សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

គណបក្ស​សង្គ្រោះ​ជាតិព្រមាន​ធ្វើបាតុកម្ម​តាម​ផ្លូវជាតិ​​

សន្និសីទ​សារព័ត៌មាន​របស់​គណបក្សសង្គ្រោះជាតិ

គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា នឹង​មាន​មហា​បាតុកម្ម​នៅ​​តាម​ដងផ្លូវ ប្រសិន​បើ​មាន​ការឃាត់​​រថយន្ត​និង​​ប្រជាពលរដ្ឋ​​ទុក នៅតាម​ដង​ផ្លូវ ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​តំបន់​ណា​មួយ​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ លោកស្រី មូរ សុខ​ហួរ ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ព្រួយ​បារម្ភ ដោយ​សារ​​មាន​​ការ​ឃាត់​​ពលរដ្ឋ​​តាម​​បណ្តា​​ខេត្ត​​នានា ដែល​បាន​ធ្វើដំណើរ​តាម​ផ្លូវជាតិ​សំខាន់ៗ ចូល​មក​រាជធានី​ភ្នំពេញ​។ លោកស្រី​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គណៈ​កម្មការ​​តាម​​ខេត្ត ដើម្ប​​ទទួល​ខុស​ត្រូវ​ប​ញ្ហា​​នេះ។ លោក​ស្រី​​ថា នេះ​ការ​បំបាក់ទឹកចិត្ត​ប្រជាពលរដ្ឋ និង​ការ​រំលោភ​​​សិទ្ធិ​ពលរដ្ឋ​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ មានប្រសាសន៍ថា អាជ្ញាធរ​គ្រាន់តែ​ត្រួតពិនិត្យ​អាវុធ និង​ជាតិ​ផ្ទុះ​ផ្សេង ដើម្បី​ការពារ​សន្តិសុខ​​ជូន​​ប្រជាពលរដ្ឋ​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្វែរ​ពី​ការ​ធ្វើ​​មហា​បាតុកម្ម​​នៅ​ទីលាន​ប្រជាធិប​តេយ្យ មក​ជា​ការ​បួងសួង​​សុំ​សន្តិភាព និង​​យុត្តិធម៌វិញ ដែល​អាច​នឹង​មាន​មនុស្ស​​ចូលរួម​ប្រមាណ​ជា​​២​ម៉ឺន​៕


ប្រភពពី VOD

No comments:

Post a Comment

yes