សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 8, 2013

លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​បង្ហាញ​ថា​​គណបក្ស​​ប្រជាជន​កម្ពុជា​​ឈ្នះ

បោះ​ឆ្នោត ភ្នំពេញ ២០១៣
ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​មណ្ឌល​
បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ពី​ការ​ធ្វើ​មហា​បាតុកម្ម​ជាថ្មី​ទៀត​ក៏ដោយ។

លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ផ្លូវការ​ដែល គ.ជ.ប ប្រកាស​ឲ្យ​ដឹង​តាម​ទូរទស្សន៍​ជាតិ (ទ.ទ.ក) វិទ្យុ​ជាតិ FM ៩៦ MHz និង​វិទ្យុ​វត្តភ្នំ FM ១០៥.៧០ MHz  បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន ៥៥​អាសនៈ ក្នុង​ចំណោម​គណបក្ស​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់ ៨​គណបក្ស។ គណបក្ស​នយោបាយ ៦​ផ្សេង​ទៀត​ពុំ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ទេ។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ថា នឹង​ជួប​ប្រជុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត ប្រសិន​បើ គ.ជ.ប សម្រេច​ប្រកាស​លទ្ធផល​បោះឆ្នោត​ដោយ​មិន​បាន​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដូច​ការ​ទាមទារ​របស់​ពួក​គេ​ទេ​នោះ។

No comments:

Post a Comment

yes