សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 25, 2013

ការរឹតបន្តឹង​​​សន្តិសុខ​​​​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​បាត់​​​បង់​​​ភាព​​​ស្រប​​​​​​ច្បាប់​​​របស់​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​

រយៈពេល​​​ពីរថ្ងៃ​​​ចុង​​​ក្រោយ​​​នេះ ​​​ រដ្ឋាភិ​​​បាល​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពីការ​​​ត្រួតត្រា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​ទិដ្ឋភាព​​​មួយ​​​ដែល​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​បំផុត​នៅ​​​ក្នុង​​​រយៈ​​​​​​ពេល​​​ច្រើន​​​​​​ឆ្នាំ​​​នេះ​​​ ដោយ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​នគរបាល​​​បង្ក្រាប​​​​​​កុបកម្ម​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​ដើម្បី​​​ធា​​​នា​​​សុវត្ថិ​​​ភាព​​​​​​របស់​​​សមាជិក​​​សភា​​​ និង​​​​​​ថ្នាក់​​​ដឹក​​​នាំ​​​​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា  ​​​​​​ដែល​​​​​​បាន​​​ធ្វើ​​​សច្ចាប្រណិ​​​​​​ធាន​​​មុន​​​ចូល​​​កាន់​​​តួនាទី​​​ជា​​​សមាជិក​​​សភា​​​ដោយ​​​​​​ពុំ​​​មាន​​​វត្ត​​​មាន​​​របស់​​​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បាន​​​ធ្វើ​​​​​​ពហិការ​​​មិន​​​ចូល​​​រួម​​​បើក​​​សម័យ​​​ប្រជុំ​​​ដំបូង​​​។
ប្រជាជន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ដែ​​​លភាគ​​​ច្រើន​​​មាន​​​កំហឹង​​​ចំពោះការ​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​របស់​​​លោក​​​ ហ៊ុន សែន​​​ និង​​​សមាជិក​​​​​​គណបក្ស​​​របស់​​​លោក​​​ ដោយ​​​ពុំ​​​មាន​​​វត្ត​​​មាន​​​របស់​​​សមាជិក​​​សភា​​​ទាំង​​​៥៥រូប​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​នោះ​​​ បាន​​​ចោទ​​​សួរ​​​ពីភាព​​​ស្រប​​​ច្បាប់​​​នៃ​​​រដ្ឋាភិបាល ​​​ដែល​​​បង្កើ​​​តឡើង​​​ដោយ​​​មាន​​​ការ​​​រឹត​​​បន្តឹង​​​សន្តិសុខ​​​យ៉ាង​​​ខ្លាំង​​​នៅ​​​តំបន់​​​​​​​​​មួយ​​​ចំនួន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។

