីរ​មិន​បាន​ទទួល​សំណង​អ្វី​ពី​ការឃុំ​ខ្លួន​ពួក​គេ​។  សេចក្តីថ្លែងការណ៍​រួម បន្តថា ទោះ​ជា​យុត្តិធម៌​ត្រូវបាន​ផ្តល់​ជូន​ពួកគេ ប៉ុន្តែ យុត្តិធម៌​សម្រាប់​​​លោក​ជា វិជ្ជា មិនទាន់​មាន​នៅ​ទ្បើយ​ទេ​។​

​សេចក្តីថ្លែងការណ៍​រួម ក៏​ស្នើ​ឲ្យ​តុលាការ​កំពូល​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា ដែល​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​មកហើយ​។ អង្គការ​សង្គម​ស៊ីវិល សង្ឃឹមថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​អ្នកស្រី ដូច​ករណី​ជនជាប់ចោទ​ទាំង​ពីរ​ដែរ​។​
​ចំណែក គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ យល់ថា ការដោះលែង​លោក ប៊​ន សំណាង និង លោក សុខ សំអឿន នឹង​ធ្វើឲ្យ​សាធារណជន​ចោទ​សំណួរ​ទ្បើង​វិញ​ថា  តើ​អ្នកណា​ជា​អ្នក​សម្លាប់​លោក ជា វិជ្ជា​? សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ការឃុំ​ខ្លួន​ជន​ជាប់​ចោទ​​ទាំង​​ពីរ គឺជា​ការរំលោភ​សិទិ្ធមនុស្ស​ដ៏​ធ្ងន់ធ្ងរ ហើយ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ខ្មៅ​ងងឹត​ទៀត​។
គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ម្តង​ទៀត​ពី​ជំហរ​របស់​ខ្លួន​ឲ្យមាន​​ការធ្វើ​កំណែទម្រង់ស្ថាប័​ន​រដ្ឋ ជា​ពិសេស​កំណែទម្រង់​ប្រព័ន្ធតុលាការ​។​
VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​នៅ​ទ្បើយ​ទេ​៕

No comments:

Post a Comment

yes