ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (រូបពាក់អាវឈុតខ្មៅ)
ថតរូបជាមួយអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅខាងមុខអគាររដ្ឋសភា
ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២៣ កញ្ញា ២០១៣
កិច្ចប្រជុំសភាដំបូងសម្រាប់នីតិកាលទី៥ ចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ដោយមិនមានវត្តមានតំណាងរាស្ត្របក្សប្រឆាំងចូលរួមនោះទេ។
ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី យាងមកដល់រដ្ឋសភានៅវេលាម៉ោង ៨ និង ១៥នាទីព្រឹក ដើម្បីគង់ជាព្រះរាជាធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ។ ក្នុងពិធីនោះ ក៏មានតំណាងអង្គទូតនៃបណ្ដាប្រទេសនានា ចូលរួមជាភ្ញៀវកិត្តិយស ដែលក្នុងនោះមានទាំងតំណាងស្ថានទូតអាមេរិកផងដែរ។
រដ្ឋសភាដែលមានសុទ្ធតែតំណាងរាស្ត្រគណបក្សកាន់អំណាចទាំង ៦៨រូប នៅព្រឹកនេះ នឹងពិភាក្សាលើរបៀបវារៈពីរសំខាន់ គឺកំណត់សុពលភាពរដ្ឋសភា និងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ពេលរសៀលតំណាងរាស្ត្រទាំង ៦៨រូប នឹងចូលព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចំពោះមុខវត្ថុសក្ដិសិទ្ធិ៕
No comments:
Post a Comment
yes