សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 24, 2013

អង្គការសហប្រជាជាតិជំរុញ​រដ្ឋាភិបាល​កម្ពុ​ជាបន្ត​ធ្វើការ​ជាមួយ​លោកសុរិយាស៊ូ​ប៊ែ​ឌី​​

លោក សុរិយា ស៊ូប៊ែឌី អ្នករាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា
ជាតិប្រចាំកម្ពុជា

មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា សហការ​យ៉ាង​ពេញទំហឹង ជាមួយ​អ្នក​រាយ​ការណ៍​​ពិសេស​​របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី និង​អនុវត្ត​អនុសាសន៍ ដែលមាន​ក្នុង​របាយការណ៍​របស់​លោក​។​
​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​កម្រាស់​១៦​ទំព័រ​​ជា​ភាសា​អង់គ្លេស ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ទូទៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​។ របាយការណ៍ ឲ្យដឹងថា  មហាសន្និបាត មាន​ជំនឿថា ការិយាល័យ​នៃ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​(OHCHR) នឹង​​បន្ត​​ការ​ផ្តល់​​ជា​ជំនួយ និង​ការគាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​ក្នុង​ការពង្រឹង​ការងារ​ការពារ និង​ការលើកតម្កើង​នៃ​សិទ្ធិ​មន​ស្ស​ក្នុង​ប្រទេស និង​​សង្ឃឹមថា អនុស្សារណៈ​រយៈពេល​២​ឆ្នាំ ទាក់ទង​នឹង​ជំនួយ​ផ្នែក​បច្ចេកទេស​រវាង OHCHR និង​កម្ពុជា នឹង​ត្រូវ​បាន​បន្ត​សារជាថ្មី នៅ​ចុងឆ្នាំ​២០១៣​នេះ​។​
​របាយការណ៍​បន្តថា OHCHR បន្ត​គាំទ្រ​កិច្ចការ​របស់​អ្នករាយការណ៍​ពិសេស​អង្គការណ៍សហប្រជាជា​តិ លោក  សុរិយា ស៊ូ​ប៊ែ​ឌី ដែល​បាន​ធ្វើ​ទស្សន​កិច្ច​​នៅ​​កម្ពុជា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ និង​ខែឧសភា ឆ្នាំ​២០១៣។ មហាសន្និបាត បារម្ភ​ពី​ការវាយប្រហារ​ដោយ​ផ្ទាល់​ជាច្រើន​មក​លើ​អ្នករាយការណ៍​ពិសេស​​​ពី​សំណាក់​តំណាង​រដ្ឋាភិបាល​កម្ពុជា​។ មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ជាមួយ​លោក សុរិយា ស៊ូ​ប៊ែ​ឌី  ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា ដូចដែល​មាន​នៅក្នុង​អនុសាសន៍​របស់​លោក​។

​របាយការណ៍​នោះ ក៏បាន​លើកឡើង​ពី​កិច្ចការ ដែល OHCHR គាំទ្រ រួមមាន បញ្ហា​​សិទ្ធិ​ដីធ្លី លំនៅដ្ឋាន នីតិរដ្ឋ ការគាំទ្រ​កំណែទម្រង់​ពន្ធនាគារ សេរី​ភាព និង​ផ្នែក​អង្គការ​សង្គម​ស៊ីវិល​ជាដើម​។​
​កន្លងទៅ ការងារ​របស់​លោក សុរិយា ស៊ូ​ប៊ែ​ឌី ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផ្ទាល់ រិះគន់​ដោយ​មិន​សំចៃ​ដៃ​។ មិន​តែប៉ុណ្ណោះ លោក សុរិយា ស៊ូ​ប៊ែ​ឌី ត្រូវបាន​ក្រុម​និស្សិត​ច្បាប់​មួយ​ក្រុម​តូច រិះគន់​ដោយ​ពាក្យសម្តី លើ​ការងារ​របស់​លោក កាល​​ពី​លោក​បាន​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា កាលពី​ខែ​ឧសភា ឆ្នាំ​២០១៣​។
​កន្លងទៅ លោក សុរិយា ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា លោក​មក​កម្ពុជា ដើម្បី​ធ្វើ​ការងារ​មួយ​ដ៏​មាន​សារសំខាន់ សម្រាប់​អង្គ​ការ​សហ​ប្រជាជាតិ ដោយ​មាន​​គោលបំណង​ជួយ​ប្រទេស​កម្ពុជា​ជួយ​ប្រជាជន ដើម្បី​សន្តិភាព​យូរអង្វែង ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ស្ថិរភាព​ដើម្បី​​ប្រជាជន​អាច​រីករាយ នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។​
​របាយ​ការណ៍​ប្រចាំឆ្នាំ​របស់​លោក ស៊ូ​ប៊ែ​ឌី បាន​ផ្តោតជាសំខាន់​លើ​កំណែទម្រង់​ប្រព័ន្ធ​យុតិ្ត​ធម៌ រដ្ឋសភា កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត បញ្ហា​ជម្លោះ​ដីធ្លី និង​ផលប៉ះពាល់​ដោយ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម​៕

No comments:

Post a Comment

yes