សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 5, 2013

លោកប្រធានសមរង្ស៊ីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ដើម្បីស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត

លោកប្រធាន សម រង្ស៊ី ជួបពលរដ្ឋនៅវត្តស្ទឹងមានជ័យ 
លោកប្រធាន សម រង្ស៊ី ជួបអាជីវកម្មនៅផ្សារស្ទឹងមានជ័យ

ជាថ្មីម្តងទៀតលោកប្រធាន សម រង្ស៊ី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមមហាបា តុកម្មអហិង្សាជាមួយនិងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៧ កញ្ញា ខាងមុខនេះ ដើម្បីស្វែង​រកយុត្តិធម៌ជូនពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្នុងការទាមទារឲ្យ គជប បង្កើតគណៈកម្មការ​ឯក​រាជ្យ ធ្វើការសិក្សាស្រាវជ្រាវជាថ្មីចំពោះលទ្ធផលបោះឆ្នោត ព្រោះមានភាពមិនប្រក្រតីយ៉ាង ខ្លាំងសំបើម ។

ការអំពាវនាវរបស់លោកប្រធាន សម រង្ស៊ី ខាងលើ គឺធ្វើឡើងនៅពេលដែលលោកប្រធានចុះ ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅវត្តស្ទឹងមានជ័យ និងនៅក្នុង​ផ្សារស្ទឹងមានជ័យ ព្រឹកថ្ងៃទី០៥ កញ្ញា ។

ជាមួយគ្នានោះប្រជាពលរដ្ឋពួកគាត់បានសម្តែងការគាំទ្រ និងប្តេជ្ញាចូលរួមធ្វើមហាបាតុកម្ម​អហិង្សាជាមួយនិងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៧ កញ្ញា ដើម្បីទាមទាររកយុត្តិធម៌ ព្រោះ ពួកគាត់ជាម្ចាស់ឆ្នោត ម្ចាស់អំណាចពិត ដាច់ខាត់មិនឲ្យគេរំលោភលើឆន្ទៈរបស់ខ្លួនឡើយ ។


សូមជំរាបជូនថា មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ គ្រោងពលរដ្ឋចូល​រួម​ចំនួន២ម៉ឺននាក់ ដែលកម្មវិធីប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យចាប់ពីម៉ោង៨ព្រឹក និង​បញ្ចប់នៅវេលាម៉ោង១១ថ្ងៃត្រង់ ។

ក្នុងនោះផងដែរ បើតាមប្រសាសន៏របស់លោកអនុប្រធាន កឹម សុខា ដែលបានថ្លែងកាលពី​ពេលថ្មីៗនេះឲ្យដឹងថា ប្រសិនបើនៅថ្ងៃទី០៧ កញ្ញា ការធ្វើមហាបាតុម្មអហិង្សាមិនទទួល​បាន​ផលជាវិជ្ជាមានទេនោះ ពលរដ្ឋនិងបន្តធ្វើមហាបាតុកម្មអហិង្សាជាបន្តបន្ទាប់ទៀ​តដោយមិន​ កំណត់ពេល  រហូតទទួលបានដំណោះស្រាយជាវិជ្ជាមាន ជូនដល់ពួកគាត់ជាប្រជាពលរដ្ឋ​ដែលជាម្ចាស់ឆ្នោត ម្ចាស់អំណាចពិត ៕

No comments:

Post a Comment

yes