សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 26, 2013

ប៊​នសំណាងនិង​សុខសំអឿនមាន​សេរីភាព​វិញហើយចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​​

(លោក សុខ សំអឿន ភរិយា និងកូនស្រី)
(លោក ប៊ន សំណាង)

លោក ប៊​ន សំណាង និង លោក សុខ សំអឿន ដែល​ធ្លាប់​ជាប់ចោទ​ក្នុង​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព លោក​ជា វិជ្ជា កាលពី​ឆ្នាំ​២០​០៤ នៅ​ម៉ោង​ជាង​១១​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង​៥​ឆ្នាំ​។​
​ក្រុមគ្រួសារ ភរិយា និង​កូន បាន​ទៅ​ទទួល​អ្នក​ទាំង​ពីរ​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​មាន​ការឃ្លាំមើល​ពី​អង្គការ​សិទ្ធិមនុស្ស​។​​លោក ប៊​ន សំណាង និង លោក សុខ សំអឿន បានសម្តែងភាពរីករាយសប្បាយចិត្តពេលបានរួចពីពន្ធនាគារ និងជួបជុំគ្រួសារ។ តែនៅពេលអ្នកសារ​ព័ត៌​មាន​សាកសួរទាក់ទងនឹងការចាប់អ្នកទាំងពីរ ដាក់ពន្ធនាគារដោយពុំមានទោសកំហុស អ្នកទាំងពីរ ចាប់ផ្តើមអួលដើមកនិយាយ​មិន​ចង់​​ចេញ។
លោក ប៊ន សំណាង មានប្រសាសន៍ថា លោក មិនមានគម្រោងប្តឹងទាមទារសងជំងឺចិត្តលើករណីនេះទេ តែលោក សុខ សំអឿន បដិ​សេធ​អត្ថា​ធិប្បាយលើបញ្ហានេះ។
តុលាការ​កំពូល កាលពី​ថ្ងៃ​ពុធ បាន​ទម្លាក់​បទ​ចោទ​ទាំងស្រុង លើ​ជនជាប់ចោទ ប៊​ន សំណាង និង​សុខ សំអឿន​។​ប្រធាន​ចៅក្រម​ក្នុង​អង្គ​ជំនុំជម្រះ តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ ប្រកា​ល​សាលដីកា នៅ​ថ្ងៃ​ទី​២៥​ខែកញ្ញា​នេះ​ថា តាម​ការពិនិត្យ​លើ​ភស្តុតាង​ដាក់បន្ទុក លើ​ជនជាប់ចោទ និង​សាក្សី​ឃើញ​ហេតុការណ៍ បង្ហាញថា ជនជាប់ចោទ ប៊​ន សំណាង និង​សុខ សំអឿន ពិតជា​មិន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​ទេ ដូចនេះ តុលាការ​សម្រេច​ឲ្យ​បុរស​ទាំង​ពីរ​មាន​សេរីភាព​វិញ​។ តែ​បុរស​ទាំង​ពីរ មិន​ត្រូវ​ទទួលបាន​អត្ថប្រយោជន៍​​ផ្សេងៗ​នា​ពេល​ឃុំខ្លួន​ទេ ។

​លោក ជា វិជ្ជា ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​មុខ​តូប​លក់​កាសែត ជិត​វត្ត​ល័ង្កកា​រ រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៤​។ មួយ​សប្តាហ៍​ក្រោយ ប៊​ន សំណាង និង​សុខ សំអឿន ត្រូវបាន​ចាប់ខ្លួន​និង​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ដាក់​ពន្ធនាគា​រ​ម្នាក់ៗ​២០​ឆ្នាំ ចោទ​ពី​បទ ឃាតកម្ម​គិត​ទុក​មុន និង​ប្រើ​អាវុធ​ខុសច្បាប់​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​សាលា​ឧទ្ធរណ៏ បើក​ការស៊ើបអង្កេត​ឡើងវិញ និង​ឲ្យ​ជន​ជាប់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ខណៈ​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែរ​នោះ អះអាងថា អ្វី​ដែល​ខ្លួន​បាន​ប្រឌិត​ភស្តុតាង​ដើម្បី​ចាប់ខ្លួន​បុរស​ទាំង​ពីរ​នាក់ នោះ គឺ​ធ្វើ​តាម​បញ្ជា​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី​។​
​ប៉ុន្តែ​ជនជាប់ចោទ​ត្រូវបាន សាលាឧទ្ធរណ៍​ចាប់​ដាក់​ពន្ធនាគារ​ឡើង​វិញ​នៅ​ចុងឆ្នាំ​២០១២ ដោយ​រក្សា​ការ​ផ្តន្ទា​ដូច​មុន​ដដែល បើ​ទោះ​ជា​មិន​មាន​ភស្តុតាង​បន្ថែម​។​
​មេធាវី​ការពារ ជនជាប់ចោទ លោក ហុង គឹម​សួន បាន​ចាត់ទុកថា ការសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃនេះ បង្ហាញថា ការឃុំ​ខ្លួន​កូនក្តី​លោក​កន្លងមក របស់​តុលាការ​ជាន់​ទាប​ជា​ទង្វើ​ខុសច្បាប់ ហើយ​លោក​កំពុង​ពិចារណា​ជាមួយ​កូនក្តី ដើម្បី​ប្តឹង​ទារ​សំណង ៖ "​តុលាការ​កំពូល​កាត់ទោស​នៅថ្ងៃនេះ គឺ​យក​អង្គហេតុ និង​អង្គច្បាប់​មក​ពិចារណា ឃើញថា ការឃុំ​ការ​ចោទ​ការប្រកាន់​ទាំងអស់ នៃ​ពួក​មន្ត្រី​ថ្នាក់ក្រោម គឺ​ធ្វើ​ខុស​នឹង​ច្បាប់​"៕

No comments:

Post a Comment

yes