លោក​​​ សូ ធី អាយុ​​​៥៩​​​ឆ្នាំ​​​បាន​​​និយាយ​​​ក្នុង​​​ហាង​​​កាហ្វេ​​​មួយ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដូនពេញពេល​​​ពន្យល់​​អំពីមូល​​​​​​ហេតុ​​​ដែល​​​រដ្ឋា​​​ភិបាល​​​ដាក់​​​ពង្រាយ​​​​​​កម្លាំង​​​សន្តិសុខ​​​ និង​​​របាំង​​​លួស​​​បន្លា​​​នៅ​​​​​​ទូទាំង​​​រាជធានី​​​ភ្នំពេញ​​​​​​ថា “មក​​​ពី​​​ពួក​​​គេ​​​​​មាន​​​ការ​​​ភ័យ​​​​ខ្លាច”។ លោក​  សូ  ធី  បាន​​​លើក​​​ឡើ​​​ងថា លោក​​​​​​ជឿ​​​ថា គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​​​​មាន​​​ការ​​​បារម្ភ​​​ចំពោះឆន្ទៈ​​​កាន់​​​តែមោះ​​​មុត​​​​​​របស់​​​ប្រជា​​​ជន​​​ក្នុងការ​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ចំពោះ​​​ការបដិសេធមិន​​​បង្កើ​​​ត​​​គណៈកម្មាធិការ​​​​​​ឯក​​​រាជ្យ​​​មួយ​​​​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុងការ​​​បោះឆ្នោត​​​កាល​​​ពីថ្ងៃ​​​ទី​​​២៨​​​​​​ខែកក្កដា​​​​​​។ លោក សូ ធី បាន​​​និយាយដោយ​​​បន្ទរ​​​តាម​​​​​​ការ​​​រិះ​​​គន់​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ចំពោះ​​​ការ​​​បោះឆ្នោត​​​កាល​​​ពី​​​ខែ​​​កក្កដា​​​​​​ថា “ពួក​​​គេ​​​ខ្លាច​​​ប្រជាជន​​​  ព្រោះ​​​ពួក​​​គេ​​​បាន​​​បង្កើត​​​រដ្ឋ​​​សភា​​​ដែល​​​មិន​​​ស្រប​​​ច្បាប់​​​។ ពួកគេ​​​ខ្លាច ​​​ព្រោះ​​​ពួក​​​គេ​​​បាន​​​ទទួល​​​អាសនៈ​​​របស់​​​ខ្លួន​​​តាម​​​រយៈ​​​ការ​​​លួច​​​បន្លំ​​​”។
ប្រជាជន​​ម្នាក់​​​​​​ទៀត​​​ក្នុង​​​រាជធានី​​​ភ្នំ​​​ពេញ​​​ ឈ្មោះ សម សារឿន អាយុ​​​៥០​ឆ្នាំ​​​ បាន​​​និយាយ​​​ថា ​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​ប្រជា​​​ជន​​​​​​ដូច​​​ត្រូវ​​​បាន​​​បង្ហាញ​​​តាម​​​រយៈ​​​លទ្ធ​​​ផល​​​នៃការ​​​បោះឆ្នោត​​​មែន​​​នោះ​​​ រដ្ឋាភិបាល​​​គួរ​​​តែ​​​មាន​​​ភាព​​​រីករាយ​​​ក្នុងការ​​​បើក​ចំហ​​​ពិធី​​​ធ្វើ​​​សច្ចា​​​ប្រណិធាន​​​​​​របស់​​​សមាជិក​​​សភា​​​នេះ​​​ឲ្យ​​​សាធា​រណ​​ជន​​​បាន​​​ឃើញ​​​។ លោក​​​ក៏​​​បាន​​​ប្រដូច​​​ទង្វើ​​​ថ្មី​​​ៗ​​​នេះ​​​របស់រដ្ឋាភិបាល​​​ក្រោម​​​ការ​​​ដឹកនាំ​​​របស់​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា ​​​​​​ទៅ​​​នឹង​​​របប​​​កុម្មុយនីស្តផង​​​ដែរ​​​។ លោក​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​ប្រជា​​​​​​ជន​​​ត្រូវ​​​ការ​​​ពួក​​​គេ​​​ ពួកគេ​​​មិន​​​ចាំបាច់​​​ដាក់​​​របាំង​​​​​​លួស​​​បន្លា​​​គ្រប់​​​កន្លែង​​​ ដើម្បី​​​បើក​​​សម័យ​​​ប្រជុំ​​​​​​សភា​​​ទេ​​​។ ពួក​​​គេ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ប្រជា​​​ជន​​​ដែល​​​មិន​​​ពេញចិត្ត​​​ពួក​​​គេ​​​​​​…​​​ពួក​​​កុម្មុយ​​​​​​នីស្ត​​​​​​​​​តែង​​​តែ​​​ធ្វើ​​​អ៊ីចឹង​​​ឯង”។
លោក​​​ សូ ថា ជាអ្នក​​​បើក​​​​​​រ៉ឺ​​​ម៉ក​​​ម៉ូតូ​​​ក្នុង​​​វ័យ​​​៣៤​​​ឆ្នាំ​​​បាន​​​សម្តែង​​​​​​ការ​​​យល់​​​ស្របថា វិធាន​​​ការសន្តិសុខ​​​នេះ​​​ គឺ​​​មាន​​​លក្ខណៈ​​​ហួស​​​ហេតុ​​​មែន ហើយ​​​បង្ហាញថា គណបក្ស​​​កាន់​​​អំណាច​​​ដឹង​​​ច្បាស់​​​​ថា ខ្លួន​​​កំពុង​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​​​​បង្កើត​​​រដ្ឋាភិបាល​​​​​​​​​​​​ បន្ទាប់​​​ពីបាន​​​បាត់​​​បង់​​ភាព​​​ស្រប​​​ច្បាប់​​​ និង​​​ការ​​​គាំទ្រ​​​ពីសាធារ​​​ណ​​​ជន​​​។
លោក​​​បាន​​​និយាយថា “អ្វី​​​ដែល​​​ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​​​​គឺ​​​សុភាសិត​​​ខ្មែរ​​​ដែលថា  គោ​​​ដំបៅ​​​ខ្នង​​​ ក្អែក​​​ហើរ​​​រំលង​​​រម្សាយ​​​កន្ទុយ​​​​​​”​​​។

