សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

បក្ស​កាន់អំណាច​នឹង​ប្រឈម​ជាមួយ​ចលនា​ប្រឆាំង​ដែល​មិនមែន​ត្រឹមតែ​ជា​បក្សប្រឆាំង


ក្នុងសង្គម​ប្រជាធិបតេយ្យ ពិសេស​សម្រាប់​អ្នកដឹកនាំ​ដ៏​វៃឆ្លាត គណបក្សប្រឆាំង ឬក៏​ក្រុម ប្រ ឆាំង គឺ​ប្រៀបបាន​ទៅនឹង​កញ្ចក់​ទិព្វ​មួយ ដែល​អាច​ឆ្លុះ​ឲ្យ​ឃើញ​ពីអ្វី​ដែល​ខ្លួន​មិនបាន​ឃើញ។ មានន័យថា គណ​ប្ស​កាន់អំណាច​ត្រូវ​ទទួលយក​ការរិះគន់ របស់​គណបក្សប្រឆាំង ដើម្បី​កែ តម្រូវ​កំហុស​របស់ខ្លួន។ 

គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ការគ្រប់គ្រង​អំណាច​ជាថ្មី​ម្ដងទៀត ខណៈដែល​គណបក្ស ប្រឆាំង​ធំ​ពីរ​ដែល​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​រក្សា​ការបរាជ័យ។ បរាជ័យ​មានន័យថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្លាយជា​បក្សប្រឆាំង​តែមួយគត់​ជាមួយ​គណបក្សកាន់អំណាច។ 

ពិតណាស់ថា គណបក្សកាន់អំណាច​មា​ន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បក្ស​ប្រឆាំងនឹង​ខ្លួន ប៉ុន្តែ​របត់​ថ្មី​នៃ​សង្គម​នយោបាយ​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ បាន​រកឃើញ​នូវ​គណបក្សប្រឆាំង​ដ៏​ធំ​មួយទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​ម្ចាស់ឆ្នោត​ទូទាំងប្រទេស និង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល។

សម្រាប់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក៏ដូចជា​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ការ​វាយបក និង​ទប់ទល់​ជាមួយ​គណបក្សប្រឆាំង​នា​ប៉ុន្មាន​អណ​ត្តិ​កន្លងមកនេះ មិនមែនជា​ការលំបាក​នោះទេ។ ប៉ុន្តែ​ចាប់ពី​ដើម​អណ​ត្តិ​ទី៥នេះ​តទៅ ការប្រឈមមុខ​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​ទើប​ជា​រឿង​ដំ​លំបាក ។

អនុសាសន៍ និង​ការសន្យា របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាស​បើក​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃ​ថ្ងៃ​ពុធ​កន្លងទៅ ត្រូវបាន​ពលរដ្ឋ​ម្ចាស់ឆ្នោត សម្ដែង​ការស្វាគមន៍ និង​សាទរ ដោយ​ភ្ជាប់​ជាមួយ​ការប្រុងប្រយ័ត្ន។ ប្រុងប្រយ័ត្ន​មានន័យថា ពួកគាត់​នឹង​បន្ត​តាមដាន​ការអនុវត្ត​ការសន្យា និង​អនុសាសន៍​ទាំងនោះ។

ជាការ​ពិត ដោយសារ​ការ​ប្រែល​ប្រួល​នៃ​បរិបទ​សង្គម ម្ចាស់ឆ្នោត​ក៏ដូចជា​ពលរដ្ឋ​ទូទៅ ពួកគាត់​បាន​ផ្លាស់ប្ដូរ​ផ្នត់គំណិត ពី​ការស្ងៀមស្ងាត់ ទៅកាន់​ភាពក្លាហាន តាមរយៈ​ការចេញមុខ​សម្ដែង​មតិ និង​តវ៉ា​ចំពោះ​រឿង​អយុត្តិធម៌​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន ក៏ដូចជា​ក្នុងប្រទេស​របស់គាត់។ ម្ចាស់ឆ្នោត​ចាប់ផ្ដើម​ស្គាល់​ពី​តម្លៃ​នៃ​សន្លឹកឆ្នោត​របស់ខ្លួន។

ដូច្នេះ ប្រសិនបើ​អនុសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី មិនត្រូវ​បាន​មន្ត្រីក្រោមឱវាទ​យកចិត្ត​ទុកដាក់ អនុវត្ត ឲ្យ​មាន​ប្រសិទ្ធិភាព​ទេនោះ គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ប្រឈម​មុខជា​មួយ​និង​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​មិន​ខាន​នោះទេ។ ការ​ប្រឈម​នោះ​គឺ លទ្ធផល​នៃ​ការបោះឆ្នោត​អណ​ត្តិ​ទី៦ ឆ្នាំ២០១៨ ៕

No comments:

Post a Comment

yes