នៅព្រឹកថ្ងៃទី២៣
កញ្ញា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
បានយាងជាព្រះរាជាធិបតី ក្នុងការបើកសម័យប្រជុំសភាលើកដំបូង បើទោះបីជា មានការ ស្នើដោយទទួចពីសំណាក់គណបក្សសង្គ្រោះជាតិ
ប្រជាពលរដ្ឋ ព្រះសង្ឃ និងសង្គមស៊ីវិល សូមឲ្យ ព្រះអង្គពន្យាពេលយាងបើកសម័យប្រជុំសភា
លើកដំបូងថ្ងៃទី២៣ កញ្ញាក្តី ដោយពួក គាត់យល់ ឃើញថា ដំណោះស្រាយនយោបាយ វិបត្តិជាតិ
មិនទាន់ត្រូវបាន គណបក្សជាប់ឆ្នោតទាំង ពីរធ្វើការ ដោះស្រាយឲ្យមានភាពប្រសើរនៅឡើយទេ ។
ជាមួយគ្នានេះការបើកសម័យប្រជុំសភាលើកដំបូង
សម្រាប់នីតិកាលទី៥នេះ គឺមានតែវត្តមានបេក្ខជនជាប់ឆ្នោតរបស់គណបក្សប្រជាជន
ចំនួន៦៨រូបតែប៉ុណ្ណោះ ដោយពុំមានវត្តមានបេក្ខជនជាប់ ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចូលរួមឡើយ
។
សូមជំរាបជួនផងដែរថា
នៅបន្ទាប់ពីសម័យប្រជុំសភា លើកដំបូង នីតិកាលទី៥ ចាប់ដំណើរការ ក្រោមព្រះរាជធិបតី របស់ព្រះករុណា
ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា គណបក្សសង្គ្រោះជាតិ
ក៏បានចេញសេចក្តីថ្លែងការណ៏ ភ្លាមៗ ដោយចាត់ ទុក ថា ការបើកសម័យប្រជុំសភាលើកដំបូងនេះ
គឺជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រោះសភានោះគឺជាសភាឯកបក្សដែលមានតែបេក្ខជនជាប់ឆ្នោត
របស់គណបក្សប្រជាជន ចំនួន៦៨រូបប៉ុណ្ណោះចូលរួម ។
ជាមួយគ្នានោះផងដែរ
នៅក្នុងសេចក្តីថ្លែងការណ៏របស់គណបក្សសង្គ្រោះជាតិ ក៏បានលើកយក មាត្រាមួយចំនួនរបស់រដ្ឋធម្មនុញ្ញ
មកធ្វើជាដឹកតាងបញ្ជាក់បង្ហាញថា ៖
មាត្រា១ នៃរដ្ឋធម្មនុញ្ញ
ចែងថា « ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិ
តាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស »….
មាត្រា៥១ថ្មី ចែងថា «
ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ ប្រជាធិបតេយ្យ សេរី ពហុបក្ស»….
មាត្រា៧៦ ចែងថា «
រដ្ឋសភា មានសមាជិកតំណាងរាស្រ្តយ៉ាងតិច១២០រូប»…..
មាត្រា៨ ដែលចែងថា «
ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាព ជាតិ »… និង
មាត្រា៩ ដែលចែងថា «
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាលដើម្បីធានា ការប្រព្រឹត្តិទៅនៃអំណាចសាធារណៈឲ្យមានភាពទៀតទាត់
។
ដូច្នេះសភាដែលកើតឡើងនៅថ្ងៃទី២៣
កញ្ញា គឺជាសភាឯកបក្ស មិនមែនតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលទេ ព្រោះបានផ្ទុយទាំងស្រុងទៅនិងគោលការណ៏ប្រជាធិបតេយ្យ
សេរី ពហុបក្ស ហើយគណបក្សសង្គ្រោះជាតិ និងនៅតែបន្តការទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ
ដែលជាម្ចាស់ឆ្នោតឲ្យបានជាដាច់ខាត គឺមិនឲ្យគណបក្សប្រជាជន ធ្វើអ្វីៗស្រេចតែចិត្តឡើយ ៕
No comments:
Post a Comment
yes