លោក​​​ ធន សុវណ្ណរិទ្ធ អាយុ​​​៣៨​​​ឆ្នាំ​​​បាន​​​​​​និយាយ​​​ថា  ភាពមានះ​​​​​​របស់​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​​​​បន្ត​​​ធ្វើ​​​ពិធី​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​​​​​​​ ទោះ​​​បី​​​ជា​ពុំ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​​​​​​គណ​បក្ស​​​​​​​សង្គ្រោះ​​​ជាតិ​​​នេះ​​​ គឺ​​​អាច​​​បង្កើត​​​បញ្ហា​​​រឹត​​​តែធំ​​​សម្រាប់​​​ខ្លួន​​​ឯង​​​ក្នុង​​​ពេល​​​អនាគត​​​។ លោក​​​បាន​​​និយាយ​​​ថា “វា​​​មិន​​​មែន​​​ជា​​​រដ្ឋា​​​ភិបាល​​​ស្របច្បាប់​​​ទេ​​​។ការ​ដាក់​​​របាំង​​​លួស​​​បន្លា​​​នេះ​​​មាន​​​ន័យ​​​ថា រដ្ឋាភិបាល​​​​​​មាន​​​ភាព​​​ផ្តាច់​​​​​​ការ​​​…​​​[ហើយ​​​ចំណុច​​​នេះ​​​] នឹង​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ជន​​​​​​កាន់​​​តែ​​​ហ៊ាន​​​ចេញ​​​មុខ​​​ប្រឆាំ​​​ងខ្លាំ​​​ងឡើង​​​”។
លោក​​​ សូ វណ្ណ អាយុ​​​៤៧​​​ឆ្នាំ​​​ដែល​​​និយាយ​​​ថា ខ្លួន​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​​​​​​​​​​ដែល​​​បាន​​​ផ្តួល​​​រំលំ​​​របប​​​កុម្មុយនីស្ត​​​នៅ​​​​​​ប្រទេស​ហុង​​​គ្រី​​​ ខណៈរូបលោក​​​កំពុង​​​សិក្សា​​​នៅ​​​ទីនោះ​​​ក្នុង​​​ឆ្នាំ​​​១៩៨៩​​​នោះ បាន​​​សម្តែង​​​ការ​​​យល់​​​ស្រប​​​ថា ​​​​​​សាធារណជន​​​ដែល​​​កំពុង​​​មាន​​​កំហឹង​​​ស្រាប់​​​ទៅ​​​ហើយ​​​នោះ​​​នឹង​​​ផ្ទុះកំហឹង​​​រឹតតែខ្លាំង​​​ឡើង​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​នៅ​​​តែ​​​មិន​​​បើក​​​​​​ចំហ​​​ចំពោះការ​​​ចរចា​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “វាដូចជា​​​ការ​​​សប់កង់អ៊ីចឹង​​​។ ប្រសិន​​​បើ​​​មាន​​​ខ្យល់​​​ច្រើន​​​ពេក​​​ ថ្ងៃ​​​ណាមួយ​​​វា​​​នឹង​​​ផ្ទុះ​​​មិន​​​ខាន​​​ ហើយ​​​​​​ប្រជាពល​​​រដ្ឋ​​​នឹង​​​តវ៉ា​​​ឲ្យ​​​មានការ​​​ផ្លាស់​​​ប្តូរ​​​” ដោយ​​​លោក​​​បាន​​​ព្យាករ​​​ពីលទ្ធផល​​​ដែល​​​អាច​​​កើត​​​មាន​​​ ប្រសិនបើ​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​​​​បន្ត​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​បញ្ហា​​​ខ្វះភាព​​​ស្រប​​​ច្បាប់​​​របស់​​​ខ្លួន​​​​​​តាម​​​រយៈ​​​ការ​​​ប្រើ​​​កម្លាំង​​​។ លោក​​​បាន​​​បន្ត​​​ថា “ប្រជាពល​​​រដ្ឋ​​​នឹង​​​មិន​​​នៅ​​​ស្ងៀម​​​ទេ​​​ ព្រោះ​​​ពួក​​​គេ​​​មិន​​​សប្បាយ​​​ចិត្ត​​ជាមួយ​​​នឹង​​​រដ្ឋាភិបាល​​​ថ្មី​​​។ រដ្ឋាភិបាល​​​នេះ​​​បាន​​​​​​លួច​​​ប្លន់​​​​​​​​​អំណាច​​​ពីគណបក្ស​​​ប្រឆាំង​​​”។
