លោក អេង ឆៃអ៊ាង នៅពេលឡើងការពារបណ្តឹង
ការដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ
ដែលបានដាក់ប្តឹងនៅ គជប ហើយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ
យកទៅដោះស្រាយនោះគណបក្សសង្គ្រោះជាតិ
មើលឃើញថាជាការធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ
ព្រោះពុំមានដំណោះស្រាយណាមួយជាផលវិជ្ជាមានដល់គណបក្សសង្គ្រោះជាតិឡើយ ហើយដែលក្រុមប្រឹក្សាធម្មនុញ្ញកំពុងតែធ្វើការវិនិច្ឆ័យនេះ
គឺផ្ទុយស្រឡះពីឆន្ទៈរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត ។
ជាមួយគ្នានោះ លោក អេង ឆៃអ៊ាង
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកណ្តាល
ដែលបានឡើងការពារបណ្តឹងរបស់ខ្លួននៅក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា
បណ្តឹងរបស់គណបក្សសង្គ្រោះជាតិមួយចំនួន គជប
គឺមិនចាំបាច់បញ្ជូលមកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីដោះស្រាយទេ
គឺអាចធ្វើការដោះស្រាយនៅ គជប បាន តែ គជប ពុំមានឆន្ទៈក្នុងការ
ដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិឡើយ ហើយជានិច្ចជាកាល គជប តែងតែព្យា
យាមធ្វើការច្រានចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ។
លោក អេង ឆៃអ៊ាង
បន្តថាក្នុងនោះផងដែរ ដូចជានៅខេត្តកណ្តាល សន្លឹតឆ្នោតដែលមាន ភាពលំអៀង គជប
រកឃើញមានចំនួនតិចរតួចបំផុត ដែលមិនស៊ីសង្វាក់គ្នាទាល់តែសោះ ទៅនិងអ្វីដែលបានកើតឡើង
ហើយក្នុងនោះទៀត ក្រុមប្រឹក្សាធម្មនុញ្ញដែលបានយកបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ
មកធ្វើការដោះស្រាយ មិនថាខេត្តកណ្តាល ឬខេត្តផ្សេងៗទៀតនោះទេ
គឺការដោះស្រាយក៏មិនបានផ្តល់យុត្តិធម៌ដល់គណបក្សសង្គ្រោះជាតិផងដែរ ហើយអ្វីដែលក្រុមប្រឹក្សាធម្មនុញ្ញ
ធ្វើនេះ គឺគ្រាន់តែជាការបង្គ្រប់កិច្ច និងជាការល្អមើលតែប៉ុណ្ណោះ ។
គួរជំរាបជូនថា
គណបក្សសង្គ្រោះជាតិ និងបន្តស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលជាម្ចាស់
ឆ្នោតជាបន្តបន្ទាប់ទៀត រហូតទទួលបានជោគជ័យ ហើយក្នុងនោះការដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ
នៅក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សសង្គ្រោះជាតិ ក៏បានដឹងរួចជា ស្រេចហើយថា
វាមិនផលវិជ្ជមានណាមួយដល់គណបក្សសង្គ្រោះជាតិ និងស្របទៅតាមឆន្ទៈ របស់ពលរដ្ឋឡើយ ។
ហេតុដូចនេះហើយ
ទើបបានជាគណបក្សសង្គ្រោះជាតិ ធ្វើការទាមទារឲ្យមានការបង្កើតគណកម្មការឯករាជ្យ ដើម្បីធ្វើការស្រាវជ្រាវចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីថ្ងៃទី២៨
សីហា កន្លងមកនេះ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនពលរដ្ឋដែលជាម្ចាស់ឆ្នោត
ម្ចាស់អំណាចពិតនោះ ៕
No comments:
Post a Comment
yes