សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

​ពលរដ្ឋបារម្ភ​ពី​ការធ្វើដំណើរ​មក​ភ្នំពេញដោយសារ​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​​

ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន ​មក​រាជធានី​ភ្នំពេញ សម្តែង​ការព្រួយបារម្ភ​​​ពី​ការធ្វើដំណើរ ដោយ​សារ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ​ខុស​ពី​​ធម្មតា ទំនង​​ខ្លាច​​ពួកគេ​ឡើង​​មក​​ភ្នំពេញ ដើម្បី​​ចូល​រួម​​មហា​​បាតុកម្ម ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃស្អែក​នេះ​។​
វីដេអូ​នៃ​ការចុះ​ត្រួតពិនិត្យ​របស់​កម្លាំង​ប៉ូលិស ត្រូវ​បាន​បង្ហោះ​​តាម​បណ្តាញ​​សង្គម​​ហ្វេ​សប៊ុក​ (Facebook)​។ វីដេអូ​​ បង្ហាញថា សមត្ថកិច្ច​ដែល​ចុះ​ត្រួត​ពិនិត្យ​​នោះ រួម​​មាន​​ប៉ូលិស និង​​កង​រាជ​អាវុធហត្ថ​។​ សមត្ថកិច្ច​ទាំងនោះ បាន​ត្រួតពិនិត្យ​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង នៅតាម​ផ្លូវ​ជាតិ​សំខាន់ៗ​ដូចជា ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១​ជាដើម ដែល​ពលរដ្ឋ​មកពី​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង និង​ទីប្រជុំជន​អ្នក​លឿង​។​​
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការចុះ​ត្រួតពិនិត្យ យាន្ត​​ជំនះ​ផ្សេងៗ​នេះ ធ្វើឡើង​ដើម្បី​ការពារ​បាតុករ ក៏ដូចជា​សន្តិ​សុខ​​ប្រទេស​​ជាតិ​​ទាំង​មូល៖
ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ លោកស្រី មូរ សុខ​ហួរ ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ព្រួយ​​បារម្ភ ដោយសារ​មាន​ការឃាត់​​ពលរដ្ឋ​តាម​បណ្តា​​ខេត្ត​​នានា ដែល​​បាន​​ធ្វើដំណើរ​តាម​ផ្លូវជាតិ​​សំខាន់ៗ ចូល​មក​រាជធានី​ភ្នំពេញ​។ លោកស្រី​បន្ថែម​ថា គណបក្ស​សង្គ្រោះ​​ជាតិ មាន​​គណៈ​កម្មការ​​តាម​​ខេត្ត ដើម្ប​​ទទួល​ខុស​ត្រូវ​ប​ញ្ហា​​នេះ។ លោក​ស្រី​ថា នេះ​​ការ​​បំបាក់ទឹក​ចិត្ត​​ប្រជាពលរដ្ឋ និង​ការ​រំលោភ​​សិទ្ធិ​​ពលរដ្ឋ​។​

​អនុប្រធាន​គណៈកម្មកា​រ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា លោក​ចាត់ទុក នេះ​ជា​ចេតនា​ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​មក​​ចូល​រួម​​មហា​បាតុកម្ម​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ ៖
​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្វែរ​ពី​ការធ្វើ​មហា​បាតុកម្ម​ នៅ​ទីលាន​​ប្រជាធិបតេយ្យ មក​ជា​ការ​បួងសួង​សុំ​សន្តិភាព និង​យុត្តិធម៌ ដែល​អាច​នឹង​មាន​មនុស្ស​​ចូល​រួម​​ប្រមាណ​​ជា​​២​ម៉ឺននាក់​​៕


ប្រភពពី VOD

No comments:

Post a Comment

yes