លោក​​​ ជប់​​​ ចិត្ត នាយប៉ុស្តិ៍​​​នគរបាល​​​សង្កាត់​​​ចតុមុខ​​​បាន​​​ឲ្យ​​​ដឹងកាល​​​ពីយប់ម្សិលមិញថា របំាង​​​លួស​​​បន្លា​​​នៅ​​​ជុំវិញ​​​ព្រះ​​​បរមរាជវាំង​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​វិញ​​​ហើយ​​​ បន្ទាប់​​​ពីមាន​​​បញ្ជា​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាលជាន់​​​ខ្ពស់​​​​​​​​​មួយ​​​រូប​​​​​​​​​​​​ក្រោយ​​​​​​ពេល​​​ពិធី​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​របស់​​​​​​លោក​​​ ហ៊ុន សែន​​​ នៅ​​​រដ្ឋសភា​​​បាន​​​បញ្ចប់​​​​​​។
លោក ផៃ ស៊ី​​​ផាន​​​ អ្នក​​​នាំពាក្យ​​​​​​ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​បដិសេធថា វត្តមាន​​​របស់​​​កងកម្លាំង​​​នគរបាលនៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរថ្ងៃ​​​ចុង​ក្រោយ​​​នេះ​​​​​​មិនមែន​​​ជា​​​សញ្ញា​​​បញ្ជាក់​​​ថា រដ្ឋាភិបាល​​​ប្រឈម​​​នឹង​​​បញ្ហា​​​ខ្វះ​​​ភាព​​​ស្រប​​​ច្បាប់​​​ឡើយ​​​ ហើយ​​​បាន​​​លើក​​​​​​ឡើង​​​ថា វា​​​គឺជា​​​ឆ្លើយ​​​តប​​​ដ៏​​​សមស្រប​​​មួយ​​​ចំពោះ​​​​​​​​​ការ​​​គំរាម​​​ធ្វើ​​​បដិវត្ត​​​ពី​​​សំណាក់​​​គណ​​​បក្ស​​​ប្រឆាំង​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “វាជា​​​បញ្ហា​​​ ច្បាប់​​​ និង​​​សណ្តាប់​​​ធ្នាប់​​​​​​ ប្រទេស​​​ណា​​​ក៏​​​ធ្វើ​​​ដូច្នេះ​​​ដែរ​​​។ ក្រោ​​​យការ​​​បោះឆ្នោត ​​​ គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ធ្វើ​​​បាតុ​​​កម្ម​​​ទូទាំង​​​ប្រទេស​​​ ហើយ​​​​​​ក្នុង​​​នាម​​​ជា​​​រដ្ឋាភិបាល​​​​​​ ​​​យើង​​​ត្រូវ​​​ព្យាយាម​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​…​​​ប្រឆាំង​​​​​​យុទ្ធ​​​សាស្ត្រ​​​ធ្វើ​​​បដិវត្ត​​” ដោយ​​​លោក​​​បាន​​​ពន្យល់​​​ថា រដ្ឋាភិបាល​​​ត្រូវ​​​ចាត់​​​វិធានការ​​​ប្រឆាំ​​​ង​​​សកម្មភាព​​​ទាំ​​​ងឡាយ​​​ណា ដែលខ្លួ​​​ន​​​​​​​​​មិន​​​បាន​​​ប្រឈម​​​​​​ អំឡុង​​​ការ​​​បោះឆ្នោត​​អាណត្តិ​​​មុន​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​យើង​​​មាន​​​ការ​​​ញុះញង់​​​ពីគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ ពួក​​​គេ​​​ហៅ​​​រដ្ឋាភិបាល​​​ថា យួន ហៅ​​​រដ្ឋាភិបាល​​​ថា ពុក​​​រលួយ​​​ និងបាន​​​ញុះញង់​​​ប្រជាជន​​​ឲ្យ​​​ប្រឆាំងនឹង​​​​​​រដ្ឋាភិបាល​​​ ទោះបី​​​ជាពួក​​​គេ​​​​​​មាន​​​​​​សំឡេង​​​​​​ភាគតិច​​​ក៏​​​ដោយ​​​ចុះ​​​”៕

No comments:

Post a Comment

yes