គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ ប្រកាសជាផ្លូវការថា សភា ដែលកើតឡើងនៅថ្ងៃនេះ គឺជាសភាឯកបក្ស មិនមែនតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលទេ។
សេចក្តីថ្លែងការណ៍របស់គណបក្ស ចេញផ្សាយនៅថ្ងៃទី២៣ខែកញ្ញានេះ ខណៈសម័យប្រជុំសភាលើកដំបូងកំពុងដំណើរការ ចាត់ទុកការប្រជុំសភានេះ ផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយកំពុងនាំប្រទេសទៅកាន់របបផ្តាច់ការសាជាថ្មី។
គណបក្សសង្គ្រោះជាតិបន្តថា ការបើកសម័យប្រជុំនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា ទៅលើមាត្រាចំនួន៥ គឺមាត្រា១ មាត្រា ៨ មាត្រា ៩ មាត្រា៥១ និងមាត្រា៧៦។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ការប្រជុំសភានេះ ខុសនឹងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ តែស្របតាមមាត្រាមួយចំនួន។ លោក ប្រៀបធៀបកម្ពុជានៅពេលនេះ ទៅនឹងប្រទេសភូមាអតីតកាល។
គួរបញ្ជាក់ថា ការបើកសម័យប្រជុំនៃរដ្ឋសភា ក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ដោយមិនមានវត្តមានគណបក្សប្រឆាំង៕
No comments:
Post a Comment
yes